បរទេស៖ ប្រទេសវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ខ្លួននឹងផ្អាកកិច្ចចរចាគ្នាជាមួយក្រុមប្រឆាំង ដែលគ្រោងធ្វើឡើងវិញ នៅក្នុងចុងសប្ដាហ៍នេះ ក្រោយប្រទេសកាបវែរធ្វើបត្យាប័ន អ្នកជំនួញកូឡំប៊ី លោក Alex Saab ឲ្យទៅសហរដ្ឋអាមេរិក ពីបទលាងលុកកខ្វក់។ សេចក្តីប្រកាសនោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងដោយសមាជិកសភា នៃបក្សសង្គមនិយម លោក Jorge Rodriguez ដែលដឹកនាំក្រុមចរចារបស់រដ្ឋាភិបាល។ លោកបាននិយាយថា...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឲ្យដឹងថា អាមេរិកចាប់ផ្តើម បើកយុទ្ធនាការរុកកួន ប្រធានអាស៊ាន ប្តូរវេនហើយ បន្ទាប់ពីកាសែតឌឺហ្គាដិន បានវាយប្រហារខ្មែរ និងមេដឹកនាំខ្មែរ មិនបានប៉ុន្មានផង ដល់វេន អាមេរិកវាយប្រហារម្តង ព្រោះថា គេចែកគ្នាវាយខ្មែរបន្តកន្ទុយ។ ការលើកឡើងរបស់លោក សយ...
ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២១ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តសរុប ចំនួន ១,៨៣០ ,៦៣១គ្រឿង ក្នុងនោះ យានយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន ៥៧៨,១០៣គ្រឿង ស្មើនឹង ៣១.៥៨%។ យោងតាមរបាយការណ៍ នៃការអនុវត្តការងា រក្នុងរយៈពេល...
ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានចោទប្រកាន់ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ចេញសែកស្អុយមានតម្លៃ ជាង១៣ម៉ឺនដុល្លារអាមេរិក អោយទៅ ភាគី ម្ចាស់បំណុល ដែលជាជនជាតិកូរ៉េដូចគ្នា ដើម្បីទូរទាត់ប្រាក់កម្ចី និងជំពាក់ប្រព្រឹត្តកាល ពីអំឡុងខែកុម្ភៈ និងឧសភា ឆ្នាំ២០២១ ។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស៖ ទូរទស្សន៍BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាថា នឹងបង្កើត “យោធាដែលមិនអាចឈ្នះបាន” នៅចំពោះមុខអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយអរិភាព ពីសហរដ្ឋអាមេរិក ។ លោក គីម ជុងអ៊ុន បានឲ្យដឹងទៀតថា ការអភិវឌ្ន៍អាវុធ គឺសម្រាប់ការពារខ្លួន ហើយមិនមែនដើម្បីចាប់ផ្តើម...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ ក្នុងពេលថ្មីៗនេះថា ប្រទេសរបស់លោក មិនកំពុងប្រើប្រាស់ថាមពល ជាអាវុធប្រឆាំងអឺរ៉ុបទេ និងថា រុស្សីតាំងជំហរជាស្រេច ដើម្បីជួយតំបន់ ស្របពេលនៅតែបន្ត មានវិបត្តិថាមពល។ លោកបាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន CNBC ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា “យើងមិនកំពុងប្រើប្រាស់ អាវុធណាមួយនោះទេ។...
ភ្នំពេញ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិក អង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើង អំពីបញ្ហាប្រឈមដែលពាក់ព័ន្ធ ទៅនឹងពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍។ ក្នុងនាមលោកជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) លោកសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញ មួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក នៃបណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជាសមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ចសហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន យុវជនសង្ស័យជនជាតិវៀតណាម និងខ្មែរ ចំនួនពីរនាក់ ខណៈដែល ពួកគេបានប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីកម្ពុជាឆ្ពោះទៅ កាន់ប្រទេសវៀតណាម ប្រព្រឹត្តនៅក្នុងភូមិតាបិប...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវរៀនសម្របខ្លួន រស់តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សានូវសុវត្ថិភាព ពីការចម្លងលឿនរបស់វីរុសកូវីដ-១៩។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦៨នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៣៥៩នាក់ និងស្លាប់ចំនួន២៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន២៤៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១១៥...