បរទេស៖ ប្រទេសចិន នឹងផ្អាកការត្រួតពិនិត្យទំនិញផ្នែកគយ សម្រាប់ទំនិញវៀតណាម នៅច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងរយៈពេល៧ថ្ងៃ ក្នុងអំឡុងពេលពិធីបុណ្យ Tet ដែលជាពិធីបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងច្រកទ្វារព្រំដែន Dong Dang របស់ខេត្តបាននិយាយថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា៖ យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹង ឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក...
បរទេស៖ នៅមុននេះការព្រមាន អំពីរលកយក្សស៊ូណាមិ ត្រូវបានចេញសម្រាប់ផ្នែកខ្លះ នៃសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីភ្នំភ្លើងក្រោមបាតសមុទ្រ បានផ្ទុះឡើងនៅជិតប្រជុំកោះតុងហ្គា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ការព្រមាននេះត្រូវបានចេញ សម្រាប់ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេស ហើយបានអនុវត្តចំពោះរដ្ឋ អាឡាស្កា និងហាវ៉ៃផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន...
បរទេស៖ ប្រទេសចិន បានធ្វើការបញ្ជាក់ជាថ្មី នូវការជំទាស់របស់ខ្លួន ចំពោះទណ្ឌកម្មឯកតោភាគី ដែលអាមេរិក ដាក់លើប្រទេសអ៊ីរ៉ង់ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន និងអ៊ីរ៉ង់ បានប្រកាសការចាប់ផ្តើម កិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេល២៥ឆ្នាំ ក្នុងគោលបំណង ពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច និងនយោបាយ។ តាមសេចក្តីរាយការណ៍ នៅក្នុងកិច្ចជំនួបមួយកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Wuxi ខេត្ត Jiangsu រដ្ឋមន្ត្រីការបរទេសចិន...
បរទេស៖ ប្រធានផ្នែកបុគ្គលិក របស់ក្រសួងការពារជាតិឥណ្ឌា (CDS) គឺលោក Bipin Rawat និងមនុស្ស ១៣នាក់ផ្សេងទៀតបានស្លាប់ នៅក្នុងឧប្បតិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ប្រភេទ Mi-17V5 របស់កងទ័ពអាកាសឥណ្ឌា (IAF) នៅ Tamil Nadu កាលពីខែមុន។ ឧត្តមសេនីយ៍ Rawat គឺជា CDS...
បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចេញនាវាដាក់ពង្រាយមីនថ្មី របស់កងទ័ពជើងទឹកខ្លួន បន្ថែមកិច្ចការពារទប់ទល់នឹងប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញលផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Defence News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានចូលរួមជាអធិបតីក្នុងពិធីដាក់ប្រើប្រាស់ សម្រាប់កងប្រតិបត្តិការដាក់មីនទីមួយ និងទីពីររបស់កងទ័ពជើងទឹក ដែលនឹងដំណើរប្រតិបត្តិការ...
បរទេស៖ លេខាធិការព័ត៌មាន របស់សេតវិមាន លោក Jen Psaki បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រារព្ធធ្វើសន្និសីទកាសែតផ្លូវការមួយ នៅសេតវិមាន នាសប្ដាហ៍ក្រោយ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ អស់រយៈពេលជាច្រើនខែ ស្តីពីការខ្វះខាតផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ លោក បៃដិន នឹងែទទួលឆ្លើយសំនួរពីអ្នកសារព័ត៌មាន នៅម៉ោង៤រសៀលថ្ងៃពុធ ក្នុងសន្និសីទកាសែតតែម្នាក់ឯង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bùi Thanh Sơn បានជួបពិភាក្សាជាមួយបេសកជនពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុកប្រទេស មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer តាមរយៈ ប្រព័ន្ធវីដេអូ ពីទីក្រុងហាណូយកាលពីល្ងាចថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២...
បរទេស៖ ប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បានចេញគោលនយោបាយសន្តិសុខជាតិ ទូលំទូលាយដំបូង ដែលខ្លួននិយាយថា ផ្តោតសំខាន់លើសន្តិភាព ក្នុងតំបន់និងការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងសង្កត់ធ្ងន់ថា ខ្លួនចង់ឲ្យមានចំណងមិត្តភាព ប្រសើរឡើង ជាមួយសត្រូវជាយូររបស់ខ្លួន គឺប្រទេសឥណ្ឌា។ គោលនយោបាយសន្តិសុខជាតិ ដែលចំណាយពេល៧ឆ្នាំ ក្នុងការបង្កើតនេះ គឺជាមធ្យោបាយធ្វើចំណាត់ការ ជាទម្រង់ការងារដ៏ទូលំទូលាយមួយ ចង់ភ្ជាប់គ្នានូវគោលនយោបាយទាំងអស់ ក្នុងវិស័យផ្សេងគ្នា ហើយសន្តិសុខសេដ្ឋកិច្ច ត្រូវបានចុះបញ្ជីជាកំពូលអាទិភាព។...
បរទេស៖ ប្រទេសសឹង្ហបុរី ដែលជាប្រទេសមួយក្នុងចំនោមប្រទេស ដែលបានចាក់វ៉ាក់សាំងច្រើនជាងគេបំផុត លើពិភពលោកប្រឆាំងនឹង Covid-19 បានដាក់ចេញនូវការដាក់កំហិតថ្មី ដែលផ្តោតលើអ្នកដែលមិនបាន គេចាក់វ៉ាក់សាំងបង្ការវីរុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សាធារណរដ្ឋសិង្ហបុរីបានហាមឃាត់ជាផ្លូវការ នូវនិយោជិតដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យធ្វើការដោយផ្ទាល់ ដោយដកគោលការណ៍ពីមុន ដែលអនុញ្ញាតឱ្យពួកគេធ្វើការ ប្រសិនបើពួកគេបានធ្វើតេស្តអវិជ្ជមាន វិរុសកូវីដ១៩។...