ភ្នំពេញ ៖ គណៈសង្ឃនាយកនៃកម្ពុជា បានស្នើប្រគេនដល់ព្រះមេគណ ព្រះគ្រូអនុគណ និង ព្រះចៅអធិការ ចំពោះការអនុវត្តករណីយកិច្ច នៃការគ្រប់គ្រងវត្តមាន ភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាអនាថា ដែលរស់នៅក្រោមឱវាទ ដើម្បីបន្តការសិក្សារៀនសូត្រនោះ ត្រូវអប់រំប្រាសចាក នូវអំពើហិង្សា ដោយអប់រំអនុវត្ត ឲ្យស្របតាមគោលការណ៍ អហិង្សារបស់ព្រះពុទ្ធសាសនា ។...
ភ្នំពេញ៖ នាពេលកន្លងមក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយ នូវអត្តបទអប់រំ ស្តីអំពី «ហានិភ័យ នៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)» ដែលអត្ថបទនោះ បានអធិប្បាយ អំពីល្បិចកល ដែលជនខិលខូច អនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំង បរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើជា ប្រធានដឹកនាំ កិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្តាថ្នាក់ដឹកនាំ...
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន រយៈពេល៦ពីថ្ងៃទី១០-១៥ កញ្ញា។ នេះបើយោងតាម ការចេញផ្សាយ របស់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃ៧ កញ្ញា ដែលបានដកស្រងចេញ ពីទូរទស្សន៍រដ្ឋចិន CGTN ។ គម្រោងទស្សនកិច្ច...
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអគ្គនាយកដ្ឋានកៅស៊ូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្តល់ជំនួយឥតសំណង ចំនួន១,៥លានអឺរ៉ូ ដើម្បីគាំទ្រ ដល់គម្រោងថ្នាក់តំបន់ ស្តីពីការព្យាករផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាន នៃកម្លាំងពលកម្ម លើខ្សែច្រវ៉ាក់ផលិតកម្ម កៅស៊ូធម្មជាតិ នៅអាស៊ីអាគ្នេយ៍។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា នាថ្ងៃទី៧ កញ្ញា...
នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាស ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេស សហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពី ព័ត៌មានអ្វីបន្ថែមទៀតនោះឡើយ ដូចជាគោលបំណង នៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានដាក់ការសង្ស័យថា អតីតប្រធានគណបក្ស សង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង...
សហរដ្ឋអាមេរិក បានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភព នៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះ បានលេចធ្លាយចេញពីមន្ទីពិសោធន៍ នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់ និងបដិសេធពីប្រទេសចិនក្ដី ទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញ ពីមន្ទីពិសោធន៍របស់ខ្លួន។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីប្រភពនៃវីរុសនេះផងដែរថា ភាគរយតិចតួចណាស់ ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះឈោ្មះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ ការងារនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា...
សហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួន ស្ទើរតែទាំងស្រុង ពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួន ដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្ម និងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋាន ដើម្បីធ្វើការវាយប្រហារ ទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់ បានទាញយកឱកាសនេះ ដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុក ចូលទៅដល់ទីក្រុងកាប៊ូល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា តួលេខផ្លូវការប្រកាសកាលពីថ្ងៃ សៅរ៍ថា មានពលរដ្ឋផ្សេងទៀត ចំនួន៣៧.៥៧៨នាក់ នៅអង់គ្លេស បានធ្វើតេស្តរកឃើញថា មានវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លង វីរុសកូរ៉ូណាសរុប នៅក្នុងប្រទេសកើនឡើង ដល់៦.៩៤១.៦១១នាក់ ។ ប្រទេសនេះក៏បានរាយការណ៍ថា មានអ្នកស្លាប់ផ្សេងទៀតចំនួន១២០នាក់ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ។ សរុបចំនួនអ្នកស្លាប់...