ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
ភ្នំពេញ៖ វណ្ណដា ដែលជាតារាចម្រៀងរ៉េប កំពុងពេញនិយម និងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញ នូវស្នាដៃបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នា ជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារ នៅក្នុងផលិតកម្មបារមី...
ភ្នំពេញ៖ នៅថ្ងៃទី២៦ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់សាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ព្រមទាំងសាលាស្រុក ព្រះស្តេច និងសាលាស្រុកពាមរក៍ ខេត្តព្រៃវែង។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ...
នៅក្រោមតួនាទីថ្មី TikTok សម្រាប់ជំនួញនេះ លោក Singh នឹងបន្តដឹកនាំដោយនាំយក ដំណោះស្រាយថ្មីៗ សម្រាប់ក្រុមហ៊ុន TikTok និងអ្នកជំនាញទីផ្សារ នៅក្នុងថ្នាក់តំបន់ ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ TikTok ដែលជាកម្មវិធីវីដេអូ លើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះ អំពីការតែងតាំងលោក Sameer Singh ជាប្រធានផ្នែកដំណោះស្រាយ...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ ចំនួន១៩៤០កេស ជូនដល់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន១៩៤ប៉ុស្តិ៍ នៅទូទាំងប្រទេស ដោយប៉ុស្តិ៍នីមួយៗ ទទួលបាន១០កេស ជារៀងរាល់ខែ ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២១។ ការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»...
ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ ទឹកប្រាក់លើសពី ៩០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទូរស័ព្ទចល័តរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយពង្រីក និងធ្វើឲ្យប្រសើរឡើង នូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿន នៃបណ្ដាញអ៊ិនធឺណិត សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់...
ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មី ជាផ្លូវការស្ថិតនៅក្នុង...
ភ្នំពេញ៖ «ទិវាច្បារអំពៅ» ជាកម្មវីធីមួយ ដែលបង្កើតឡើងដោយ សភាយុវពាណិជ្ចករអន្តរជាតិ-កម្ពុជា (JCI Cambodia) សាខាច្បារអំពៅ ហើយធ្វើឡើងនេះ គឺតាមរយៈយុទ្ធនាការ ធ្វើការផ្សព្វផ្សាយរួមគ្នា ចែកលំលែក ដើម្បីពលរដ្ឋ សហគមន៍ តំបន់ច្បារអំពៅ ឲ្យកាន់តែល្អប្រសើរ ឡើងលើអនាម័យ និងបរិស្ថាន ច្បាប់ចរាចរណ៍ ការអប់រំ កីឡានិងសុខភាព ច្បារអំពៅក្លាយជា...
ភ្នំពេញ៖ ក្នុងបេសកកម្ម ជាអ្នកដឹកជញ្ជូនទំនិញ ទូទាំងប្រទេស ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតហើយនោះ បន្ថែមពីនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានវិវឌ្ឍខ្លួនឥតឈប់ឈរ លើសេវាកម្មមួយនេះ ដោយបានជម្រុញ ឲ្យការផ្ញើអីវ៉ាន់ ងាយស្រួលដូចជាការ ផ្ញើលុយអញ្ជឹងដែរ ។ ថ្មីៗនេះ ក្រុមហ៊ុនវិរៈប៊ុនថាំ បានធ្វើឲ្យអតិថិជនជាច្រើន កំពុងកើតចម្ងល់...