ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ប្រឈមមុខនឹងការចង់បាន របស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ហើយបោះបង់ផ្នត់គំនិតសង្គ្រាមត្រជាក់ និងល្បែងសូន្យ បំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ដោយស្មោះត្រង់ និងធ្វើកិច្ចការជាច្រើនទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ...
បរទេស៖ យោងតាមការបញ្ជាក់ចុងក្រោយ ដោយអ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov រុស្សីបានអះអាងថា ខ្លួនមិនដែលមានផែនការ ក្នុងការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឬផ្លាស់ប្តូរគាត់ចេញពីអំណាច ដូចការចោទប្រកាន់នោះទេ។ លោក Peskov បានបញ្ជាក់បែបនេះថា វាមិនមែនជាការពិតនោះទេដែលរុស្សី មានបំណងចង់សម្លាប់លោក Zelensky ហើយរុស្សីក៏មិនដែលធ្លាប់រៀបចំ ផែនការដើម្បីផ្តួលរលំរបបដឹកនាំ...
ប៉េកាំង៖ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបសង្កេតផែនដីថ្មីមួយ ពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ផ្កាយរណប Gaofen-3 03 ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧ និង ៤៧នាទី ព្រឹកថ្ងៃនេះ។ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងហើយថា លោកនឹងមិនមានបញ្ហាឡើយ ក្នុងការទូទាត់ប្រាក់ជាលុយរូប របស់រុស្សីដើម្បីអាចទិញ យកថាមពល ពីប្រទេសរុស្សី នេះបើយោងតាមការចេញផ្សាយរបស់ rt.com។ លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយថា លោកនឹងប្រឆាំងទៅនឹងរាល់ទណ្ឌកម្ម សេដ្ឋកិច្ចទាំងអស់ដោយអឺរ៉ុប ចំពោះថាមពលរបស់ប្រទេសរុស្សី ហើយបន្ថែមថាប្រទេសរបស់លោកនឹង ទទួលយកការផ្គត់ផ្គង់ហ្គាសពី រុស្សីតាមរយៈការទូទាត់ជាលុយ រូបិយវត្ថុរបស់រុស្សី...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Lloyd Austin កាលពីថ្ងៃអង្គារ បានលើកឡើងថា ការបន្តទិញសព្វាវុធជាមួយនឹងរុស្សី ពិសំណាក់រដ្ឋាភិបាលនៃ ទីក្រុងញុវដេលីគឺមិនមែន ជាអ្វីដែលជាបំណងប្រាថ្នា និងការចង់បានរបស់អាមេរិកឡើយ ហើយអាមេរិកនឹងទាមទារឲ្យមេដឹកនាំ របស់ឥណ្ឌាក្នុងការផ្លាស់ប្តូរ ប្រើប្រាស់ប្រព័ន្ធអាវុធទាំងនោះជាមួយ នឹងផលិតផលរបស់អាមេរិក ឬសម្ព័ន្ធមិត្តជំនួសវិញ។ ជាអត្ថបទដែលត្រូវបាន ចេញផ្សាយដោយ rt.com ហើយបានបញ្ជាក់ថា ទៀតថាមកដល់បច្ចុប្បន្នឥណ្ឌា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានធ្វើការលើកឡើង និងព្រមានថាប្រទេសរបស់លោក នឹងអាចចាប់ផ្តើមងាកទៅមើល និងរៀនសូត្រពីរបៀបនៃប្រទេសអ៊ីស្រាអ៊ែល បានអនុវត្តកន្លងមកក្នុងការរៀបចំ បញ្ហាសន្តិសុខជាតិ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកប្រធានាធិបតីបានបញ្ជាក់ថា បញ្ហាសន្តិសុខនឹងក្លាយទៅជាគោលដៅ អទិភាពចាំបាច់បំផុតទីមួយ សម្រាប់អ៊ុយក្រែនក្នុងពេលវេលា ខាងមុខហើយព្រមទាំង អាចនឹងធ្វើឡើងកាន់តែជ្រៅជាងនេះ ដល់កម្រិតដែលអាចមានវត្តមានយោធា នៅគ្រប់ផ្លូវទាំងអស់ផងដែរ។ លោកប្រធានាធិបតី បានថ្លែងបែបនេះថា អ៊ុយក្រែននឹងមិនអាចក្លាយ...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពជោគជ័យ ដែលគណបក្សប្រជាជនសម្រេចបាន គឺអាស្រ័យលើការអនុវត្តកម្លាំងរួម មធ្យោបាយរួម និងមានភាពស្មោះត្រង់។ ក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនា មហាជនខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ នៅថ្ងៃ៦ មេសា លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន...
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ប្រជាពលរដ្ឋ និងពលករទេសន្ដរប្រវេសន៍ខ្មែរចំនួន ១៤០.៦៦៤នាក់ ក្នុងនោះស្រ្ដី ៦២.២៩៤នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលបិទខ្ទប់ពំ្រដែន កាលពីឆ្នាំ២០២១។ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ។ យោងតាមរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០២១...
ភ្នំពេញ៖ បន្ទាប់ពីការទន្ទឹងរង់ចាំរយៈពេល ៩១ថ្ងៃមក សត្វអណ្តើកហ្លួង មួយក្បាលបានញាស់ចេញ ពីពងរបស់វានៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី៦ មេសា បានឲ្យដឹងថា នេះក៏ជាលើកទីមួយហើយ ដែលប្រភេទរងគ្រោះជិតផុតពូជបំផុតនេះ បន្តពូជបានដោយជោគជ័យ នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)...