ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខ រៃអង្គាសថវិកា បានចំនួន១៤ ២៨៦ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ ដល់ជីវភាពក្មេងកំព្រា ៨០នាក់ ក្នុងមណ្ឌលមែកឈើ ស្របពេលដែល លោក ផន ផល្លា អនុប្រធានគណបក្ស យុវជនកម្ពុជា ជាអ្នកទទួលបន្ទុកចិញ្ចឹមពួកគេ បាននិងកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៣១២ នាក់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា ការបង្កហេតុនានា ដូចជានាវាចម្បាំងចក្រភពអង់គ្លេស ធ្វើដំណើរចូលក្នុងអ្វី ដែលរុស្ស៊ីអះអាងថា ជាដែនទឹករបស់ខ្លួន នៅជិតតំបន់គ្រីមានោះ តម្រូវឲ្យមានការឆ្លើយតបវិញ យ៉ាងខ្លាំងក្លា។ កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីអាចបាញ់ពន្លិច នាវាចម្បាំងរុស្ស៊ីបាន តែរុស្ស៊ីបានបាញ់និងទម្លាក់គ្រាប់បែក នៅតាមផ្លូវធ្វើដំណើរ...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែល លោក Naftali Bennett នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្មេងជំទង់ប្រមាណជា ១០ម៉ឺននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់ដូសទី១។ នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំសភាប្រចាំសប្តាហ៍លោក Bennett បាននិយាយថា៖ កាលពីសប្តាហ៍មុន អ៊ីស្រាអ៊ែល បានអំពាវនាវឲ្យក្មេងជំទង់ ចន្លោះពីអាយុ ១២ទៅដល់១៦ឆ្នាំ ក្នុងការមកទទួលវ៉ាក់សាំងហើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២០នាក់បន្ថែមទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៩២៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១២នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់បន្ថែមទៀត និងមានករណី ជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។
បរទេស៖ អ្នកស្រុកនិងប្រព័ន្ធផ្សព្វផ្សាយ ភាសាមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់ កាលពីថ្ងៃសុក្រ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមប្រឆាំងរបបយោធា នៅទីក្រុងមួយ នៅកណ្តាលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដែលស្នើសុំការអត្ថាធិប្បាយ...
ភ្នំពេញ៖ ដើម្បីអបអរខួបលើកទី ២៤៥ នៃការបង្កើតឯករាជ្យ របស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិក នៅ ភ្នំពេញ មាន ក្តី សោមនស្ស រីករាយ សូមប្រកាសបង្ហាញវីដេអូ ស្តីពីការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃ ខួប ឯករាជ្យ នៃ ប្រទេស អាមេរិក។...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានលើកឡើងថា“ យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក” ដែលស្វែងរកការប្រឈមមុខ ជាមួយប្លុក និងមានគោលបំណង ដើម្បីបង្កើតការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ គឺជាការត្រឡប់មកវិញ នៃចិត្តគំនិតសង្គ្រាមត្រជាក់ និងការថយក្រោយ នៃប្រវត្តិសាស្ត្រ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក...