ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសឲ្យដឹងថា មានក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានបោះទុនវិនិយោគចំនួន ១៥,៨លានដុល្លារ ដើម្បីបង្កើតរោងចក្រ ជាពិសេសអាចផ្ដល់ ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ជាង៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបញ្ជាក់ច្បាស់ថា តាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវ អាចសម្លាប់ជីវិតមនុស្ស បានយ៉ាងលឿន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ មេសា ក្រសួងបរិស្ថាន បានឲ្យដឹងថា ត្រូវនិយាយថាទេចំពោះសាច់សត្វ និងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ ។ ក្រសួងបរិស្ថានសង្កត់ធ្ងន់ថា...
ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានប្រកាសឲ្យដឹងថា រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរបរទេសចំនួន ១៩.៨៤០នាក់ បានចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ និងទទួលបានចំណូលសរុប ៨១៥.៥៧៥ដុល្លារ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១ មេសា គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងខែមីនា ឆ្នាំ២០២២នេះ គ្រឹះស្ថានអង្គរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាកាលពីថ្ងៃសុក្រម្សិលមិញនេះ មីស៊ីលជាច្រើនគ្រាប់ត្រូវបានគេដឹងថា បានបាញ់ចូលទៅដល់ តំបន់ភាគខាងត្បូងនៃប្រទេសរុស្សី Belgorod ប៉ុន្តែដោយមិនទាន់អះអាង ពីប្រភពបាននៅឡើយទេ។ គ្រាប់មីស៊ីលទាំងនោះ បានហោះធ្លាក់នៅក្នុងតំបន់ ព្រមទាំងបានបំផ្លាញប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់ ព្រមទាំងផ្ទះរបស់ពលរដ្ឋរុស្សី មួយកន្លែងផងដែរហើយយោងតាម ការបញ្ជាក់ដោយអភិបាលក្រុង Vyacheslav Gladkov បានបញ្ជាក់សម្លេងផ្ទុះបាន លាន់លឺចេញពីរដ្ឋធានីរបស់ Belgordo។...
បរទេស៖ សភាជាតិនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបោះឆ្នោតសម្រេចចិត្ត ក្នុងការអនុម័ត ច្បាប់ថ្មីដែលមានសិទ្ធ ក្នុងការដកហូតរាល់អចលនទ្រព្យ ទាំងឡាយរបស់ពលរដ្ឋអ៊ុយក្រែន ឬទាំងអចលនទ្រព្យរបស់ រដ្ឋាភិបាលរុស្សីដែលមាន នៅក្នុងប្រទេសផងដែរ។ ការបោះឆ្នោតសម្រេចបាន ធ្វើឡើងបន្ទាប់ពីទទួលបានសម្លេងគាំទ្រ ៣០៥ ក្នុងចំណោមការបោះឆ្នោតទាំង ៤០៥ នេះបើយោងតាមការបញ្ជាក់ដោយសមាជិកសភា របស់អ៊ុយក្រែនលោក Yaroslav Zheleznyak នៅលើបណ្តាសង្គម Telegram។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងចុះពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរថ្មី។ តាមរយៈ គេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ មេសា សម្ដេចតេជោ...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ជាង១០៧លានដុល្លារ សម្រាប់រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១...
ភ្នំពេញ៖ ទន្ទឹមនឹងការវិនិយោគលើ វិស័យអចលនទ្រព្យកាន់តែរីកចម្រើន ឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ របស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជា លក្ខណៈឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ ។ ដើម្បីឆ្លើយតបទៅនឹង កំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋាន របស់ប្រជាពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុន ក៏ដូចជាអតិថិជន ក្រុមហ៊ុន...
ម៉ូស្គូ៖ គណៈកម្មការសភារុស្ស៊ី បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការបង្កើត ក្រុមការងារចំនួន៤ ដើម្បីស៊ើបអង្កេតមន្ទីរពិសោធន៍ជីវសាស្ត្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។ សភាឌូម៉ា ឬសភាជាន់ទាបនៃសភាសហព័ន្ធ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាការបានទទួល ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី ស្តីពីការស៊ើបអង្កេតលើការ ស្រាវជ្រាវជីវសាស្រ្តដោយអ្នកឯកទេសអាមេរិក នៅអ៊ុយក្រែន។ លោកស្រី Irina Yarovaya សហប្រធានគណៈកម្មការ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីចំនួន ៥៧នាក់ទៀត ខណៈជាសះស្បើយចំនួន១០២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៦៨២នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៨០៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់៕