ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅប្រទេសកម្ពុជា តើមានបទចម្រៀង មានចំណងជើង «ស្រក់ទឹកភ្នែកតែមិនយំ» ហើយឬនៅ? បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា...
បរទេស៖ អតីតជើងឯកប្រដាល់ ដែលបានក្លាយជា សមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន គឺលោក Manny Pacquiao និយាយថា លោកនឹងស្វែងរកការចោទប្រកាន់ ពីបទពុករលួយប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តនយោបាយរបស់លោកមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ឌូទ័រតេ ប្រសិនបើលោកឈ្នះការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន abc17News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
អ៊ីរ៉ាក់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ហៅកាត់ (IS) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសមួយនៅក្នុងខេត្ត Diyala ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ឧទ្ធម្ភាគចក្រកាំភ្លើងរបស់កងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាស ក្នុងអំឡុងពេលប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកក្នុងខេត្ត...
បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានកំណត់ប្រទេសកូរ៉េខាងជើងថា ជារដ្ឋដែលរំលោភសេរីភាពសាសនា។ កូរ៉េខាងជើង គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលត្រូវបានគេចាត់ទុកថាជា “ប្រទេសដែលនាំឱ្យមាន ការព្រួយបារម្ភជាពិសេស”។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៤នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៥០នាក់ និងស្លាប់ចំនួន៦ នាក់ ដោយ៥នាក់ មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥០នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១៩ ៧៤១នាក់ អ្នកជាសះស្បើយចំនួន...
ហុងកុង៖ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានថ្កោលទោស និងប្រឆាំងយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ គ្មានមូលដ្ឋានផ្សេងៗ ដែលធ្វើឡើងដោយរបាយការណ៍ របស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាមេរិក-ចិន (USCC)។ ប្រភពបានឲ្យដឹងថា នៅក្នុងរបាយការណ៍ឆ្នាំ២០២១ USCC គណៈកម្មាការបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន លើកិច្ចការហុងកុង ចាប់ពីច្បាប់សន្តិសុខជាតិ នៅហុងកុង រហូតដល់បរិយាកាសធុរកិច្ចរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ។ អ្នកនាំពាក្យរដ្ឋាភិបាល HKSAR បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសស៊ូដង់ បានឈានទៅដល់ការបាញ់សម្លាប់ក្រុមបាតុករ យ៉ាងហោចណាស់១៥នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលពលរដ្ឋស៊ូដង់រាប់ពាន់នាក់នាំគ្នា ដើរដង្ហែរតាមផ្លូវជាច្រើន នៅក្នុងប្រទេស។ គេជឿជាក់ថានេះគឺជាព្រឹត្តិការណ៍ សម្លាប់រង្គាលដ៏អាក្រក់បំផុត ចាប់តាំងតែពីមានការតវ៉ា ប្រឆាំងដោយបាតុករជនជាតិស៊ូដង់ ហើយផ្លូវធំៗ នៅក្នុងរដ្ឋធានី Khartoum និងទីក្រុងផ្សេងទៀតដូចជា Bahri និង Omdurman...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Zhao Lijian នៅថ្ងៃពុធនេះបានថ្លែងថាអាមេរិកនិងចិន នឹងចាប់ផ្តើមលុបចោល នូវការរឹតត្បិតនៃដំណើរការ ធ្វើការរបស់ក្រុមអ្នកកាសែត នៃប្រទេសរៀងខ្លួន។ លោក Zhao បានបន្តដែរថាថ្មីៗនេះ អាមេរិកនិងចិន បានឈានទៅដល់ការយល់ព្រមគ្នា លើកិច្ចការងារចំនួន៣រួមគ្នាយោងទៅ តាមគោលការណ៍គោរពគ្នាទៅវិញទៅមក និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសទៅលើវិស័យសារព័ត៌មាន។ ក្នុងន័យនេះចិននិងអាមេរិក នឹងធ្វើការផ្តល់សិទ្ធឡើងវិញ ឲ្យទៅកាន់ក្រុមអ្នកកាសែតរៀងខ្លួន ក្នុងការធ្វើការងារដោយសេរីក្នុងប្រទេសទាំងពីរ...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានប្រកាសពីភាពជាដៃគូជំនួញថ្មីមួយ ដើម្បីជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាការងារ បរិស្ថាននិងជំនួញឌីជីថល ដោយសង្កត់ធ្ងន់លើក្តីព្រួយបារម្ភពីប្រទេសទី៣ ដែលនេះគឺជាការសំដៅដល់ គោលនយោបាយសេដ្ឋកិច្ច ជំរុញដោយរដ្ឋរបស់ប្រទេសចិន។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនថ្មីៗនោះ បានមានប្រសាសន៍ថា ជំនួបដំបូងនៃភាពជាដៃគូ សហរដ្ឋអាមេរិក-ជប៉ុនស្តីពីជំនួញ នឹងប្រព្រឹត្តធ្វើឡើងនៅដើមឆ្នាំ២០២២...