ភ្នំពេញ៖ លុយសុទ្ធ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់! កម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ផ្តល់ជូនរង្វាន់ដល់អតិថិជន 2 រូបបន្ថែមទៀត នៅក្នុងខែសីហា។ អតិថិជនមហាសំណាងទី1 មានឈ្មោះថា រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា ៣០,០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែ ជូនអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្នុងក្រុងសៀមរាប។ ក្នុងគ្រាដ៏លំបាកនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គមដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផល ល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវី-១៩ នេះយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ លោកមអគ្គនាយក ក៏បានមានប្រសាសន៍ទៀតថា ស្ថិតក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងបានគិតគូរខ្ពស់បំផុត ពីសុខុមាលភាពរបស់ មន្ត្រីរាជការ បុគ្គលិកគ្រប់ស្ថាប័នរបស់រដ្ឋ និងឯកជន រួមទាំងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសទាំងមូលផងដែរ ជាមួយគ្នានឹងការដាក់ចេញ នូវផែនការយ៉ាងម៉ត់ចត់ ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈវិធានសុខាភិបាល ពិសេសឱ្យអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ជាប់ជាប្រចាំ។ ឆ្លើយតបនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងក្រើនរំលឹកណែនាំ ដល់មន្ត្រី បុគ្គលិកក្នុងស្ថាប័នក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានសុខាភិបាលជាមួយគ្នា ព្រមទាំងកិច្ចការរបស់ខ្លួន ឱ្យបានម៉ត់ចត់ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះបីជាកន្លងមកនេះ មន្ត្រី និងបុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួន ទទួលបានលទ្ធផលល្អ ប្រសើរយ៉ាងណាក្តី៕
ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ – សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀន ចំនួន៤៨ នៅកម្ពុជា បានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ក្រោមកិច្ចសហការ របស់ក្រុមហ៊ុន Smart Axiata ជាមួយនិងការទទួលស្គាល់ អំពីការលើកកម្ពស់...
ភ្នំពេញ ៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់ រាជធានី-ខេត្ត ត្រូវជំរុញឲ្យមានសកម្មភាពអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ យោងតាមលិខិតរបស់ ក្រសួងធម្មការ នាថ្ងៃទី២០ កញ្ញា លោក ឈិត សុខុន បានថ្លែងថា...
ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត» ដោយមានវាគ្មិនចូលរួម លោកស្រី កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។ តាមរយៈគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងសង្គមជាតិមួយ បើមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។ យោងតាមសារលិខិត ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រ និងបទពិសោធនៃសង្គមនីមួយៗ...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International (THAI) ដែលកំពុងខ្វះសាច់ប្រាក់ គឺកំពុងប្រកាសលក់យន្តហោះ ចំនួន ៣គ្រឿង រួមជាមួយឧបករណ៍ ហោះហើរផ្សេងទៀត ដែលជាផ្នែកមួយនៃផែនការ ស្តារលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន និងការជំរុញឥតឈប់ឈរ ដើម្បីធ្វើទំនើបកម្មទៅលើយន្តហោះចាស់ៗរបស់ខ្លួន។ នេះបើតាមប្រភពមួយ នៅក្នុងក្រុមហ៊ុនបាននិយាយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១...
បរទេស៖ ក្រសួងមហាផ្ទៃប្រទេសថៃ បានចេញបទបញ្ជាបន្ទាន់បំផុតរបស់ខ្លួន ទៅអាជ្ញាធរមូលដ្ឋាន ដែលតម្រូវឱ្យពួកគេត្រៀមខ្លួន ដើម្បីចាប់ផ្តើមចាក់ថ្នាំបង្ការវីរុស ដល់សិស្សរបស់ពួកគេ នៅចុងខែកញ្ញានេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បទបញ្ជារបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ក៏បានជូនដំណឹងផងដែរថា ក្រសួងសុខាភិបាល បានបែងចែកការផ្គត់ផ្គង់វ៉ាក់សាំង Pfizer សម្រាប់កុមារ...
ភ្នំពេញ៖ បន្ទាប់ពីកំណត់ជា “តំបន់ក្រហម” នៅសង្កាត់ស្លក្រាម ស្វាយដង្គំ គោកចក ជ្រាវ និងភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ និង “តំបន់លឿងទុំ” នៅសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ...