បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា ធនាគារពិភពលោកបានព្រមានថា ប្រទេសនានាជុំវិញពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ខណៈដែលសង្គ្រាមអ៊ុយក្រែន វាយប្រហារសេដ្ឋកិច្ច ដែលជាប់គាំងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។ ប្រទេសដែលមានការអភិវឌ្ឍតិចនៅទ្វីបអឺរ៉ុប និងអាស៊ីខាងកើតប្រឈមមុខនឹង “វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ” ។ លោក David Malpass នាយកធនាគារពិភពលោក បានលើកឡើងថា...
ភ្នំពេញ៖ បុរសជាកម្មករដាំចេកមួយរូប ពេលដែលជួបជាមួយអ្នកយកព័ត៌មានយើង បានរៀបរាប់ថា គាត់បានដឹកដើមចេក មកលក់ឱ្យក្រុមហ៊ុន ប៉ុន្តែពេលមកដល់ ក៏បានចតគោយន្តនៅក្នុងរោង ដោយមិនទាន់បាន ដាក់ដើមចេកចុះផង ក៏ត្រូវបានអស់លោកមេព្រៃ ប្រុងគំរាម ចាប់ដាក់គុក ហើយនាំគ្នាលើកក្បាលគោយន្ត ដាក់លើរថយន្ត ចំណែករ៉ឺម៉កគោយន្ត គេបានចងអូសសណ្តោងពីក្រោយ ដែលសកម្មភាពបែបនេះ ហាក់បីដូចជាចូលមកប្លន់អញ្ចឹង។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមមន្ត្រីទាំងអស់នោះ ក៏បានបើករថយន្តចេញទៅ...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចលើកពេល កោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស ទៅថ្ងៃទី១៦-១៧ខែកក្កដា ឆ្នាំ២០២២វិញ នៅវិមាន៧មករា ខណៈតាមគម្រោងនឹងធ្វើឡើង នៅថ្ងៃ៩-១០ កក្កដា៕
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា តំណាងពិសេស របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងជើង បានលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរ លើកទី៧ នៅពេលណាក៏បាន ហើយមិនបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការងាកទៅរកការចរចារវិញនោះទេ ។ លោក Sung Kim...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា កងកម្លាំងអ៊ុយក្រែនបានតស៊ូ ដើម្បីកាន់កាប់ដីរបស់ពួកគេ នៅក្នុងការប្រយុទ្ធគ្នាតាមផ្លូវ ទៅតាមកាន់ទីក្រុង Sievierodonetsk ភាគខាងកើត ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ស្ថានភាពគឺពិបាកផងដែរ ដោយសន្យាថា នឹងដណ្តើមយកផលប្រយោជន៍របស់រុស្ស៊ី...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានដាក់ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី បានធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលមានការកើនឡើង នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា សមយុទ្ធ និងការល្បាតបានធ្វើឡើង នៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល នៅភាគខាងត្បូងនៃប្រទេសស៊ីរី...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ដែលទទួលបានអាសនៈសមល្មមហើយ បានតំណែងជាក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥ បង្ហាញចំណាប់អារម្មណ៍ បបួលគណបក្សនយោបាយទាំងអស់ ក្រៅពីគណបក្សប្រជាជនកម្ពុជា ជួបប្រជុំគ្នាចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះបញ្ហា ក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងនូវបញ្ហារួម និងរកដំណោះស្រាយ ។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់គ ប ម...
ភ្នំពេញ៖ ជាដំណឹងដ៏ក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភក្ដិ និងក្រុមអ្នកគាំទ្រ អតីតតារាសម្ដែង គង់ ម៉ូនីកា បន្ទាប់ពីនាងបានទទួលមរណភាព កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ។ យោងតាមប្រភពពីអ្នកជិតស្និទ្ធរបស់ គង់ ម៉ូនីកា បានឱ្យ Lookingtoday ដឹងមុននេះបន្តិចថា ការស្លាប់របស់នាង គឺដោយសារគាំងបេះដូង ដែលបណ្ដាលមកពីនាង...
ភ្នំពេញ ៖ ក្រោយពីទទួលលទ្ធផល មិនសមប្រកបដែលខ្លួនរំពឹងទុកមុន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នោះ គណបក្សភ្លើងទៀន ដែលទទួលសំឡេងគាំទ្រ សមល្មមមិនដល់ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃ៦ មិថុនា នេះ ដោយមិនយល់ស្រប ចំពោះការបោះឆ្នោត។ គណបក្សភ្លើងទៀននេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងថា “មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្ត បានបង្ហាញពីអាសនៈដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនទទួលពីប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសទាំង២៥រាជធានី-ខេត្ត ៕