ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ការដាក់ពង្រាយយោធា របស់ចក្រភពអង់គ្លេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពីមួយថ្ងៃទៅមួយថ្ងៃ គឺធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសុន្ទរកថានេះនៅក្នុង សន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេតមួយ ស្តីពីវត្តមានរបស់យោធាអង់គ្លេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយប្រឈមមុខនឹងបញ្ហាប្រឈម សកលលោកចិន...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,៤៧៨ ករណី ដោយបានឡើង ដល់កម្រិតខ្ពស់បំផុតថ្មី និងធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ៩៦,៥២១ ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីចំនួន ២,០២២ ករណីស្ថិតនៅក្នុងសហគមន៍ ៤៥២ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុកនិង ៤ ករណី...
កំពង់ចាម ៖ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបា លនៅវិទ្យាល័យសីហនុ នឹងត្រូវផ្ទេរយកទៅព្យាបាល នៅមន្ទីរពេទ្យថ្មី ស្ថិតក្នុងស្រុកកំពង់សៀម នាពេលបុណ្យភ្ជុំបិណ្ឌរួច ។ លោក ឃុន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ខណៈពេលអមដំណើរ អភិបាលខេត្តកំពង់ចាម លោក...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ឧកញ៉ា ឡេង ប្រុស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំលើកទី៩ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើ របៀបវារៈសំខាន់ៗមួយចំនួន ទៅតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ...
បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះបានធ្វើការប្រកាស បញ្ជាក់ពីក្តីបារម្ភខ្លាំង អំពីបញ្ហាបាត់បង់សមត្ថភាព ក្នុងការរស់នៅ និងលក្ខខណ្ឌរស់នៅដ៏សមរម្យ នៃជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសលីបង់ ដែលកំពុងតែបន្តនៅឡើយ។ ទាំងគណកម្មការគ្រប់គ្រងជនភៀសខ្លួន UNHCR ទាំងកម្មវិធីស្បៀងអាហារពិភពលោក WFP និងមូលនិធិអង្គការ សហប្រជាជាតិសម្រាប់កុមារ UNICEF ផងបានធ្វើការថ្លែងការណ៍រួមគ្នាថា ជនភៀសខ្លួនស៊ីរីទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសលីបង់ នៅពេលនេះគឺមិនអាចសូម្បីទទួលបាន សំភារៈនិងសេវាកម្ម...
បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃពុធនេះ បានស្នើឲ្យមានការរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ប្រទេសចិន មិនឲ្យលួចយកបច្ចេកវិទ្យាសំខាន់ៗ ដែលនេះជាការឆ្លុះបញ្ចាំង ពីក្តីព្រួយបារម្ភនៅទីក្រុងតៃប៉ិថា ទីក្រុងប៉េកាំង កំពុងតែបង្កើនកិច្ចប្រឹងប្រែងចារកម្ម ប្រឆាំងតៃវ៉ាន់។ ក្រុមប្រឹក្សាកិច្ចការចិនដីគោក របស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនកំពុងតែដាក់សំណើឲ្យធ្វើការកែប្រែ ចំពោះច្បាប់មានស្រាប់គ្រប់គ្រង ការទាក់ទងនឹងចិន ដែលនឹងតម្រូវឲ្យប្រជាជន ផ្តល់ប្រាក់ជូនរដ្ឋាភិបាល សម្រាប់បច្ចេកវិទ្យាជាក់លាក់ ដើម្បីទទួលបានការអនុញ្ញាត នៅមុនពេលធ្វើដំណើរ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសចិន បានធ្វើការរារាំងទៅដល់ កិច្ចព្រមព្រៀងលក់យន្តហោះប៊ូអ៊ីង ទៅឲ្យក្រុមហ៊ុនអាកាសចរ ក្នុងស្រុក ដែលមានតម្លៃរហូតទៅដល់ ១០ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថាចិន មិនបានគោរពតាមការប្តេជ្ញាចិត្ត ក្នុងការទិញទំនិញយន្តហោះ ដែលផលិតនៅក្នុងឆ្នាំ២០២០...
ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោកតាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូល លើកដំបូងរបស់កម្ពុជា។ កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះនិងរៀបចំឡើង ដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារ ក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល...
អ្នកជំនាញផ្នែកទីផ្សារកំពូលៗនឹងចែករំលែក ចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់កំណើនពាណិជ្ជកម្មជាសកល នៅក្នុងវគ្គបណ្ដុះបណ្ដាល GoGlobal របស់ក្រុមហ៊ុន Aleph ។ GoGlobal ជាកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីយុទ្ធសាស្ដ្រទីផ្សារកំពុងវិវត្ដន៍ថ្មីៗ នៅលើវីដេអូអនឡាញរយៈពេលមួយថ្ងៃ នឹងរៀបចំឡើងជាលើកដំបូងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយចាប់ផ្ដើមពី ម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា។ រៀបចំឡើងដោយ Aleph...