ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសពិធីចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ៕
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានកាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី មកប្រទេសកម្ពុជា ៥០% ខណៈរថយន្ដធម្មតាពន្ធនាំចូលត្រូវបង់ ១២២%។ ក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នាថ្ងៃទី២៦...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ជាជនជាតិតៃវ៉ាន់ ៣នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។ ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេន៍យ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងឲ្យដឹងថា តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ ពីគម្រោងចំនួន៦៧ មានទំហំទឹកប្រាក់ជាង ២០លានដុល្លារអាមេរិក ដើម្បីការកាត់បន្ថយភាពក្រីក្រ និងគាំទ្រសកម្មភាពផ្សេងៗទៀត ។ តាមរយៈសារលិខិតក្នុងឱកាសអបអរសារទរ ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បានបេីកប្រតិបត្តិការចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ រឹមអូសគ្រឿងញៀនជាង ១០០គីឡូក្រាម ។ ប្រតិបត្រិការនេះធ្វេីឡេីង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំមន្ត្រីសម្រាប់បន្តវេនទៅថ្ងៃខាងមុខ គឺមិនចាំបាច់ត្រូវសួរថា មានអាយុប៉ុន្មាននោះទេ សំខាន់ឲ្យតែគេមានសមត្ថភាព ។ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត គឺកុំចាំបាច់សួរថាអាយុប៉ុន្មាន សំខាន់បំផុតតើគេធ្វើបានឬអត់ រឿងវាឋិតនៅកន្លែងហ្នឹងទេ ប៉ុន្តែក្មេងក៏ត្រូវយល់ពីមនុស្សចាស់»...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែមានជំនឿថា ពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើដំណើរកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ បើទោះបីតម្លៃប្រេងសាំង នៅលើសកលលោក ហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ ។ សម្តេចតេជោ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានលើកឡើងថា...
បរទេស៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រទេសឥណ្ឌានៅតែបានបន្ត ជំហរបដិសេធមិនធ្វើតាមការ អំពាវនាវរបស់អាមេរិកឡើយ ដើម្បីអាចដាក់ឲ្យរុស្សី នៅដាច់ដោយឡែកម្នាក់ឯង កាន់តែឆ្ងាយពីសហគមន៍អន្តរជាតិ តាមរយៈការបញ្ជាទិញប្រេងឆៅ ជាច្រើនលើកពីរដ្ឋាភិបាលក្រុងមូស្គូ មិនខ្វល់ទៅនឹងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនឡើយ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រទេសឥណ្ឌា និងក្រុមហ៊ុនប្រេងហ្គាស ធំបំផុតរបស់ខ្លួន IOC បានបញ្ជាទិញប្រេងឆៅដល់ទៅ ៣លានបារ៉ែលសាជាថ្មីម្តងទៀត កាលពីថ្ងៃពុធប៉ុន្តែប្រតិបត្តិការ ទិញលក់នេះគឺត្រូវធ្វើឡើងតាមរយៈ...