បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងជាង១៥នាក់រងរបួស នៅគ្រាដែលអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារលំនៅដ្ឋាន ជាច្រើនជាន់មមួយកន្លែង ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ។ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង បានប្រញាប់ប្រញាល់មកពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះអ្នកស្រុករាប់រយនាក់ ចេញពីអគារ២០ជាន់ នៅចំកណ្តាលនៃទីក្រុងបុមបៃ...
បៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត ពីបទចោទប្រកាន់ថា បានផ្តើមភ្លើងឆេះ ដ៏សាហាវបំផុតរបស់កោះនេះ ក្នុងរយៈពេលជាច្រើនទស្សវត្ស ក្នុងការប៉ុនប៉ងសងសឹកមិត្តប្រុស ដែលនាងសង្ស័យថា កំពុងបោកប្រាស់រូបនាង ។ គ្រោះមហន្តរាយកាលពីខែតុលា នៅទីក្រុង Kaohsiung ភាគខាងត្បូងបានផ្ទុះឡើង...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មី ដឹកនាំដោយអាមេរិក លើបុគ្គលកូរ៉េខាងជើងមួយចំនួន ជុំវិញការតេស្តសាកល្បងមីស៊ីលផ្លោត ដ៏ថ្មីចុងក្រោយបំផុត ដោយប្រទេសរុស្ស៊ីនិងចិន តាមសេចក្តីរាយការណ៍ បានរារាំងចំណាត់ការនោះ នៅក្នុងកិច្ចប្រជុំសម្ងាត់បន្ទាន់មួយ។ កិច្ចប្រជុំសម្ងាត់នោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ តាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ចំនួន៧ផ្សេងទៀត រួមមានជប៉ុន អង់គ្លេស បារាំង និងអៀឡង់ផងនោះ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងថា ក្រុងហុងកុង នឹងផ្អាកការបង្រៀនទល់មុខគ្នា នៅក្នុងអនុវិទ្យាល័យ ចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមករា រហូតដល់ក្រោយចូលឆ្នាំចិន ហើយអាជ្ញាធរបាននិយាយថា ដោយសារតែការកើនឡើង នៃចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅក្នុងសាលារៀនជាច្រើន នៅក្នុងទឹកដីដែលគ្រប់គ្រង...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន និងរុស្ស៊ី បានរារាំងសហរដ្ឋអាមេរិក ដែលជំរុញឲ្យអង្គការសហប្រជាជាតិ (UN)ដាក់ទណ្ឌកម្ម លើជនជាតិកូរ៉េខាងជើង ចំនួនប្រាំនាក់ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល នាពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង អ្នកការទូតបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃប្រធានាធិបតីអាមេរិក Joe Biden នៅសប្តាហ៍នេះបាននិយាយអះអាងថា សមភាគីលោកប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើសកម្មភាពវាយលុយចូលអ៊ុយក្រែន តែមិនមែនក្នុងទំរង់សង្គ្រាម ពេញនោះទេ។ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅក្នុងសន្និសិទកាសែតមួយទៀតថា លោក Putin នឹងទទួលខុសត្រូវក្នុងកម្រិតធ្ងន់ធ្ងរ ចំពោះលុកលុយណាមួយចំពោះអ៊ុយក្រែន ជាមិនខាន។ ក្រោយមកសេតវិមាន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា...
បរទេស៖ ធនាគារជាតិ នៃប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីប្រកាស ក្នុងការផ្តល់អជ្ញាបណ្ណ ទៅដល់ក្រុមហ៊ុនធំៗចំនួន២ ដើម្បីឲ្យពួកគេអាចធ្វើការជួញដូរ និងផ្តល់សេវាកម្មដោះដូរលុយឌីជីថល។ ក្រុមហ៊ុនដែលមានដូចជា Lao Digital Assets Exchanges (LDX) ដែលជាក្រុមហ៊ុនចូលរួមគ្នា រវាងក្រុមហ៊ុន AIF Group និងក្រុមហ៊ុន Phongsupthavy Group...
ភ្នំពេញ៖ លោក សព បូរ៉ល វុនតេលេស តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងប្រធានគណៈកម្មការអឺរ៉ុប បានទទួលស្គាល់ថា វិបត្តិនៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញ និងពិបាកដោះស្រាយ។ ជាមួយនឹងការទទួលស្គាល់នេះ លោកក៏សម្តែងការព្រួយបារម្ភ ពាក់ព័ន្ធនឹងវិបត្តិដែលកំពុងតែកើតឡើង នៅក្នុងប្រទេសមួយនេះដែរ ។ វិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា មានសភាពការណ៍កាន់តែតានតឹងទៅៗ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤២នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងឆ្លងសហគមន៍ចំនួន៣០នាក់ និងអ្នកដំណើរពីបរទេស ចំនួន១២នាក់ ខណៈជាសះស្បើយចំនួន១៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៩៥៦នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១៨០នាក់ និងអ្នកស្លាប់ចំនួន...
សែលកាត ចាប់ដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បើកការប្រកួតដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ដែលនឹងកើតមានឡើងចាប់ពីទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ជាជំហានមួយ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី ៣១ សម្រាប់ក្រុមកីឡាករអេឡិចត្រូនិក...