បរទេស៖ មកទល់នឹងពេលនេះ ចំនួនសរុបនៃការឆ្លង COVID-19 នៅចក្រភពអង់គ្លេស មានជាង ១១លាននាក់ ខណៈដែលចំនួនអ្នកស្លាប់មានចំនួន ១៤៧ ៥០៩នាក់ ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម។ នេះបើយោងតាម សាកលវិទ្យាល័យ Johns Hopkins University ដែលតាមដាន និងចងក្រងទិន្នន័យពីអាជ្ញាធរជាតិ និងមូលដ្ឋាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងប្រភពផ្សេងៗទៀត។...
ប៉េកាំង៖ ក្រុមអ្នកជំនាញពិភពលោក ដែលចូលរួមក្នុងវេទិកាអន្តរជាតិ ស្តីពីលទ្ធិប្រជាធិបតេយ្យ បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះការអនុវត្តអភិបាលកិច្ចសកល តាមបែបប្រជាធិបតេយ្យ ដោយអះអាងថា កិច្ចការអន្តរជាតិ គួរតែត្រូវបានដោះស្រាយ ដោយប្រទេសទាំងអស់ តាមរយៈការពិគ្រោះយោបល់។ វាគឺជាការអំពាវនាវរបស់ប្រជាជន និងនិន្នាការនៃពេលវេលា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ និងអនុវត្តលទ្ធិពហុភាគីនិយមពិតប្រាកដ អ្នកចូលរួមក្នុងសម័យប្រជុំស្របគ្នានៃវេទិកាអន្តរជាតិ ស្តីពីលទ្ធិប្រជាធិបតេយ្យ។ ដោយពន្យល់ពីលទ្ធិប្រជាធិបតេយ្យ នៃទំនាក់ទំនងអន្តរជាតិ អតីតប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី លោក...
ភ្នំពេញ៖ នៅយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩:៥២នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសមួយរូប ជួបគ្រោះថ្នាក់រលាកភ្លើង រងរបួសធ្ងន់ធ្ងរ (បណ្តាលមកពីឆេះជែលលាងដៃ) យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់...
មេចុងភៅឆ្នើមនៅកម្ពុជាលោក យូ ថនដារ៉ា កោតសរសើរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុតមួយនៅអាស៊ី ក្រោយពីរូបលោកបានដើរទស្សនកិច្ច សង្វាក់ផលិតកម្ម ដើម្បីស្វែងយល់អំពីការប្រើប្រាស់ វត្ថុធាតុដើម និងគ្រឿងផ្សំដែលធ្វើឲ្យគ្រប់ផលិតផល របស់ក្រុមហ៊ុនមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។ លោកលើកឡើងបែបនេះ តាមរយៈកម្មវិធី «A Day With The Best»...
លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា “៤០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រ ជាការងារសំខាន់របស់ខ្ញុំ ជាប់រហូតមក។” ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក Xi Jinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ៖ អេកូបរិស្ថានដ៏ល្អ អាចនាំមកនូវប្រាក់ចំណូល។ បឹង Chagan ជាបឹងក្នុងតំបន់ដីគោកធំបំផុត នៅខេត្តJilin...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក បានធ្វើការបាញ់ទំលាក់ដ្រូនមួយគ្រឿង ដែលជឿជាក់ថា បានបង្កការគម្រាមកំហែង ទៅដល់ទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងត្បូង ប្រទេសស៊ីរី។ ការបាញ់ទំលាក់ដ្រូននេះ ត្រូវបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពដដែលនេះ ធ្លាប់បានទទួលរងការវាយប្រហារ ដោយដ្រូនជាច្រើនគ្រឿង បូករួមទាំងគ្រាប់រ៉ូកែតផង។ អ្នកនាំពាក្យរបស់យោធាអាមេរិក បាននិយាយថាដ្រូន២គ្រឿង បានធ្វើដំណើរចូលដល់ដែនអាកាស នៃមូលដ្ឋានទ័ពរបស់ខ្លួន ហើយជាលទ្ធផលកងកម្លាំងបានសម្រេចចិត្ត...
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកដំណើរការ ទីស្នាក់ការអ្នកកាសែត ប្រចាំក្រុងម៉ាណាហ្កា រដ្ឋធានីប្រទេសនីការ៉ាហ្កាជាផ្លូវការ ។ ក្នុងពិធីសម្ពោធបើក តំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងតំណាងគណៈកម្មាធិការ ទូរគមនាគមន៍និងកិច្ចការស៊ីវិល នីការ៉ាហ្កា បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ នេះ...
ថ្ងៃទី ១៥ ខែ ធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ជាលើកទី ២ នៅឆ្នាំ ២០២១ ជាមួយនឹងលោកប្រធានាធិបតេយ្យហើយ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។ យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។ តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ នៃ ប.ស.ស. បានសង្កត់ធ្ងន់ថា ក្នុងនាមមន្រ្តី បុគ្គលិក ដែលជាអ្នកបម្រើសេវាជូនសមាជិក ប.ស.ស. ទូទាំងរាជធានី ខេត្ត-ខណ្ឌ ត្រូវតែពង្រឹងសមត្ថភាព...