បរទេស៖ មន្ទីរបញ្ចកោណអាមេរិក បានបង្ហាញកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពង្រីកការចែកចាយសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ដោយរួមបញ្ចូលកាំភ្លើងធំ រថពាសដែក និងឧទ្ធម្ភាគចក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ចូលទឹកប្រាក់ចំនួន ២,៦ ពាន់លានដុល្លារ ជាអាវុធដែលលោកបានផ្គត់ផ្គង់ដល់ទីក្រុងគៀវ ចាប់តាំងពីខែកុម្ភៈ...
បរទេស៖ អធិការបតីរបស់ប្រទេសអូទ្រីស លោក Karl Nehammer បាននិយាយនៅក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ពីប្រទេសរុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សមាជិកសហភាពអឺរ៉ុបមួយចំនួន ជាងអ្វីដែលរុស្ស៊ីប៉ះពាល់ទៅទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលដែលឈរនៅខាងអ៊ុយក្រែន...
បរទេស៖ នាវិកទាំងអស់របស់នាវាផ្ទុកមីស៊ីល ‘Moskva’ ត្រូវបានជម្លៀសចេញ បន្ទាប់ពីការផ្ទុះគ្រាប់ ដែលបង្កឡើងដោយភ្លើងឆេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីយប់ថ្ងៃពុធ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីជាច្រើន រួមមាន RIA, TASS និង Interfax ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ ២ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរ បានចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេស សរុបជាង ២លាន៤៤ម៉ឺននាក់។ នេះបើយោងតាម ក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន ១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងប្រជាការពារបន្តចែកម៉ាស ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្តរមណីយដ្ឋាននៅវត្តភ្នំ ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹង នាថ្ងៃទី១៥ ខែមេសាថា ការចែកម៉ាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនេះ គឺបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១៤)...
លោក Xi Jinping ប្រធានរដ្ឋចិនជិះឡានតាមផ្លូវភ្នំ ទៅកាន់ភូមិ Maona ដែលជាភូមិជនជាតិ Li នៅខេត្ត Hainan ។ កាលពី ៩ ឆ្នាំមុន លោកប្រធានរដ្ឋ Xi បានលើកឡើងនៅខេត្ត Hainan ថា តើប្រជាជនមានជីវភាព ធូរធារបង្គួរឬទេ គឺអាស្រ័យលើអ្នកភូមិ ។ បច្ចុប្បន្ននេះ ប្រទេសចិនសម្រេចបានសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរ...
ថ្ងៃទី១៤ខែមេសា លោក Putin ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំការងារ អំពីស្ថានភាពមុខរបរប្រេងកាត និងឧស្ម័នធម្មជាតិ ប្រទេសរុស្ស៊ីថា ក្នុងវិស័យទូទាត់ការនាំចេញថាមពលរបស់រុស្ស៊ី ប្រទេសដែលគ្មានមេត្រីភាព ជាមួយរុស្ស៊ីកំពុងអូសបន្លាយពេល ផ្ទេរប្រាក់សម្រាប់ទូទាត់ ។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបស្ចឹមប្រទេស ដាក់ទណ្ឌកម្មលើវិស័យថាមពល របស់ប្រទេសរុស្ស៊ី រុស្ស៊ីបានប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ ។ លោក Putin បានគូសបញ្ជាក់ទៀតថា...
និយាយចំពោះអាមេរិក ថ្ងៃទី១២ ខែមេសាជាថ្ងៃគួរឱ្យសោកសង្រេងជាខ្លាំង ។ នៅព្រឹកថ្ងៃដដែល ក្នុងស្ថានីយរថភ្លើងក្រោមដី ដែលស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក ស្ត្រីមានទម្ងន់អាយុ២៨ឆ្នាំម្នាក់ កុមារអាយុ១២ឆ្នាំម្នាក់ និងអ្នកដំណើរឥតទោសពៃរ៍ចំនួនជាង២០នាក់ ស្រាប់តែរងការបាញ់ប្រហារ ។ ខណៈពេលនោះ ក្នុងស្ថានីយរថភ្លើងក្រោមដី ពោពេញទៅដោយឈាម និងស្រែកអង្វរ ។ ស្ទើរតែក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយអ្វី ដែលហៅថា «របាយការណ៍អំពីសិទ្ធិមនុស្ស របស់ប្រទេសដទៃឆ្នាំ២០២១ » ដូចឆ្នាំមុនៗដែរ របាយការណ៍នេះ បាននិយាយឆ្ការដៃឆ្ការជើង ចំពោះសភាពការណ៍សិទ្ធិមនុស្ស របស់ប្រទេសចំនួនជិត២០០...
ទ្វារសម្រាប់ការបើកទូលាយ របស់ប្រទេសចិន នឹងមិនបិទឡើយ នឹងបើកទូលាយកាន់តែខ្លាំងឡើង។ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោក ។ បួនឆ្នាំកន្លងមកនេះ ការកសាងនិងអភិវឌ្ឍកំពង់ផែ ពាណិជ្ជកម្មសេរីហៃណាន បានក្លាយទៅជាគំរូមួយ ដែលប្រទេសចិនគោរពពាក្យសន្យា ។ ពេលថ្មីៗនេះ លោកXiJinping ប្រធានរដ្ឋចិន ដែលបានចុះទៅត្រួតពិនិត្យការងារ នៅខេត្តហៃណាន ប្រទេសចិន បានមកដល់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចYang Pu ដើម្បីយល់ដឹងពីសភាពការណ៍ ដូចជាការវិវឌ្ឍរីកចំរើន នៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Yang Pu និងការកសាងកំពង់ផែពាណិជ្ជកម្មសេរី ដែលប្រកបដោយលក្ខណៈពិសេស ប្រទេសចិនជាដើម។ ថ្ងៃដដែល តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសបង្ហាញអោយឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូល...
តាមទិន្នន័យ ដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសកាលពីថ្ងៃទី១៣ ខែមេសា ឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ចិននិងអាស៊ាន សម្រេចបានការនាំចេញនាំចូល ១.៣៥ទ្រីលានយាន់ប្រាក់ចិន ឯចិននិងអឺរ៉ុប សម្រេចបាន១.៣១ទ្រីលានយាន់ប្រាក់ចិន ។ អាស៊ានវ៉ាហួសសហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ចិនម្តងទៀត ។ លោក Li Kuiwen អ្នកនាំពាក្យ និងជាប្រធានផ្នែកវិភាគស្ថិតិនៃអគ្គនាយកដ្ឋានគយចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាន...