ភ្នំពេញ៖ លំនៅឋានបងប្អូន ប្រជាពលរដ្ឋ ១ខ្នង រួមនឹងតូបលក់ដូរចំនួន១៦តូប ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ។ ករណីនេះបានកើតមានឡើង កាលពីវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លើង បានរលត់មួយរយភាគរយ...
ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង និងបញ្ចប់គម្រោងតាមផែនការបានកំណត់។ ក្នុងកិច្ចប្រជុំពិភាក្សា ជំរុញវឌ្ឍនភាពការងារសាងសង់គម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី៣ កុម្ភៈ លោក សូរ វ៉ិចទ័រ បានណែនាំក្រុមហ៊ុនសាងសង់ ទាញយកឱកាសក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារ សាងសង់របស់ខ្លួន...
មុនពេលចូលរួមពិធីបើក នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង តាមការអញ្ជើញ លោកភូទីនប្រធានាធិបតីរុស្ស៊ី បានផ្តល់បទសម្ភាសន៍ ជាលាយលក្សអក្សរពិសេស ជាមួយលោក Shen Hai Xiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ លោកភូទីនបានថ្លែងថា ខ្ញុំបានស្គាល់លោក Xi Jinping ជាយូរមកហើយ ក្នុងនាមជាមិត្តល្អនិងអ្នកនយោបាយ ដែលមានមតិឯកភាពជាច្រើន លើការដោះស្រាយបញ្ហាពិភពលោក...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបោះឆ្នោតតាមនីតិវិធី ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំ បើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា ១០រូបទៀត បានបោះឆ្នោតគាំទ្រ។ ចិនប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះ របស់ក្រុមប្រឹក្សាសន្តិសុខ តាមសំណើរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នំា២០២២ថា អាជ្ញាធរការពារជនស៊ីវិលក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួននៃពលរដ្ឋដែលបានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានបង្កឡើងដោយ ភ្លៀងធ្លាក់យ៉ាងគំហុក កាលពីចុងសប្តាហ៍ នៅរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល បានកើនឡើងដល់២៨នាក់ បន្ទាប់ពីសាកសព ៣នាក់ទៀត ក្នុងចំណោមពលរដ្ឋដែលបានបាត់ខ្លួន ត្រូវបានរកឃើញ ។ យោងតាមរបាយការណ៍បានឲ្យដឹងថា...
ស្វាយរៀង៖ ក្មេងប្រុស២នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ខណៈឪពុកម្តាយទៅធ្វើការរោងចក្ររ ផ្ញើទុកនៅជាមួយជីដូនមើលថែ ជីដូនរវល់ទៅទិញម្ហូប ក៏នាំគ្នាចុះលេងទឹកស្រះក្រោយផ្ទះ លង់ទឹកស្លាប់ទាំង២នាក់ គួរអោយសង្វែក។ ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩.១០នាទីព្រឹកថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថាក្មេងប្រុសជនរងគ្រោះ ទី១.មានឈ្មោះ រឿន ភក្ដ័ត្រា...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណរបស់អ៊ីរ៉ាក់ បានហៅឈ្មោះខ្លួនឯងថា កងជីវពលសុច្ចរិត កាលពីថ្ងៃពុធ ដោយបាន អះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារមកលើសហភាពអារ៉ាប់រួម ហៅកាត់ (UAE)ជាមួយនឹងយន្តហោះគ្មានមនុស្ស បើកចំនួន៤គ្រឿង ។ សេចក្តីប្រកាសមួយចេញដោយក្រុមខាងលើ បានបង្ហោះនៅលើគណនី Telegram របស់ខ្លួនថា សមាជិករបស់ខ្លួន...
ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការផ្តល់សេវា ស្តារនីតិសម្បទាឲ្យទាន់ពេលវេលា ស្របទៅនឹងតម្រូវការជាក់ស្ដែង លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា ត្រូវបន្ដតាមដាន និងប្រមូលព័ត៌មានពិការភាព គ្រោះថ្នាក់ ឬជំងឺផ្សេងៗ របស់សមាជិក ប.ស.ស. ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង...
ភ្នំពេញ៖ បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបានសាលាដំបូង ខេត្តសៀមរាបចាប់ខ្លួន និងបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ ទៅលើក្មួយស្រីរបស់ខ្លួន និងការប្រើប្រាស់អំពើហិង្សា ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិកក្រាញ់បាន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ យោងតាមរបាយការណ៍...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ បានស្រាវជ្រាវ រកឃើញសាកសពជនរងគ្រោះចំនួន ២នាក់ទៀតហើយ នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ករណីឃាតកម្មឃៅព្រៃផ្សៃ ទៅលើគ្រូសារមួយនេះ បានកើតឡើងកាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ស្រែចោល...