ភ្នំពេញ៖ ដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅថ្ងៃទី១០ មីនានេះថា បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ លោកថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក...
នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានឲ្យដឹងថា សម្រាប់លោកអ្នកដែលពុំធ្លាប់ ប្រើមុខងារអ៊ែរដ្រប់ អ៊ែរដ្រប់គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអុីនធឺណិត (WiFi ឬ 4G) ក្នុងចម្ងាយរហូតដល់៩ម៉ែត្រ។ ដោយសារភាពងាយស្រួលនេះហើយ ទើបជនខិលខូចមួយចំនួន បានប្រើមុខងារនេះ ដើម្បីផ្ញើរូបភាពអាសអាភាសក្នុងគោលបំណងរំខានអ្នកដ៏ទៃ ដែលគេហៅថា“Cyber Flashing”។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះ លោកអ្នកគួរតែបិទអ៊ែរដ្រប់នៅពេលដែលលោកអ្នក ពុំត្រុូវការប្រើប្រាស់ ឬបើកសម្រាប់ឱ្យតែអ្នកនៅក្នុង បញ្ជីឈ្មោះអាចផ្ញើក៏បាន។ នេះជាវិធីដើម្បីបើក បិទកម្មវិធីអ៊ែរដ្រប់៖ ១-ចូលទៅ Control Center (ចូលពី lock screen ក៏បាន) ដោយអូសពីលើចុះក្រោមនៅលើកញ្ចក់ ផ្នែកខាងស្ដាំ ២-ចុចសង្កត់ចំកណ្ដាលក្នុងការ៉េដំបូងគេ ៣-ចុចលើ AirDrop ហើយជ្រើសយកជម្រើសដែលលោកអ្នកចង់បាន៕
គៀវ៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី លើការធានាសន្តិសុខ និងអនាគតរបស់តំបន់ Donetsk, Lugansk និង Crimea នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការ របស់ប្រធានាធិបតីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថាអ៊ុយក្រែនចាំបាច់ ត្រូវមានកិច្ចព្រមព្រៀងសន្តិសុខរួម ជាមួយប្រទេសជិតខាងទាំងអស់ និងសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែនជាមួយ សមភាគីតួកគីលោក Hulusi Akar នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា អ្នកទាំងពីរបានពិភាក្សាអំពី ការអភិវឌ្ឍន៍ជុំវិញអ៊ុយក្រែន និង “បានដោះស្រាយបញ្ហានៃ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ”។...
តេអេរ៉ង់៖ ឧបករណ៍ និងបរិក្ខារវេជ្ជសាស្រ្ដមួយចំនួនធំ ដែលងាយស្រួលចូល ប្រើកាលពីអតីតកាល ឥឡូវនេះពិបាកទទួលបានណាស់ គ្រូពេទ្យវះកាត់សរសៃឈាមអ៊ីរ៉ង់លោក Ali បាននិយាយដោយបន្ទោសទណ្ឌកម្ម ទូលំទូលាយអមនុស្សធម៌ ដែលដាក់ដោយសហរដ្ឋអាមេរិក ចំពោះស្ថានភាពកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសរបស់លោក។ លោក Ali ដែលគ្រាន់តែដាក់ឈ្មោះដំបូង របស់លោកដូចអ្នកសម្ភាសន៍ផ្សេងទៀត នៅក្នុងរឿងនេះបានលើកឡើងថា កង្វះខាតការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ជាពិសេសអ្នកដែលមិនមាន ថ្នាំជំនួសក្នុងស្រុកក្នុងប្រទេសអ៊ីរ៉ង់ ដូចជា...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានគាំទ្រលើបន្ទាត់ក្រហម ណាមួយរបស់ខ្លួន នៅក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយនឹងមិនធ្វើដូច្នេះឡើយ។ ធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំដែលធ្វើឡើង នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ លោក Raisi បានបន្ថែមថា រដ្ឋបាលរបស់លោក បានបន្តយុទ្ធសាស្ត្រ “បន្សាបទណ្ឌកម្ម”...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា នៅថ្ងៃទី៩ មីនា នេះ បានចុះហត្ថលខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការរវាង NPA-ស៊ីម៉ាក់ លើជំនួយហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលអាមេរិកចំនួន...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានជំរុញរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីជួយសម្រួលដល់ការផ្ទេរ យន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន ពីប្រទេសប៉ូឡូញ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត បន្ទាប់ពីមានការអង្វរកាលពីថ្ងៃសៅរ៍ ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ សេតវិមានបានឲ្យដឹងថា ខ្លួនមិនប្រឆាំងនឹងយន្តហោះ ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែននោះទេ ប៉ុន្តែបានឃើញបញ្ហាប្រឈម ផ្នែកដឹកជញ្ជូនចំពោះវា នេះបើយោងតាមការចុះផ្សាយ...
អ៊ុយក្រែន៖ ការភ័យខ្លាចនៃសង្រ្គាមថាមពលរវាងរុស្ស៊ី និងលោកខាងលិច បានកើនឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើអ៊ុយក្រែន ជាកន្លែង ដែលកិច្ចពិភាក្សា ស្តីពីច្រករបៀងមនុស្សធម៌ មានដំណើរការតិចតួច។ រុស្ស៊ីបានព្រមានថា ខ្លួនអាចបញ្ឈប់លំហូរឧស្ម័ន តាមរយៈបំពង់បង្ហូរប្រេងពីរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងប៊ែរឡាំងកាលពីខែមុន ដើម្បីបញ្ឈប់ការបើកបំពង់បង្ហូរឧស្ម័ន Nord...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា ជិត២សប្តាហ៍ នៃការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសរបស់ពួកគេ ហើយកងកម្លាំងអ៊ុយក្រែន បានគ្រប់គ្រងការឈានទៅមុខ នៃសត្រូវរបស់ពួកគេដោយការតស៊ូ ដែលបានទទួលការសរសើរ ពីសម្ព័ន្ធមិត្តលោកខាងលិច ។ អ្នកវិភាគលើកឡើងថា ការសម្តែងរបស់ពួកគេប្រឆាំងនឹង កងទ័ពដ៏ខ្ពង់ខ្ពស់ជាលេខត្រូវ បានជំរុញដោយការរួមបញ្ចូលគ្នា នៃការរៀបចំដ៏ល្អ...