ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំ ពង្រឹងវឌ្ឍនភាពការពារ និងការកំណត់ទិសដៅ របស់នាយកដ្ឋានស្ថិតិសង្គមិច្ច ។
គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីស្តាប់នូវរបាយការណ៍ តាមការិយាល័យជំនាញនីមួយៗ ព្រមទាំងស្វែងយល់អំពីវឌ្ឍនភាពការងារ របស់នាយកដ្ឋានស្ថិតិសង្គមកិច្ច ក្នុងឆ្នាំ២០២០ ។ ការរៀបចំផែនការ និងដាក់ទិសដៅសម្រាប់ អនុវត្តនៅក្នុងឆ្នាំ២០២១ ។ បង្កើនភាពស្និទស្នាល រវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានស្ថិតិសង្គមកិច្ចជួបជុំ និងបានស្គាល់មន្ត្រីនៃនាយកដ្ឋាន ។




