ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺជាគណបក្សមួយ ដែលតែងតែនៅរួមរស់ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិមាតុភូមិ ឱ្យមានការរីកចម្រើន...
កំពង់ចាម៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីទ្បា។ លោក មួន...
ភ្នំពេញ: អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦, បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃ ២៥ ធ្នូ ២០២១។ លោកឧត្តមសេនីយ៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិតជនជាតិចិន ចំនួន២នាក់ ជាប់គុកក្នុងម្នាក់៨ឆ្នាំ ជាប់ចោទពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុមទី១១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើស ដែលមានចែង...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន៤នាក់ ក្នុងនោះ មេខ្លោង គឺជាប្រធានគណបក្សខ្មែរក្រោក ជាប់ពាក់ព័ន្ធនឹងករណី ប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង ប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...
ដើម្បីអបអរបុណ្យណូអែលឆ្នាំនេះ និងចូលរួមបង្កើតភាពរីករាយបន្ថែម ដល់អតិថិជន ស្រាបៀរ កម្ពុជា នឹងមានកម្មវិធីប្រូម៉ូសិនពិសេស ព្រមទាំងការផ្តល់ជូនការកម្សាន្ត ប្លែកអារម្មណ៍ជាមួយនឹងវត្តមាន តារាល្បីៗ ដែលនឹងញុំាងឲ្យការជប់លៀងពេលរាត្រី របស់លោកអ្នកកាន់តែមានអត្ថន័យ នៅយប់ថ្ងៃទី២៥ ខែធ្នូ។ កម្មវិធីនេះ នឹងមាននៅតាមភោជនីយដ្ឋាន បារ៍ និងក្លិបកម្សាន្តនានា នៅទូទាំងប្រទេស។ ចំពោះរាជធានីភ្នំពេញ តារាល្បីៗដូចជា DJ Alex...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីបែបបទនៃការអនុវត្ត យន្តការសម្របសម្រួល នៃបេឡាជាតិសន្តិសុខសង្គម ក្រោមការចាត់តាំង ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា កែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា៖ ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈម ដែលយើងគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ ប៉ុន្ដែទន្ទឹមនឹងនេះបញ្ហាគ្រោះថា្នក់ចរាចរណ៍ គឺជាបញ្ហាប្រឈមសំខាន់ ដែលគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត តាមលទ្ធផលតេស្ត PCRនាក់ទៀត ខណៈជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់ ដោយមិនបានចាក់វ៉ាក់សាំង។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១២០ ៤៤០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨៤៥នាក់ និងអ្នកស្លាប់ចំនួន ៣...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឲ្យអាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យនាំក្មេងពីអាយុ១២-១៨ឆ្នាំទៅ ចាក់វ៉ាក់សាំងកូវីដដូសទី៣ ចាប់ពីថ្ងៃ៣ មករា ទៅ ក្រោយបានចាក់ដូសទី១ និងដូសទី២ មានគម្លាតរយៈពេលចាប់ពី៤ខែឡើង នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ៕