បរទេស៖ មេបញ្ជាការនៃបញ្ជាការដ្ឋានហ្វឹកហ្វឺនកងទ័ពទី ៧ បានបញ្ជាក់កាលពីថ្ងៃពុធថា យោធាអាមេរិកកំពុងបណ្តុះបណ្តាល កងទ័ពអ៊ុយក្រែន ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងទៀតដែល ផ្គត់ផ្គង់ដោយអង្គការណាតូនៅ Grafenwoehr ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយទោ Joseph Hilbert បានប្រាប់អ្នកយកព័ត៌មានថា...
ប៊ូចារ៉េស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Frank Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានថ្លែងថា ការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់ លើធនធានថាមពលរបស់ប្រទេសរុស្ស៊ី ត្រូវបានកាត់បន្ថយយ៉ាងច្រើន ។ លោក Steinmeier បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីរ៉ូម៉ានីលោក Klaus Iohannis ថា...
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកបានកើនឡើង ដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនា ចំពេលមានការកើនឡើង យ៉ាងខ្លាំងនៃការនាំចូល។ យោងតាមរបាយការណ៍បានឱ្យដឹងថា ឱនភាពទំនិញ និងសេវាកម្មបានកើនឡើង ២២,៣ភាគរយ ពីខែមុន ដល់កម្រិតខ្ពស់គ្រប់ពេលវេលាគឺ ១០៩,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍បានបង្ហាញថា ការនាំចូលរបស់សហរដ្ឋអាមេរិក បានកើនឡើង ១០,៣ភាគរយដល់ ៣៥១,៥ពាន់លានដុល្លារក្នុងខែមីនា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នាព្រឹកថ្ងៃទី៦ ឧសភានេះ បាននិងកំពុងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៥...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សនស៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅតែបន្តធ្វើការបដិសេធថា នឹងមិនប្រកាសសង្គ្រាមជាផ្លូវការឡើយ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលើកឡើងថា វាគឺជារឿងដែលមិនទំនង នឹងគួរឲ្យធ្វើឡើយ។ គិតមកដល់ពេលនេះតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ រុស្សីតែងតែបដិសេធថា វាគឺជាសង្គ្រាមប៉ុន្តែជំនួសមកវិញថា នេះគ្រាន់តែជាបេសកកម្ម ពិសេសរបស់រុស្សីឬ Special Military Operation...
ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានលើកសរសើរពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ភាពដឹកនាំរបស់សម្ដេចបានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ាតែម្តង ។ ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោនាថ្ងៃទី៥ ឧសភា ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងការគាំទ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា យោធារបស់ប្រទេសរុស្សីបានប្រកាស ក្នុងការផ្អាកសកម្មភាពរបស់ខ្លួនចំនួន ៣ថ្ងៃនៅរោងចក្រផលិតដែក Azovstal នាទីក្រុង Mariupol ដើម្បីបើកច្រកផ្លូវភៀសខ្លួន និងចក្រនៃសកម្មភាពមនុស្សធម៍ អាចធ្វើដំណើរចេញចូលបាន សម្រាប់ពលរដ្ឋស៊ីវិល។ សេចក្តីថ្លែងការរបស់យោធារុស្សី ដែលបានបញ្ជាក់បែបនេះថា៖ តាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់រុស្ស៊ី និងផ្អែកលើគោលការណ៍មនុស្សធម៌ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី សម្រេចនឹងបើកច្រករបៀង មនុស្សធម៌ចេញពីទឹរោងចក្រដែក Azovstal...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ឃុំខ្លួនមន្ត្រីនគរបាលម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងដើម ខែមេសា ឆ្នាំ២០២០។ យោងតាមដីកាបង្គាប់ឃុំខ្លួន របស់តុលាការ បានឱ្យដឹងថា ជនជនជាប់ចោទរូបនេះ ឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា យានណាមួយរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលទៅដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬសម្ភារៈសម្រាប់តម្រូវការរបស់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់សម្រាប់ការបំផ្លាញ” ។ លោក Shoigu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ កំពូលរបស់រុស្ស៊ី ដោយកត់សម្គាល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែម្នាក់ទៀតទេ ក្នុងពេលអ្នកជាសះស្បើយចំនួន១១នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៥៩នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៦៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕