ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនឹងពិភាក្សា វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងដើម្បីកំណត់ ការទទួលខុសត្រូវ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-ឆ្នាំ២០៣០) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២...
តូក្យូ៖ ការស្ទង់មតិរបស់ ទីភ្នាក់ងារសារព័ត៌មាន Kyodo News បានបង្ហាញថា អ្នកឆ្លើយសំណួរសរុបចំនួន ៨៥,៨ភាគរយ គាំទ្រការដាក់ទណ្ឌកម្ម របស់ជប៉ុនលើរុស្ស៊ី ចំពោះការលុកលុយរបស់ខ្លួន លើអ៊ុយក្រែន ដោយស្នើឱ្យសាធារណជនពេញចិត្ត ចំពោះជំហររឹងមាំរបស់ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នៅក្នុងការស្ទង់មតិតាមទូរស័ព្ទ រយៈពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យ ៩១,២ភាគរយ បានគាំទ្រការសម្រេចចិត្ត...
ម៉ូស្គូ៖ លោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ ការពារជាតិរុស្ស៊ី បានឲ្យដឹងពីទីក្រុងម៉ូស្គូថា ច្រករបៀងមនុស្សធម៌ពីទីក្រុង Mariupol របស់អ៊ុយក្រែន នឹងបើកពីម៉ោង ១០ព្រឹកថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីមន្ត្រីនោះថា ជនស៊ីវិលរហូតដល់ ១៣ម៉ឺននាក់ រួមទាំងជនបរទេស ១៨៤នាក់មកពីប្រទេសចំនួន ៦ ត្រូវបាន “ចាប់ធ្វើជាចំណាប់ខ្មាំងនៅ...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា គោលជំហររបស់ចិន លើបញ្ហាអ៊ុយក្រែន គឺជាកម្មវត្ថុ និងយុត្តិធម៌ ហើយពេលវេលានឹងបង្ហាញថា ចិនស្ថិតនៅផ្នែកខាងស្តាំនៃប្រវត្តិសាស្ត្រ។ លោក វ៉ាង បានធ្វើការកត់សម្គាល់ នៅពេលដែលអ្នកកាសែត សង្ខេបអំពីការផ្លាស់ប្តូរទស្សនៈ រវាងប្រមុខរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិក លើបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេល...
ប៉េកាំង៖ ក្រុមអ្នកគាំទ្រនៃក្លឹបបាល់ទាត់ស៊ែប៊ី Red Star Belgrade បានប្រើប្រាស់បដានៅក្នុងការប្រកួតមួយ ដើម្បីរាយបញ្ជីអន្តរាគមន៍ របស់អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ បដាមួយក្នុងចំណោមផ្ទាំងបដាផ្សេងទៀត បានសរសេរបន្ទាត់ពីបទចម្រៀង ប្រឆាំងសង្រ្គាមរបស់អ្នកនិពន្ធបទចម្រៀង Beatles លោក John Lennon ថា “អ្វីដែលយើងកំពុងនិយាយ គឺផ្តល់ឱកាសសន្តិភាព” ។ អ្នកជំនាញ...
ភ្នំពេញ៖ ខណៈវ៉ាក់សាំងកូវីដ១៩ នៅសល់ក្នុងឃ្លាំងប្រមាណជាជិត ៧លានដូសទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចិននឹងដឹកវ៉ាក់សាំងមកឲ្យកម្ពុជា៥លានដូសបន្ថែមទៀត ក្នុងគ្រាប្រទេសអ៊ីតាលីនឹងផ្តល់ ១លាន និងប៉ូឡូញ ១លានដូសមកឲ្យកម្ពុជាផងដែរ ៕
ភ្នំពេញ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៦ខ្សែ ព្រមទាំងត្រួតពិនិត្យការសាងសង់ព្រលានយន្ដហោះថ្មី ក្នុងខេត្តសៀមរាប នៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២ខាងមុខ។ បើតាមសម្តេច នៅថ្ងៃ៣ មេសា ពិនិត្យព្រលានយន្តហោះថ្មីនៅសៀមរាប និងបន្តមកថ្ងៃ៤ មេសា សម្ពោធផ្លូវ៣៦ខ្សែ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរៀបចំ នីតិវិធីដើម្បីឱ្យការវះកាត់ប្ដូរក្រលៀន ទៅជាការស្របច្បាប់ ខណៈកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ។
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បំណែកជាច្រើននៃប្រព័ន្ធការពារអាកាស របស់អង្គការណាតូ Patroit បានដឹកជញ្ជូនមកដល់ ប្រទេសរបស់ខ្លួនហើយ ហើយការរៀបចំតម្លើងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រព័ន្ធការពារដែនអាកាស ដែលផលិតនៅអាមេរិកនេះត្រូវបាន គេដឹកជញ្ជូនមកដល់ស្លូវ៉ាគី ស្របតាមគោលការណ៍នៃ កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ចំពោះផែនការពង្រឹងប្រព័ន្ធការពារជាតិ របស់បណ្តាសមាជិកអឺរ៉ុបខាងកើត...
បរទេស៖ ប៉ុន្មានម៉ោងមុនការហៅ ទូរស័ព្ទតាមការគ្រោងទុករវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីចិន លោក ស៊ី ជិនពីន ប្រទេសចិនបានបើកនាវា ផ្ទុកយន្តហោះរបស់ខ្លួន Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសក្រុងប៉េកាំង និយាយថា ព្រឹត្តិការណ៍ទាំងពីរមិនទាក់ទងគ្នាទេ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានភាព រសើបខ្លាំងពេកអំពីរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពអនាមិកមួយថា នាវាផ្ទុកយន្តហោះ Shandong ត្រូវបានអមដំណើរដោយកប៉ាល់របស់ចិនមួយទៀតហើយបានឆ្លងកាត់ច្រកសមុទ្រនេះប្រហែល 12 ម៉ោងមុនការហៅទូរស័ព្ទរវាងលោក Biden-Xi ។ វាត្រូវបានគេរាយការណ៍ថា បានតាមដានពីចម្ងាយដោយនាវា USS Ralph Johnson ដែលជានាវាពិឃាតផ្ទុកមីស៊ីល Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ រូបថតរបស់នាវាផ្ទុកយន្តហោះ ដែលថតបានដោយអ្នកដំណើរនៅលើជើងហោះហើរ ពាណិជ្ជកម្មឆ្លងកាត់ពីលើនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបង្ហាញថា នាវា Shandong ដោយគ្មានយន្តហោះនៅលើនាវានោះទេ៕ ប្រែសម្រួលៈ ណៃ តុលា