យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ។ ប្រធានអង្គការ សហប្រជាជាតិ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “យើងស្វាគមន៍ រាល់ការទំនាក់ទំនង ដោយផ្ទាល់រវាងប្រទេស ដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលយើងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការ ផ្លាស់ប្តូរអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩” នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យរបស់លោក គឺលោក Stephane Dujarric ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានជួបជជែកគ្នា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។ ប្រធានាធិបតីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ក្នុងបុណ្យចូលឆ្នាំចិន និងមានការផ្លាស់ប្តូរ យោបល់ស៊ីជម្រៅ លើប្រទេសចិន – សហរដ្ឋអាមេរិក នៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗផ្សេងទៀត៕ ដោយ ឈូក បូរ៉ា
បច្ចុប្បន្នភាព: ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈនេះថា ប្រមុខដឹកនាំយោធា ដ៏មានឥទ្ធិពលរបស់សហភាពមីយ៉ានម៉ា លោក មីន អ៊ុង លាំង (Min Aung Hlain) បានព្រមានដល់បុគ្គលិក បម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល អោយចូលបម្រើ ការងាររបស់ខ្លួនវិញ ដោយកុំទៅចូលរួម ធ្វើបាតុកម្ម ។ នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំកំពូល កងកម្លាំងយោធារូបនេះ ដែលបានចេញនូវការព្រមាន ជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ការព្រមាន របស់លោក មីន អ៊ុង លាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករ កាន់តែច្រើន ប្រមាណជាង១០ម៉ឺននាក់ ដែលបាតុករមួយចំនួន ជាបុគ្គលិកបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីក្រោយថ្ងៃដែល កងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ។ លោក ច ទីន ស្វេ (Kyaw Tint Swe) សមាជិកគណៈកម្មការព័ត៌មាន របស់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បាននិយាយថា បុគ្គលិកនៅក្រសួងសុខាភិបាល ក្រសួងអប់រំ និងបុគ្គលិកនៅស្ថាប័នមួយចំនួនទៀត បានចេញទៅធ្វើបាតុកម្ម ជាមួយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ។ លោក ច ទីន ស្វេ បានបន្ថែមថា ការចេញធ្វើបាតុកម្ម របស់បុគ្គលិករដ្ឋ និងឯកជន បានធ្វើអោយចរន្តការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋ និងឯកជន មានភាពរអាក់រអួល យ៉ាងខ្លាំង ជាពិសេស គឺអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសនេះ កំពុងប្រឈមដោយគ្មាន ក្រុមគ្រូពេទ្យគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺ ខណៈដែលសាលារៀនខ្លះ ត្រូវបានបិទទ្វារ ដោយសារគ្រូបង្រៀន បានចេញទៅធ្វើបាតុកម្ម ។ អ្នកជំនាញខាង កិច្ចការនយោបាយ នៅតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិធំៗ៤យ៉ាង គឺវិបត្តិនយោបាយ វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព ដែលកើតចេញ ពីការឆ្លងរាលដាលវីរុសCovid-19នៅទូទាំងប្រទេស ។ អ្នកជំនាញដដែលបានបន្តថា វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងអូសបន្លាយ រយៈពេលយូរ ប្រសិនបើមេដឹកនាំខាងយោធា និងស៊ីល មិនបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែ កងកម្លាំងយោធាបានប្រកាស ដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ទើបបើកអោយមានការ បោះឆ្នោតឡើងវិញ ។ វិបត្តិសន្តិសុខក៏ដូចគ្នាដែរ ប្រសិនបើក្រុមប្រជា បាតុករនៅតែបន្តចេញទៅ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាហើយកងកម្លាំងយោធា នៅតែបន្តបង្ក្រាបលើក្រុមបាតុករ ដូចនៅពេលបច្ចុប្បន្ននេះ វិបត្តិសន្តិសុខនឹងអាចកើតឡើង ដោយចៀសមិនរួច ដោយសារតែកំហឹងទាំងខាងជនស៊ីវិល និងយោធា ។ វិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមកើតមានដែរ នៅពេលខាងមុខ ដោយសារប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះថា រដ្ឋបាលរបស់លោក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើ របបយោធាមីយ៉ានម៉ា និងបន្តដាក់ទណ្ឌកម្មបន្ថែមទៀតនៅពេលខាងមុខ ។ ចំណែកវិបត្តិសុខភាព ដែលកើតចេញពីការ ឆ្លងរាលដាលវីរុសCovid-19 ក៏នឹងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសនេះដែរនៅពេលខាងមុខ ខណៈដែលនៅពេល បច្ចុប្បន្ននេះ សហភាពមីយ៉ានម៉ា មានការឆ្លងរាលដាលវីរុសCovid-19 សរុបប្រមាណជាង១៤ម៉ឺនករណី និងអ្នកស្លាប់សរុបដោយសារវីរុសនេះ ប្រមាណជាង៣ពាន់នាក់ ។...
បរទេស៖ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារមួយ ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកឧទ្ទាមហូធីនៅយេម៉ែន បានចេញមុខអះអាង ទទួលខុសត្រូវ ដោយនិយាយថា ការរីកសាយនៃកូនដ្រូន បង្កឲ្យគម្រាមកំហែងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយកាលពីថ្ងៃពុធ ទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha បង្កឲ្យមានភ្លើងឆេះ លើយន្តហោះស៊ីវិល មួយគ្រឿង និងពិពណ៌នាវាថា ជាឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ។ នៅក្នុងលិខិតមួយ ដែលអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការថ្កោលទោស ចំពោះការវាយប្រហារនោះ លោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំ នៅអង្គការសហប្រជាជាតិ Abdallah Al-Mouallimi បានសរសេរថា “ទង្វើនៃអំពើភេរវកម្មបង្កឡើង ដោយពួកហូធីបែបនេះ បន្តធ្វើឲ្យអន្តរាយដល់កិច្ចប្រឹងប្រែង របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចដំណោះស្រាយ នយោបាយទូលំទូលាយ នៅក្នុងប្រទេសយេម៉ែន”។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារ ដោយកូនដ្រូនមួយ ទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតនោះ៕ ប្រែសម្រួល៖ប៉ាង កុង
នៅពេលដែលស្ថានភាព សេដ្ឋកិច្ចវឹកវរ តំលៃហាងឆេងដីធ្លាក់ចុះ របររកស៊ីលក់ទូរស័ព្ទរបស់ខ្ញុំ បានធ្លាក់ដុនដាប ត្រូវវេចបង្វេចចេញ ពីផ្ទះជួល ត្រូវបានរស់នៅ ក្នុងបន្ទប់ជួលតូចមួយ ក្រោយមកប្អូនស្រីរបស់ខ្ញុំ បានអោយផ្ទះជួលរបស់នាង អោយខ្ញុំស្នាក់នៅ ដើម្បីប្រកបអាជីវកម្ម បោកអ៊ុត ក្នុងគោលបំណងរស់១ថ្ងៃ គិត១ថ្ងៃ ជារៀងរាល់ ។ ២ថ្ងៃម្តង ប្រពន្ធរបស់ខ្ញុំទៅទិញអង្ករ ២គីឡូ ពងទា៥ទៅ១០គ្រាប់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា អំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូកដឹកទេសចរណ៍ ក្នុងសមាគមន៍ នឹងអនុវត្តន៍វិធាន ការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត ពិសេសការណែនាំផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនិងអ្នកទេសចរណ៍...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សា ស្តីពី “កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័ននិងស្ថាប័ន”ក្រោមអធិបបតីភាព លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និង...
ភ្នំពេញ៖ 10 កុម្ភៈ 2021- ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធី ចាក់បញ្ចាំងខ្សែភាពយន្ត ក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួន សម្រាប់ឆ្នាំ 2021 នាថ្ងៃសុក្រនេះ ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយអតិថិជន អាចអញ្ជើញចូលរួម ជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្ត...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បានត្រៀមប្រមូលផ្តុំគ្នា ជិះកង់ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌...
នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិនខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទា រសជាតិពងមាន់ និងនំសម្រាប់សែន អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ជាមួយនំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស ។ បើតាមប្រពៃណីចិន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃសែនផ្តាច់ឆ្នាំចិន ដែលគេយកចំណីអាហារ នំនែក មកសែនជាដើម...
ភ្នំពេញ៖ បើទោះបីកម្ពុជា ទទួលរងឥទ្ធិពល សេដ្ឋកិច្ចមានការថយចុះ ក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ១៩ ដែលបានធ្វើឲ្យអាជីវកម្មមួយចំនួន ប្រឈមនិងការបិទទ្វារ ដូចជាករណីក្រុមហ៊ុន ទេសចរណ៍ជាដើម ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរដល់ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកបមុខរបរ តូចតាចទាំងអស់ នេះជាការលើកឡើង របស់លោក សុខ ខេង អគ្គលេខាធិការ សភាមុខរបរ...