បរទេស៖ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដកចេញនូវឧបសគ្គជាច្រើន ស្តីពីការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ចំពេលមានការវាយលុក របស់រុស្ស៊ីដែលកំពុងបន្ត។ សេចក្តីព្រាងច្បាប់ដែលត្រូវបាន អនុម័តដោយព្រឹទ្ធសភានៅដើមខែនេះ “ច្បាប់ស្តីពីការជួល-ឱ្យខ្ចី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន” ស្តារឡើងវិញកម្មវិធីដែលវ៉ាស៊ីនតោន បានប្រើដើម្បីបញ្ជូនឧបករណ៍យោធា ទៅឱ្យជនបះបោរនៅក្នុងសង្គ្រាមលោកលើកទី2 ខណៈពេលដែលរក្សាអព្យាក្រឹតជាផ្លូវការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះឆ្នោតចុងក្រោយ...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថា កងទ័ពអង់គ្លេសកំពុងត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយដ៏ធំបំផុត របស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់មក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទាហានអង់គ្លេសរាប់ពាន់នាក់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជាច្រើនចាប់ពី North Macedonia រហូតដល់ហ្វាំងឡង់ ក្នុងប៉ុន្មានខែខាងមុខ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយសមភាគីមកពីណាតូ...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បានជំរុញឱ្យរដ្ឋបាលរបស់ ប្រធានាធិបតីលោក ចូ បៃដិន បន្ធូរបន្ថយពន្ធលើទំនិញចិន ខណៈដែល សេដ្ឋកិច្ចសហរដ្ឋអាមេរិកបាន ចុះបញ្ជីការធ្លាក់ចុះប្រចាំត្រីមាសចំនួន ១,៤ ភាគរយ ដែលជំរុញឱ្យមានការព្រួយបារម្ភអំពី ការធ្លាក់ចុះសេដ្ឋកិច្ចនាពេលអនាគត ចំពេលមានសម្ពាធ អតិផរណាជានិរន្តរភាព។ USCBC បានឲ្យដឹងថា មិនមានហេតុផល ដើម្បីរក្សាពន្ធបន្ថែមលើផលិតផលចិន ដែលបានដាក់កំឡុងពេលលោក...
គៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួន បានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការរំខាន ដល់ការសាបព្រួសនិទាឃរដូវ និងការបិទច្រករបស់អ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម។ នៅពេលសួរអំពីការចោទប្រកាន់នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍ និងជីវភាពរបស់ប្រជាជនក្នុងខេត្តកំពង់ចាម ។ នេះជាការលើកឡើងរបស់ លោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ក្នុងពេលចូលរួម ពិធីបុណ្យឆ្លងសាលាធម្មសភា និងសមិទ្ធផលនានានៅវត្តត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ក្រោមអធិបតីភាព...
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្ដាលឲ្យសត្វគោចំនួន ៧ ក្បាលងាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តបុកលន់ដូចរន្ទះ កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ Km ១២៧ និង១២៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា អ្នកបើករថយន្តមានឈ្មោះសេង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦នាក់ទៀត ខណៈជាសះស្បើយចំនួន ២៧នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៤៦នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ០៥០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសម្នាក់ផ្ទុះកំហឹងទាញខ្សែភ្លើង រិតកសង្សារដែលជាប្រុសដូចគ្នា សម្លាប់ចោលតែម្ដង ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ នៅចំណុចក្នុងបន្ទប់ជួលលេខ៥បេ ផ្លូវបេតុងក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទប្រុស (ភេទទី៣)...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានណែនាំដល់អាជ្ញាធរ ត្រូវមានជំហរអព្យាក្រឹត្យ គោរពច្បាប់ និងបទបញ្ជាស្តីពីការបោះឆ្នោត និងមានក្រមសីលធម៌ ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់ គ្រប់គណបក្សនយោបាយទាំងអស់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាថ្ងៃទី២៩...
បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុតរបស់រុស្សី Gazprom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ប្រទេសប៉ូឡូញនៅតែបានធ្វើការ បញ្ជាទិញហ្គាសរបស់រុស្សី តាមរយៈច្រកបង្ហូរជាមួយនឹងអាល្លឺម៉ង់ បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់ការ បង្ហូរដោយផ្ទាល់ពីប្រទេសរុស្សី តាំងតែពីថ្ងៃពុធដោយសារមិនព្រម ធ្វើការទូទាត់ជាលុយរូបល។ មន្ត្រីរបស់ Gazprom បានថ្លែងថា៖ សប្តាហ៍នេះប៉ូឡូញបានបដិសេធ មិនព្រមធ្វើការទូទាត់លុយថ្លៃហ្គាស របស់រុស្សីជាមួយនឹងលក្ខខណ្ឌថ្មីឡើយ ដែលជាលទ្ធផលការផ្គត់ផ្គង់ទាំងអស់ ត្រូវបានកាត់ផ្តាច់។ ទោះបីជាយ៉ាងណាក្តីជាក់ស្តែង ប៉ូឡូញនៅតែបន្តទិញហ្កាស...