ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាស យានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។ តាមរយៈអាកាសយានដ្ឋានថ្មី នេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញ អាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣២នាក់ទៀត ខណៈជាសះស្បើយ ១៣២នាក់ និងគ្មានស្លាប់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣២នាក់ មានករណីឆ្លងសហគមន៍ ៣០នាក់ និងអ្នកដំណើរពីបរទេស ២នាក់ ។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៣៥.៧១៤នាក់...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦៤,១៧១ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៣,៦៣៩,៩១៥ករណី។ ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានធ្លាក់ចុះពី ២៨០,២៧៣ករណីកាលពីថ្ងៃមុន ដោយធ្លាក់ចុះក្រោម ៣០០,០០០ករណី សម្រាប់រយៈពេលពីរថ្ងៃ ជាប់គ្នា នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA)។...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានរកឃើញភ័ស្តុតាង ដែលបង្ហាញថាទីក្រុងគៀវ គ្រោងនឹងប្រើប្រាស់សារធាតុបង្កជំងឺ ដែលត្រូវបានបង្កើតនៅក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្រ ដែលផ្តល់មូលនិធិដោយ មន្ទីរបញ្ចកោណប្រឆាំងនឹង ប្រជាជនតំបន់ដុនបាស និងប្រទេសរុស្ស៊ី នេះបើយោងតាមអត្ថបទដែលបាន ចេញផ្សាយនៅលើ គេហទំព័រ RT ។ ទន្ទឹមនឹងចេតនារបស់ទីក្រុងគៀវ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា បានកំណត់អត្តសញ្ញាណជាក់ស្តែង របស់សហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធ ក្នុងការបង្កើតអាវុធជីវសាស្ត្រ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២២ ក្នុងឱកាសធ្វើដំណើរ តាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូល លោកតាក្រហមក ស្ថិតនៅផ្លូវបំបែកចូលទៅ កាន់ទីរួមខេត្តកំពង់ធំ។ ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់ពី លោក...
ថ្ងៃទី១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាជាមួយលោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីឆ្នាំមុនមក ទំនាក់ទំនងរវាងចិន និងអឺរ៉ុបសម្រេចបានូវការអភិវឌ្ឍថ្មីក្នុងការឆ្លើយតប នឹងបញ្ហាប្រឈម កិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុប ទទួលបានសមិទ្ធផលថ្មី ក្នុងការពុះពារការលំបាក។ ការពិតបានបញ្ជាក់ថា ចិននិងអឺរ៉ុបមានផលប្រយោជន៍ រួមយ៉ាងទូលំទូលាយ និងមានមូលដ្ឋានសហការ យ៉ាងជ្រាលជ្រៅ មានតែការធ្វើកិច្ចសហប្រតិបត្តិការ និងសម្រុះសម្រួលគ្នា ទើបអាចដោះស្រាយបញ្ហា និងឆ្លើយតបនឹងបញ្ហាប្រឈមបាន។ ជាការឆ្លើយតប លោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen បានថ្លែងថា ភាគីអឺរ៉ុបរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់ គោលការណ៍ចិនតែមួយ រីករាយរួមជាមួយភាគីចិនធ្វើឱ្យ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងការអភិវឌ្ឍបៃតងជាដើមឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ បម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវចម្រុះជាដើម ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព កំណើនសេដ្ឋកិច្ច និងវិបុលភាពរួម៕
ភ្នំពេញ៖ ការផ្ញើសារជាសំឡេងជាទម្រង់ ទំនាក់ទំនងដ៏ពេញនិយមមួយ សម្រាប់កម្មវិធីទំនាក់ទំនងសង្គម។ សម្រាប់កម្មវិធី WhatsApp វិញ ជាមធ្យមមានសារជាសំឡេង ចំនួនប្រហែល ៧ពាន់លាន ត្រូវបានផ្ញើនៅលើវេទិកាជារៀងរាល់ថ្ងៃ។ នេះបើតាមហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ ដូច្នេះហើយបានជា WhatsApp កាលពីពេលថ្មីៗនេះ បានបន្ថែមមុខងារមួយចំនួនទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយ នឹងកម្មវិធីទំនាក់ទំនងសង្គម ផ្សេងៗទៀតមានដូចជា៖ -អាចស្ដាប់សារសំឡេង...
បរទេស៖ មេដឹកនាំរបស់ប្រទេសចិន ជាច្រើនរូបបានធ្វើការព្យាយាម ក្នុងការកាត់បន្ថយសំពាធ ពីសំណាក់អឺរ៉ុប ចំពោះជំហរបស់គេប្រឆាំងទៅនឹង ប្រទេសរុស្សីចំពោះជម្លោះនៅអ៊ុយក្រែន ដោយព្រមានថា កិច្ចសហប្រតិបត្តិការរវាង ទីក្រុងប៉េកាំង និងទីក្រុងប្រ៊ូសែល គឺទាមទារចាំបាច់បំផុតនៅពេលនេះ ក្នុងការការពារការខូចខាតធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចជាសកល របស់ពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមវិដេអូមួយ កាលពីថ្ងៃសុក្រជាមួយនឹងបណ្តា មេដឹកនាំអឺរ៉ុប លោកប្រធានាធិបតីចិន Xi Jinping បាននិយាយព្រមានថា...
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹងករណី មានគណនីហ្វេសបុកមួយឈ្មោះ Pheach Sopheak បានសរសេរថា “ហួសចិត្តប៉ូលិសចរាចរណ៍ វាយកញ្ចក់ឡានខ្ញុំ ” ។ ទាក់ទិនរឿងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់តាមហ្វេសប៊ុក កាលពីថ្ងៃទី១ មេសាថា តាមពិតជាក់ស្តែង...
បរទេស៖ រដ្ឋាភិបាលក្រុងគៀវយប់មិញនេះ បានចេញមកធ្វើការឆ្លើយតបថា ខ្លួនមិនបានជាប់ការពាក់ព័ន្ធ ទៅនឹងការវាយប្រហារកណ្តាលយប់ ទៅលើទាំងស្តុកប្រេងមួយកន្លែង ដែលស្ថិតនៅក្រៅទីក្រុង Belgorod នោះទេ។ រដ្ឋាភិបាលក្រុងគៀវបានបន្តទៀតថា រាល់ការចោទប្រកាន់ទាំងឡាយ ដែលធ្លាប់បានអះអាងដោយ កងកម្លាំងយោធារុស្សីកន្លងមក គឺមិនមែនជារឿងពិត នោះឡើយទោះបីជាមាន មូលហេតុអ្វីក៏ដោយ ពីព្រោះថាអ៊ុយក្រែនមិនបាន ចូលរួមក្នុងកិច្ចការងារបែបនេះឡើយ។ ភ្លាមៗក្រោយការឆ្លើយតប របស់អ៊ុយក្រែនរួចមក ក្រសួងការពារជាតិរុស្សី បានបន្តធ្វើការចោទប្រកាន់ថា...