ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៣៣នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ០១៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៤៩៩នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៣១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃ ចំនួន២៦នាក់ ខណៈមានករណីជាសះស្បើយ ចំនួន១៩នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន១៨នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា...
បរទេស៖ នេះមិនមែនជាលើកទីមួយទេ ដែលប្រធានាធិបតីវេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា មានផែនការធ្វើឃាតលោក។ កាលពីឆ្នាំ ២០១៩ ការចោទប្រកាន់ប្រហាក់ប្រហែលគ្នា ត្រូវបានធ្វើឡើងទៅលើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថានឹងបញ្ចូនវ៉ាក់សាំង Moderna បន្ទាន់ចំនួន៤លានដូស ទៅឲ្យប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេស។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក បានបញ្ជាក់ទៀតថា នៅក្នុងការអំពាវនាវមួយដោយភាគីឥណ្ឌូនេស៊ី អាមេរិក បានធ្វើការឆ្លើយតបភ្លាមៗថា នឹងបញ្ចូនវ៉ាក់សាំងទាំង៤លានដូស ដែលនឹងដាក់ស្ថិតនៅក្រោម កម្មវិធី COVAX ទៅឲ្យឥណ្ឌូនេស៊ីឆាប់បំផុត តាមដែលអាចធ្វើទៅបាន។...
បរទេស៖ ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតមួយ ដែលអះអាងថា លោកប្រធានាធិបតី Jair Bolsonaro បានដឹង ប៉ុន្តែមិនបានរាយការណ៍នោះទេ អំពីការចោទប្រកាន់ អំពើពុករលួយក្នុងការទិញវ៉ាក់សាំងការពារមេរោគ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីព្រឹកថ្ងៃសុក្រ ការិយាល័យអគ្គព្រះរដ្ឋអាជ្ញា បានជូនដំណឹងដល់តុលាការកំពូលសហព័ន្ធ ឱ្យបើកការស៊ើបអង្កេត លើព្រឹត្តិការណ៍ដែលបានរាយការណ៍ ដោយសមាជិកព្រឹទ្ធសភាចំនួន ៣ រូប ដែលបានចោទប្រកាន់ជាផ្លូវការថា លោកប្រធានាធិបតី ប្រព្រឹត្តអំពើមិនស្របច្បាប់។ ការស៊ើបអង្កេតបឋមនឹងធ្វើឡើង ដើម្បីកំណត់ថាតើត្រូវបន្តការចោទប្រកាន់ប្រឆាំង នឹងប្រធានាធិបតី ឬយ៉ាងណា។ សូមជម្រាបថា កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់ថា កិច្ចព្រមព្រៀងទិញវ៉ាក់សាំងតាមយន្តការ Covaxin ផលិតនៅឥណ្ឌា គឺជាការឈានមុខគេក្នុងការកិបកេងប្រាក់រាប់លានដុល្លារ ដែលសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីBolsonaro បានបង្កើតផែនការនេះ ហើយប្រធានាធិបតី ក៏បានដឹងអំពីរឿងកឹបកេងនេះដែរ៕ ប្រែសម្រួលៈ ណៃ តុលា
បរទេស៖ បុរសខ្លាំង របស់ប្រទេសបេឡារុស្សលោក Alexander Lukashenko កាលពីថ្ងៃសុក្របានអះអាងថា អាជ្ញាធរបានលាតត្រដាង “កោសិកាភេរវកម្ម” ដែលគាត់បានចោទប្រកាន់ថា មានជាប់ទាក់ទងនឹងប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ុយក្រែននិងប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រតិកម្មថ្មីនេះ បានកើតឡើងបន្ទាប់ពីលោកខាងលិច បានផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចបេឡារុស្ស ដែលកំពុងមានការលំបាកជាមួយនឹងការដាក់ទណ្ឌកម្មដើម្បីដាក់ទណ្ឌកម្មទៅលើរបបលោក Lukashenko ចំពោះការបង្ក្រាបទៅលើអ្នកប្រឆាំង និងការស្ទាក់ចាប់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair កាលពីខែឧសភា។ លោក Lukashenko បានប្រកាសនៅក្នុងពិធីប្រារព្ធខួបឯករាជ្យភាពរយៈពេល ៣០ ឆ្នាំនៅប្រទេសបេឡារុស្ស ពីសហភាពសូវៀតថា «កោសិកាភេរវកម្មសព្វថ្ងៃត្រូវបានលាតត្រដាងដែលហៅថា អង្គភាពការពារខ្លួន។ លោក Lukashenko បាននិយាយនៅក្នុងសុន្ទរកថា ដែលចេញផ្សាយដោយការិយាល័យរបស់គាត់ថា «គោលដៅនៃកោសិកាទាំងនេះ គឺការផ្លាស់ប្តូររបបដោយបង្ខំនៅថ្ងៃទី X។ ពួកគេខ្លួនឯងមិនដឹងថាថ្ងៃណា X មកដល់ទេ។ វាចាំបាច់ក្នុងការនាំប្រជាជនរបស់យើងទៅរកវា” ៕ ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការណែនាំអំពី មេរោគចាប់ជំរិត (Ransomware) វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំង វិធានការការពារ។ តាមសេចក្ដីជូនដំណឹង នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការកើនឡើង នូវការវាយប្រហារតាមអ៊ីនធឺណិត ក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំង ចំពោះស្ថាប័នរដ្ឋ និងឯកជន...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២១នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៨៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ...