ភ្នំពេញ ៖ ក្នុងអំឡុងឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី ក្រុមជំនាញបន្តធ្វើសកម្មភាព ស្តារប្រឡាយជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងគ្រាដ៏លំបាក ដោយសារការរីករាលដាល នៃជំងំកូវីដ១៩ យ៉ាងណាក៏ដោយ ។ ជាក់ស្ដែងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការងារស្តារប្រឡាយនេះ លោក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា អាល្លឺម៉ង់ គឺជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសមពី លោកស្រី ភីត្រា ស៊ីគមឹន...
បរទេស៖ ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបដិសេធចំពោះការចោទប្រកាន់ថា ប្រទេសចិនបានព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់ប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយទៅកាន់ អ្នកសារព័ត៌មានកូរ៉េកាលពីថ្ងៃចន្ទ ស្ថានទូតចិនបានសម្តែងការសោកស្តាយ ដែលកាសែត JoongAng Ilbo...
បរទេស៖ ក្រុមមន្ត្រីប្រទេសលីទុយអានី ដែលកំពុងស្វះស្វែងរំសាយជម្លោះ ជាមួយចិន កំពុងតែធ្វើការពិភាក្សាគ្នាថា ត្រូវស្នើឲ្យសមភាគី តៃវ៉ាន់របស់ខ្លួន ធ្វើការកែប្រែឈ្មោះស្ថានទូត តំណាងរបស់តៃវ៉ាន នៅក្នុងទីក្រុង Vilnius នេះបើយោងតាមប្រភពព័ត៌មាន ចំនួនពីរ ដែលបានប្រាប់ដល់កាសែតរ៉យទ័រ។ ការកែប្រែឈ្មោះតំណាងជាភាសាចិន ឲ្យសំដៅដល់ប្រជាជនតៃវ៉ាន់ ជាជាងសំដៅដល់តៃវ៉ាន់នោះ គឺត្រូវបានស្នើឡើងកាលពីសប្ដាហ៍មុន ដោយរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររបស់រដ្ឋ ដែលផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្ម ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍កសិករ និងសង្គម កំពុងប្រកាសជ្រើសរើសបុគ្គលិក បម្រើការងារ ៣ប្រភេទ ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រូវការជ្រើសរើសបុគ្គលិក ជាច្រើនរូបរួមមាន៖១. បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ (១រូប នៅភ្នំពេញ)២....
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរកមុខឲ្យឃើញ ចំពោះអ្នកនាំសារធាតុញៀនចូលមកកម្ពុជា ព្រោះថ្មីៗនេះ សមត្ថកិច្ចរកឃើញ សារធាតុញៀនដឹកចូលមកកម្ពុជា ដោយស្របច្បាប់ ជាង១០០តោន ។ ក្នុងពិធីប្រគល់រថយន្ដ ជូនវរសេនាតូចនគរបាល ការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមាន ការត្រួតពិនិត្យម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល ។ ការដាក់បទបញ្ជានេះ ដោយសារការត្រួតពិនិត្យ នាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន២០០០នាក់ ក្នុងចំណោម៤០០០នាក់ បានដឹកនាំគេ ដោយមិនបានរៀនវគ្គជំនាញមូលដ្ឋាន ទាល់តែសោះ។ ជាមួយគ្នានេះដែរ សម្តេចក៏បានឲ្យត្រួតពិនិត្យ ទៅលើមន្រ្តីដែលធ្វើការយូរឆ្នាំហើយ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ សម្តែងការសោកស្តាយ ចំពោះមរណភាព អ្នកនេសាទ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនទៅក្នុងទឹកសមុទ្រ ក្រោយក្រុមសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយកម្លាំងសមត្ថកិច្ច រកឃើញសាកសព នាព្រឹកនេះ ។ លោកឧកញ៉ា ទៀ...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីការគាំទ្រ និងការអំពាវនាវ ៩ចំណុច ដល់សមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជន ដើម្បីបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឡើងនៅភោជនីយដ្ឋាន The Grand Terrace...
ភ្នំពេញ៖ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជូនអូបរ័ពេទ្យ និងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនលោកឧកញ៉ា ទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ ។ យោងតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ...