បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែននឹងអាចឈានទៅដល់ការ បញ្ចប់ទៅឆាប់ៗនេះហើយ។ ថ្លែងទៅកាន់និស្សិតជាច្រើនរយនាក់ មកពីសាលារៀនជាច្រើននោះលោក Lukashenko បានបន្តទៀតថា៖ អ៊ុយក្រែនពេលនេះ កំពុងតែបែកខ្ញែកហើយនេះ គឺជាជម្លោះរវាងប្រទេសដែល មានយោធាខ្លាំង និងប្រទេសដែលដឹកនាំ ដោយមិនសូវមានកម្លាំងយោធាខ្លាំង ខណៈដែលយោធា របស់អ៊ុយក្រែនមើលឃើញថា ការប្រយុទ្ធជួរមុខហាក់ដូចជា គ្មានលទ្ធផល...
បរទេស៖ មេដឹកនាំនៃ ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការ ផ្តល់ជាភស្តុតាងថ្មីមួយ នៃការបំផ្លិចបំផ្លាញដោយសារ អាល្លឺម៉ង់ នៅក្នុងអំឡុងសង្គ្រាមលោកទី២ ដែលអាចមានតម្លៃរហូតទៅដល់ ១,៣២ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្និសិទ សារព័ត៌មានលោក Jaroslaw Kaczynski ដែលបច្ចុប្បន្នជាមេដឹកនាំ បក្សកាន់អំណាច របស់ប្រទេស PiS បាននប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរអំពី ទំហំនៃការខូចខាតរបស់ ប៉ូឡូញក្នុងសង្គ្រាម ដែលបង្កឡើងដោយអាល្លឺម៉ង់ កាលពី៨៣ឆ្នាំមុន។...
វ៉ាស៊ីនតោន៖ លោក Steve Hanke សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអនុវត្តនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដែលមិនចាំបាច់ដោយសារតែអត្រាការប្រាក់ខ្ពស់នោះទេ។ លោកបានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា “យើងនឹងមានវិបត្តិសេដ្ឋកិច្ច ដ៏ធំបំផុតនៅឆ្នាំ២០២៣ យើងនឹងមានវិបត្តិសេដ្ឋកិច្ចដោយសារ យើងមានកំណើន zero M2 រយៈពេល ៥ខែ...
ព្រុចសែល៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានជំរុញឱ្យសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការគ្រប់គ្រងតម្លៃថាមពល ដែលបានកើនឡើងយ៉ាងខ្លាំង ដែលបានឈានដល់កម្រិតមួយ ដែលមិនស្ថិតស្ថេរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកបានលើកឡើងថា “វាគឺនៅកម្រិតអឺរ៉ុបតែប៉ុណ្ណោះ ដែលយើងនឹងទទួលបានជោគជ័យ ក្នុងការកាត់បន្ថយតម្លៃថាមពល។ មានតែអឺរ៉ុបទេដែលអាច សម្រេចបាននូវបញ្ហានេះ” ។ រដ្ឋាភិបាលសហព័ន្ធ និងតំណាងអង្គភាពសហព័ន្ធ របស់ប្រទេសបែលហ្ស៊ិកបានជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ ជាគ្រឹះស្ថានដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការអប់រំកម្រិត ឧត្តមសិក្សាដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាល័យ បាននិងបន្តបណ្តុះបណ្តាលជំនាញ និងឯកទេសជាច្រើនចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ ជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន៖ វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន វិស័យវិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និងភាសា...
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំឲ្យអភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកណ្តាល បន្តយកចិត្តទុកដាក់ ចុះមើលផ្លូវឲ្យបានជាប់ជាប្រចាំ និងត្រូវជួសជុលកែលម្អឲ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ ការជំរុញឲ្យមន្រ្តីក្រោមឱវាទ យកចិត្តទុកដាក់ថែទាំផ្លូវនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើអាជ្ញាធរនៅគ្រប់ខេត្ត ត្រូវពិនិត្យមើលការខុសត្រូវផ្លូវ...
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យស្រី-ប្រុស២នាក់ ក្រោយឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស។ បច្ចុប្បន្នជនសង្ស័យ ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ អំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ តាមរយៈបេសកកម្មការទូតរបស់លោកស្រី សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា លោកស្រី នឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន...
បរទេស៖ មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីត បានសរសើរអតីតប្រធានាធិបតី សូវៀតលោក Mikhail Gorbachev បន្ទាប់ពីដំណឹងមរណភាព របស់លោកកាលពីថ្ងៃអង្គារ ទោះបីជាមានអ្នកខ្លះប្រើឱកាសនេះ ដើម្បីរិះគន់ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោក Vladimir Putin និងសរសើរសត្រូវ នយោបាយរបស់លោកក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកម្មវិធី វាយតម្លៃសិស្សអន្តរជាតិ (PISA) ជាជំហានដ៏សំខាន់ឆ្ពោះទៅរក ការស្វែងយល់អំពីលទ្ធផល សិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យយ៉ាងយកចិត្តទុកដាក់ លើចំណេះដឹង ដែលអ្នកសិក្សាបានចេះដឹង ដោយវាស់វែងទៅលើការត្រៀមខ្លួន របស់យុវជនកម្ពុជាសម្រាប់ពេលអនាគត និងដោយតម្រង់ទិសកិច្ចខិតខំប្រឹងប្រែង ស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់មូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF lll)...