ចាកាតា៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងក្រុមហ៊ុន Mitra Adiperkasa (MAP) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងការនាំយកម៉ាកល្បីៗមកកម្ពុជា រួមមាន ZARA, New Balance, FitFlop, Digimap និងម៉ាកល្បីៗជាច្រើនទៀត ដើម្បីដាក់លក់ក្នុងផ្សារទំនើបធំៗ របស់ ជីប ម៉ុង រីថែល។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនៅឯ Sahid Sudirman Center ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល លោក V.P. Sharma ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន MAP ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូបទៀត។ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំង ផ្នែកសេដ្ឋកិច្ច និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលតម្រូវការរបស់ប្រជាជនខ្មែរ ផ្នែកកម្សាន្ត និងការនិយមផលិតផលម៉ាកល្បីៗ កំពុងកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាទាំងអស់នេះបានទាក់ទាញក្រុមហ៊ុនម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ឱ្យមានទំនុកចិត្ដខ្ពស់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ជីប...
Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។ Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើក របស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រា ដោយក្លាយជាចម្រៀងវីដេអូដំបូងគេ ដែលមានចំនួនអ្នកមើល លើសពីមួយលានដង ក្នុងរយៈពេលតិចជាង 24 ម៉ោង។ ក្រោយពេលចេញផ្សាយបានមួយឆ្នាំ Time To Rise បានជម្រុញនូវការសហការណ៍រវាងដៃគូ...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) បានអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធ នៃបណ្ដាប្រទេសជាមិត្ត បន្តកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីបង្ការនិងទប់ស្កាត់ អំពើជួញដូរមនុស្សនៅកម្ពុជា។ យោងតាមសេចក្ដីអំពាវនាវ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ...
ទីក្រុង LOS ANGELES៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបាននិយាយថា គណៈវិនិច្ឆ័យបានបញ្ជាឲ្យ Los Angeles County បង់ប្រាក់សំណងចំនួន ៣១ លានដុល្លារ ដល់ស្ត្រីមេម៉ាយ របស់ Kobe Bryant និងសហដើមបណ្តឹង កាលពីថ្ងៃពុធជុំវិញរូបថតក្រាហ្វិក នៃការធ្លាក់ឧទ្ធម្ភាគចក្រ បានសម្លាប់តារាបាល់បោះ។ មន្ត្រីរង និងអ្នកពន្លត់អគ្គីភ័យរបស់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ គួរតែទម្លាក់បញ្ហារបស់ខ្លួន ទាក់ទងនឹងទីតាំងចំនួន៣ ដែលមិនទាន់បានប្រកាស ខណៈមានសន្ទុះបង្កើតឡើង ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥។ សហរដ្ឋអាមេរិក ទទូចថាទីក្រុងតេអេរ៉ង់ គួរតែសហការជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដើម្បីលុបបំបាត់ការសង្ស័យ អំពីការងារពីមុននៅកន្លែង ដែលមិនបានបញ្ជាក់ចំនួន៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The...
វ៉ាស៊ីនតោន៖ របាយការណ៍មួយបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី និងភ្នាក់ងាររបស់ពួកគេ នៅក្នុងអ៊ុយក្រែន កំពុងប្រតិបត្តិការទីតាំងចំនួន ២១ទីតាំង នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដើម្បីឃុំខ្លួន សួរចម្លើយ និងឃុំខ្លួនទាហាន និងជនស៊ីវិល។ របាយការណ៍ដែលបានបោះពុម្ពផ្សាយ ដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale ដោយមានការគាំទ្រពីក្រសួងការបរទេស បានប្រើប្រាស់រូបភាពផ្កាយរណប និងការប្រមូលទិន្នន័យ ប្រភពបើកចំហ ដើម្បីកំណត់ទីតាំង។...
ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយ ជាបន្តបន្ទាប់ថា មានពលករខ្មែរធ្វើការនៅកូរ៉េ សម្រុកមកខ្មែរដោយសារលង់ជឿ តាមបុគ្គលមួយរូបថា នឹងមានទឹកជំនន់លិចលង់ទូទាំងពិភពលោក លើកលែងតែប្រទេសខ្មែរនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវកុំឲ្យពួកគេ លង់ជឿនិងកុំត្រឡប់មកវិញ ដោយបោះបង់ចោលការងារ ដែលធ្វើឲ្យខាតបង់ប្រយោជន៍ ព្រោះគ្មានអ្វីកើតឡើងដូចបុគ្គលម្នាក់នោះ និយាយតែផ្តេសផ្តាសនោះទេ ។ លោក ហេង...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានព្យាករណ៍ថា យោធាអ៊ុយក្រែន អាចនឹងធ្វើរដ្ឋប្រហារនៅទីក្រុងគៀវ ដើម្បីធ្វើអ្វីដែលរដ្ឋាភិបាលស៊ីវិល បដិសេធមិនធ្វើ នោះគឺចរចាសន្តិភាពជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក មេដវេដេវ ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបញ្ជាក់អំពីសេណារីយ៉ូនេះថា...
តូក្យូ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលបានក្លាយជា ដំណើរទស្សនកិច្ចលើកទីពីរ របស់សមាជិកសភាអាមេរិក ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង បានធ្វើឱ្យប្រទេសចិនខឹងសម្បា កាលពីដើមខែនេះ។ សមាជិកសភាគណបក្សសាធារណរដ្ឋ លោកស្រី Marsha Blackburn សមាជិកនៃគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ស្វាយរៀង ៖ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក សួង ណយ បានលើកឡើងថា អ្នកផលិត ផលិតផលក្នុងស្រុកត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដាត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១ ពិសេសត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផល នាំចូលពីខាងក្រៅ។ ការថ្លែងលើកឡើងរបស់លោក សួង...