ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ស្អែកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៧ មីនានេះ...
បរទេស៖ ខណៈពេលដែលបញ្ជាក់ថា ប្រទេសចិននឹងក្រោកឈរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចស្របច្បាប់របស់ខ្លួន នៅចំពោះមុខទណ្ឌកម្មរបស់ លោកខាងលិចនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Wang Yi បានបដិសេធចំពោះគំនិតដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងឈរ នៅខាងភាគីរុស្ស៊ី នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Wang...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ទាំងរុស្ស៊ី និងអ៊ីរ៉ង់ គាំទ្រការបន្តឡើងវិញយ៉ាងឆាប់រហ័ស នៃការអនុវត្តពេញលេញនៃ ផែនការសកម្មភាពទូលំទូលាយរួម ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Lavrov បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលមកធ្វើទស្សនកិច្ចនៅក្រុងម៉ូស្គូថា ទីក្រុងមូស្គូកំពុងរង់ចាំទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសរុស្សី បានប្រកាសដាក់ទណ្ឌកម្មទៅលើ មេដឹកនាំរដ្ឋាភិបាលប្រទេសកាណាដា ប្រមាណជាជាង ៣០០នាក់ ជាការឆ្លើយតបទៅនឹង ការសម្រេចចិត្តដោយ រដ្ឋាភិបាលកាណាដា ក្នុងការធ្វើសកម្មភាពដែលរុស្សី ហៅថាជាភាពសាហាវនៃ របបក្នុងប្រទេសកាណាដា នាពេលបច្ចុប្បន្នហើយបញ្ជី ទណ្ឌកម្មទាំងនោះ ក៏មានរូបលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ផងដែរ។ ក្រៅពីនោះបញ្ជីអ្នកដែល ទទួលរងទណ្ឌកម្មផ្សេងទៀត ក៏មានដូចជាបណ្តាក្រុមរដ្ឋមន្ត្រី ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំអង្គការណាតូ នាទីក្រុងប្រ៊ូសែល ជុំវិញការសម្រេចចិត្តរបស់អង្គការយោធានេះ ទៅនឹងរុស្សីដែលកំពុង លុកលុយអ៊ុយក្រែន។ កិច្ចប្រជុំនេះផងដែរនឹងត្រូវ បានគេរំពឹងទុកថាធ្វើឡើង ដើម្បីជាជំនួបនៃបណ្តាមេដឹកនាំ របស់អឺរ៉ុបក្នុងការពិភាក្សាគ្នា បន្តដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្សី នេះបើយោងតាមការអះអាង របស់លោក Jen Psaki មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក។ លោក...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា លោក Vitali Klitschko អភិបាលក្រុង គៀវ បានប្រកាសបម្រាមគោចររយៈពេល ៣៥ម៉ោង សម្រាប់ប្រជាជនក្នុងរដ្ឋធានី ដោយព្រមានថា “ថ្ងៃនេះជាពេលវេលាដ៏លំបាក និងគ្រោះថ្នាក់បំផុត” ។ រឿងនេះបានកើតឡើងបន្ទាប់ពី ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលបានវាយប្រហារ មកលើអគារលំនៅដ្ឋាន...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីអឺរ៉ុបចំនួន ៣រូប បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ (Kyiv) នៅថ្ងៃអង្គារនេះ ដែលជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានរបស់ខ្លួន នៅក្នុងនិមិត្តសញ្ញាដ៏គួរឱ្យទាក់ទាញ នៃភាពជោគជ័យរបស់អ៊ុយក្រែន មកទល់ពេលនេះក្នុងការទប់ស្កាត់ ការវាយលុករបស់ប្រទេសរុស្ស៊ី ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញគោលការណ៍ណែនាំ ពីការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា សម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត ខណៈកម្ពុជា ជាសមាជិករបស់ក្រុមអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG)។ យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា កម្ពុជា បានអនុវត្តអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ...
បរទេស៖ ជាការឆ្លើយតបទៅនឹង របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំជំនួយយោធា ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែននោះ ត្រូវបានក្រសួងការបរទេសចិន បានចោទទៅមន្ត្រីសហរដ្ឋអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយមានចេតនាអាក្រក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទដោយឆ្លើយនឹងសំណួរ របស់អ្នកកាសែតបរទេសអំពី...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលលោកខាងលិច ដែលលើកទឹកចិត្តពលរដ្ឋរបស់ពួកគេឱ្យចុះឈ្មោះ ក្នុងប្រទេសអ៊ុយក្រែន គឺនឹងទទួលខុសត្រូវចំពោះការស្លាប់របស់ពួកគេ ដោយរុស្ស៊ីបានប្តេជ្ញាបន្តការវាយប្រហារដូចជា ការបំផ្លាញមូលដ្ឋាន Yavorov និងមិនបង្ហាញការអាណិតអាសូរ ដល់ទាហានស៊ីឈ្នួលទាំងអស់នោះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធារុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov...