សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ដែលបានថ្វាយដង្វាយ ទៅកាន់ទីសក្ការបូជា Yasukuni ដ៏ល្បីល្បាញដែលទាក់ទងនឹងសង្រ្គាម ដែលត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃអតីតកាលយោធានិយម និងអាណានិគមរបស់ប្រទេសជប៉ុន។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការពិតដែលថាមេដឹកនាំជប៉ុន ជាថ្មីម្តងទៀតបានបញ្ជូនដង្វាយ ទៅគោរពបូជានៅទីសក្ការៈ Yasukuni ដែលលើកតម្កើងសង្គ្រាម...
ដាម៉ាស់៖ អ្នកជំនាញស៊ីរីបានឲ្យដឹងថា គោលបំណងពិតនៃវត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី គឺមិនដែលមានអំពីការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាការលួចធនធាន និងការដាក់ចក្ខុវិស័យផ្ទាល់ខ្លួន អំពីអនាគតនៅលើប្រទេសអារ៉ាប់។ អ្នកជំនាញបានកត់សម្គាល់ថា ចាប់តាំងពីការគ្រប់គ្រងវិស័យប្រេង និងកសិកម្មសំខាន់ៗ រហូតដល់ការដាក់ទណ្ឌកម្ម ហើយសហរដ្ឋអាមេរិក បានរំលោភលើអធិបតេយ្យភាព របស់ស៊ីរីយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Maher Ihsan...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ទៅកាន់ អ្នករាយការណ៍ពិសេសរបស់ UNប្រចាំនៅកម្ពុជាថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយ គ្មាននីតិរដ្ឋនឹងនាំទៅជាអនាធិបតេយ្យ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុក សិទ្ធិមនុស្សរបស់អង្គការស ហប្រជាជាតិប្រចាំកម្ពុជា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្ដល់ការគាំទ្រដល់កម្លាំង ប្រជាការពារដែលជាកម្លាំង រួមចំណែកពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋាន ជាមួយប៉ុស្តិ៍រដ្ឋបាល។ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី១៥...
ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងឱ្យដឹងកាលពីថ្ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា សមត្ថកិច្ចបានឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន២នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ជាប់ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង -ប្រជល់មាន់តាមអនឡាញ នៅស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំង៣ និងដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ដោយលើកឡើងថា ប្រទេសចិន នឹងចាត់វិធានការប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងសំណួរ...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិនបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ សមាជិកសភាអាមេរិក រួមទាំងព្រឹទ្ធសមាជិកលោក Ed Markey ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន ដែលចាប់ផ្តើមពីថ្ងៃអាទិត្យបង្ហាញពី មុខមាត់ពិតរបស់សហរដ្ឋអាមេរិកថា ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ដំណើរ ទស្សនកិច្ច នេះ ជា ការ បំពាន យ៉ាង ខ្លាំង លើ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រុមហ៊ុនថៃ ឱ្យធ្វើការរវិនិយោគ លើការផលិតក្រដាស និងបង្កើតរោងចក្រផលិតជីសរីរាង្គ នៅប្រទេសកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា...
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ជាខួបទី៧៧នៃការទទួលបរាជ័យ លើសង្គ្រាមលោកលើកទី២ និងការប្រកាសចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យ ពិភពលោកព្រួយបារម្ភ គឺយោធានិយមបាននិងកំពុង ងើបឡើងវិញជាសន្សឹមៗ នៅប្រទេសជប៉ុន ហើយប៉ុនប៉ងលុបបំបាត់ចោលការ រឹតត្បិតពីធម្មនុញ្ញសន្តិភាពទៀតផង ។ ជាពិសេស នាពេលថ្មីៗកន្លងទៅនេះ ទង្វើបង្ករឿងហេតុរបស់ អ្នកនយោបាយជប៉ុនមួយចំនួន ធ្វើឱ្យអ្នកផងទាំងពួងមានការ...
បន្ទាយមានជ័យ: ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ស្ថានភាពទឹក ក្នុងអូរព្រំដែនហក់ឡើងខ្ពស់ គួរឲ្យព្រួយបារម្ភ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភាគខាងត្បូងផ្លូវជាតិលេខ៥ ខណៈទឹកភ្លៀងមួយភាគជាទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលអាចប្រឈមឲ្យ មានការជន់លិចលំនៅដ្ឋាន និង ផលដំណាំរបស់ប្រជាពលរដ្ឋ។...