ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសពីតម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១-១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាំងធម្មតាតម្លៃ៤ ៥០០រៀល ឡើងថ្លៃជាងខែមុន ១៥០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូត ៤ ២៥០រៀល ឡើង ២០០រៀលក្នុង១លីត្រ ៕
វ៉ាស៊ីនតោន៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បានទទួលការយល់ព្រមពេញលេញ ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។ វ៉ាក់សាំងនេះមានឈ្មោះថា Spikevax ត្រូវបានអនុញ្ញាតឱ្យប្រើលើមនុស្ស អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Spikeax បំពេញតាមស្តង់ដារ យ៉ាងម៉ត់ចត់របស់ FDA សម្រាប់សុវត្ថិភាព...
ភ្នំពេញ៖ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យលទ្ធភាពនិងអនុញ្ញាត ឱប្រតិភូរបស់ខ្លួនបានចូលរួម ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ SCMP នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ដែលមានសមាសភាពចូលរួម ដោយបណ្តាប្រទេសធំៗចំនួន៤ នៅចំពេលដែលកំពុងបន្តភាពតានតឹង ជាមួយនឹងចិននោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី នៅក្នុងខែកុម្ភៈដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រី៣រូបផ្សេងទៀត របស់ប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីផងដែរ។ កិច្ចពិភាក្សានេះតាមផែនការត្រូវបានគេដឹងថា នឹងធ្វើឡើងដើម្បីអាចចូលរួមដោះស្រាយបញ្ហា នៅតំបន់ឥណ្ឌូបាស៊ីហ្វិកផងព្រមទាំងបញ្ហាអន្តរជាតិផ្សេងទៀត...
បរទេស៖ វិមានក្រមឡាំងនៅថ្ងៃចន្ទនេះ បានធ្វើការលើកឡើងថារដ្ឋាភិបាលក្រុងឡុង កំពុងតែធ្វើការគម្រាមកំហែង មកលើប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងទៅនឹងក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់រុស្សី។ ជាការឆ្លើយតបប្រធានាធិបតីរុស្សី Vladimir Putin ក៏បានប្រកាសព្រមាន ចំពោះសកម្មភាពបែបនេះផងដែរ ហើយបានបញ្ជាក់ថាយ៉ាង់មុតម៉ាំងថា រុស្ស៊ីនឹងធ្វើឲ្យក្រុមហ៊ុនរបស់អង់គ្លេស ទទួលផលលំបាកវិញជាមិនខាន។ គួរឲ្យដឹងដែរថានៅថ្ងៃចន្ទនេះរដ្ឋាភិបាល នៃចក្រភពអង់គ្លេសបានអះអាងថា ខ្លួននឹងធ្វើការទំលាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនអាជីវកម្មនិងបុគ្គលជនជាតិរុស្ស៊ី មួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានាធិបតីលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ចំពោះការទាមទារ ដោយអាមេរិកទៅលើក្រុមតាលីបង់ មុនពេលដែលរដ្ឋាភិបាលអាហ្គានីស្ថានមួយនេះ នឹងអាចទទួលស្គាល់ជាផ្លូវការបាន។ លោក Biden បានបញ្ជាក់ថាតាលីបង់ នឹងមិនត្រូវដាក់ចូលទៅក្នុងការពិចារណា របស់រដ្ឋាភិបាលអាមេរិក ដើម្បីអាចទទួលស្គាល់ពួកគេជាផ្លូវការឡើយ ប្រសិនបើក្រុមតាលីបង់ មិនអាចធ្វើការដោះលែង ពលរដ្ឋអាមេរិកជាច្រើននាក់ ជាមុនទេនោះ។ រដ្ឋាភិបាលអាមេរិកបានបន្តដែរថា៖...
តូក្យូ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស លោក Boris Johnson ដែលមានផែនការក្នុងការធ្វើដំណើរ បំពេញទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុននាពាក់កណ្តាលខែកុម្ភៈនោះ គឺត្រូវបានលប់ចោលទៅវិញហើយ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ។ ដំណើរទស្សនកិច្ចនេះតាមផែនការ នឹងក្លាយទៅជាជំនួបផ្ទាល់មុខគ្នា រវាងមេដឹកនាំទាំងពីរសាជាថ្មី គិតចាប់តាំងតែពីគ្រាជំនួបគ្នាម្តងហើយ កាលពីឆ្នាំទៅក្នុងកិច្ចប្រជុំស្តីពី បម្រែបម្រួលអាកាសធាតុ COP26។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានភាគីណាមួយបានចេញសេចក្តីបញ្ជាក់ អំពីមូលហេតុដែលនឹងនាំឲ្យមានការលុបចោលនូវជំនួបគ្នា...
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាឱកាសសំខាន់មួយ សម្រាប់ពិភពលោកស្វែងយល់ពីវប្បធម៌ “សុខដុម” របស់ប្រទេសចិន។ ប្រជាជននៃប្រទេសជាច្រើនចូលចិត្ត វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីព្រោះប្រទេសចិនដែលមានការអភិវឌ្ឍ ដោយឥតឈប់ឈរបានភ្ជាប់ការទាក់ទងកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសលើលោក មួយទៀតគឺព្រោះខ្លឹមសារ ផ្នែកវប្បធម៌និងគុណតម្លៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានធ្វើឱ្យប្រជាជន នៃបណ្តាប្រទេសចាប់អារម្មណ៍ថា ស៊ីគ្នានឹងគុណតម្លៃរបស់ខ្លួន។ វប្បធម៌ “សុខដុម” នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានគេសម្គាល់ថា កាន់តែមានតម្លៃក្នុងយុគសម័យបច្ចុប្បន្ន ដែលសកលលោករួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រោមសភាពការណ៍អន្តរជាតិ ដ៏កាន់តែស្មុគស្មាញ។ សុខដុម ជារឿងសំខាន់មួយដែលអាចផ្សារភ្ជាប់ បណ្តាប្រទេសជាមួយគ្នា។ វប្បធម៌ “សុខដុម” ផ្សព្វផ្សាយពីទស្សនៈអន្តរជាតិអំពីការស្វែងរកសុខសន្តិភាព សមស្របនឹងតម្រូវការទូទៅរបស់ប្រជាជន នៃបណ្តាប្រទេស ដែលចង់បានស្ថរិភាពនិងសន្តិសុខ ។ ជំងឺកូវីដ ១៩ នៅតែកំពុងរាលដាលជាសកល ខណៈពិភពលោកស្ថិតក្នុងសភាពការណ៍ ប្រែប្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍។ ក្នុងគ្រាពិសេសនៃប្រវត្តិសាស្ត្រ វប្បធម៌មានអំណោយផលដល់ការស្វែងយល់ ពីបំណងប្រាថ្នារបស់ប្រជាជន។ វប្បធម៌ ”សុខដុម” ដែលប្រជាជាតិចិនបន្តពីមួយជំនាន់ទៅមួយជំនាន់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដល់វិធីសាស្ត្រទាក់ទងជាមួយប្រទេសផ្សេងរបស់ចិន។ ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ច នូវមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព មានឆន្ទៈថែរក្សា គាំពារ ចែករំលែកសន្តិភាពជាមួយប្រជាជននៃបណ្តាប្រទេស ។ ភាពខុសគ្នារួមរស់នៅជាមួយកកើតជាភាពសុខដុមរមនា។ វប្បធម៌ “សុខដុម” ផ្សព្វផ្សាយពីទស្សនៈសង្គមស្តីពីភាពបរិយាប័ន្ន ដែលសមស្របនឹងតម្រូវការទូទៅ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយសមត្ថកិច្ច ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា «ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជួបសំណេះសំណាល និងណែនាំមន្ត្រីជំនាញសុនខ ២រូប ដែលនឹងត្រូវចេញដំណេីរ ទៅបំពេញបេសកកម្ម ដេីម្បីហ្វឹកហ្វឺនសុនខហិតគ្រាប់មីន នៅប្រទេសតួកគី។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោក ហេង រតនា បានថ្លែងថា ការបំពេញបេសកកម្មនេះគាំទ្រដោយអង្គការAPOPO សំរាប់រយ:ពេល១០ខែ ក្នុងឆ្នាំ២០២២នេះ។ ...