បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្យ យ៉ាងហោចណាស់ ១២នាក់ បាត់បង់ជីវិត នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅឯវិហារសាសនាដ៏ល្បីមួយ នៃប្រទេសឥណ្ឌា។ នៅក្នុងពេលកំពុងកើតហេតុ គេជឿជាក់ថា ក្រុមអ្នកធ្វើធម្មយាត្រាបាននាំគ្នា សម្រុកចូលទៅទស្សនាវិហារ Mata Vaishno Deviស្ថិតនៅក្នុងរដ្ឋ Kashmir កាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយដឹងដែរថាវិហារមួយនេះ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបិទបញ្ចប់ការកាន់អំណាច នៃឆ្នាំទី១០របស់គាត់ជាមួយនឹងសុន្ទរកថា ដែលធ្វើឲ្យមានការលើកឡើង អំពីរោងចក្រផលិតត្រាក់ទ័រ និងឯកសណ្ឋានច្រើនជាង ការផលិតអាវុធនុយក្លេអ៊ែរ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត នេះបើយោងតាមសេចក្តីសង្ខេបដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍ ។...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Rai មានរហូតដល់ជាង ៤០០នាក់ហើយ ខណៈដែលមន្ត្រីនៅក្នុងខេត្តមួយចំនួនដែលរងគ្រោះខ្លាំងបានអំពាវនាវ ឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងសម្ភារៈជម្រកបន្ថែមទៀតប្រហែល២សប្តាហ៍ បន្ទាប់ពីខ្យល់ព្យុះបានវាយប្រហារ ។ គួរបញ្ជាក់ថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី កាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញនូវគោលដៅឆ្នាំ២០២៣របស់រដ្ឋាភិបាលរបស់គាត់ ដើម្បីរួមបញ្ចូលប្រទេសតួកគី ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង១០ នៅលើពិភពលោក ។ នៅក្នុងសារដើម្បីអបអរឆ្នាំថ្មី មេដឹកនាំតួកគី បានថ្លែងថា តួកគី បាន “កត់សម្គាល់“ខ្លួនឯងជាវិជ្ជមានជាមួយនឹងការអនុវត្ត...
ភ្នំពេញ៖នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងអតិថិជនរបស់ណាហ្គាវើលដ៍ បានអញ្ជើញទៅចូលរួមធ្វើជាសាក្សី និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល២០២២ ក្រោមពន្លឺកាំជ្រួចដ៏ភ្លឺចែងចាំង ប្រកបដោយ ភាពរីករាយនៅមុខណាហ្គាវើលដ៍ បានធ្វើការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងនៅមុខណាហ្គាវើលដ៍ទី១ ដោយពុកម៉ែបងប្អូនទាំងអស់បានផ្ទៀងទ្រនិចនាឡិកា ជាមួយនឹងផ្ទាំងអិលអ៊ីឌីដ៏ធំ នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២២។ ការប្រគំតន្ត្រីផ្ទាល់ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ដោយក្រុមរាំ Arrow...
បរទេស៖ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ នឹងបិទរោងចក្រថាមពលនុយក្លេអ៊ែចំនួន៣កន្លែង នៅថ្ងៃសុក្រនេះ បើទោះជាអឺរ៉ុបប្រឈមមុខនឹងវិបត្តិថាមពល ដ៏ធ្ងន់ធ្ងរបំផុតមួយក៏ដោយ បន្ទាប់ពីមានកាលវិភាគរបស់លោកស្រី Angela Merkel សម្រាប់ការផ្អាកថាមពលអាតូមិក។ ស្របពេលតម្លៃថាមពល កើនឡើងស្រាប និងភាពតានតឹងកើនឡើងខ្លាំងមិនធ្លាប់មាន រវាងអឺរ៉ុប និងអ្នកផ្គត់ផ្គង់ឧស្ម័នសំខាន់ គឺប្រទេសរុស្ស៊ីនោះ ការបិទរោងចក្រថាមពលនុយក្លេអ៊ែ នៅក្នុងទីក្រុង Brokdorf ទីក្រុង Grohnde និងទីក្រុង...
បរទេស៖ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានដោះលែងហើយ នៅថ្ងៃសុក្រនេះ ក្រោមការលើកលែងទោស របស់ប្រធានាធិបតី បន្ទាប់ពីលោកស្រីបានជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ ជុំវិញការចោទប្រកាន់ និងការទម្លាក់ចេញពីតំណែងពីបទពុករលួយ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ អគ្គមេបញ្ជាការ របស់ប្រទេសថៃ គឺលោក Napadej Dhupatemiya បាននិយាយថា កងទ័ពអាកាសថៃ កំពុងសម្លឹងមើលការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រឿង ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់ពិភពលោក ដើម្បីពង្រឹងការការពារជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម...
តេអេរ៉ង់៖ ផែនការអ្នកចរចាកំពូល របស់អ៊ីរ៉ង់នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ បានឲ្យដឹងថា ការចរចាបានធ្វើឱ្យ “មានវឌ្ឍនភាពល្អ” ក្នុងការដកចេញនូវទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានអ៊ីរ៉ង់ មុនការសម្រាកចូលឆ្នាំថ្មីក្នុងការចរចា ដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនោះមាន ចិន រុស្ស៊ី អង់គ្លេស បារាំង បូកនឹងប្រទេសអាល្លឺម៉ង់ ឬហៅថា (P4+1) នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់។ លោក Bagheri Kani បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃជុំទី៨ នៃកិច្ចចរចាកាលពីថ្ងៃចន្ទ ការផ្តោតសំខាន់នៃការចរចាគឺលើការដកទណ្ឌកម្មលើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា អ៊ីរ៉ង់ បានពិភាក្សាអំពីបញ្ហាផ្ទៀងផ្ទាត់នៅក្នុងកិច្ចប្រជុំ ដាច់ដោយឡែក ជាមួយលោក Enrique Mora អនុប្រធានគោលនយោបាយ ការបរទេសនៃសហភាពអឺរ៉ុប និងតំណាងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់។ នៅក្នុងនោះដែរ ប្រធានអ្នកចរចាអ៊ីរ៉ង់ បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់ នឹងបន្តបញ្ហាbនៃការដកទណ្ឌកម្មដោយភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីសម្រាកឆ្នាំថ្មី។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសហរដ្ឋអាមេរិក) ក្នុងខែកក្កដា ឆ្នាំ២០១៥។ នៅខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះនិងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញផងដែរ។ កិច្ចពិភាក្សានេះមានគោលបំណង ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ និងការស្តារ ផែនការសកម្មភាពរួម JCPOA ដែលជិតដួលរលំ បន្ទាប់ពីការចាកចេញឯកតោភាគី របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា
កង់ប៉េរ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា អតីតអគារសភា របស់ប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋធានី កង់បេរ៉ា ត្រូវបានគេដុតបំផ្លាញ មួយរយៈពេលខ្លីនៅព្រហស្បតិ៍នេះ ដោយក្រុមអ្នកតវ៉ា ក្នុងអំឡុងពេលបាតុកម្ម ទាមទារអធិបតេយ្យភាព ជនជាតិដើម ។ គ្មាននរណាម្នាក់រងរបួស នៅក្នុងពេលភ្លើង ដែលបានឆាបឆេះទ្វារមុខសភាចាស់ មុនពេលវាត្រូវបានពន្លត់...