ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១៥នាក់ទៀត ខណៈជាសះស្បើយចំនួន៤៥០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣១ ០០៤នាក់ អ្នកជាសះស្បើយចំនួន ១២៤ ៦២៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៣២នាក់៕
ញញវយ៉ក៖ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃគោល Brent ដែលបញ្ចប់លើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគបានវាយតម្លៃ ពីផលប៉ះពាល់នៃទណ្ឌកម្ម ចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៤,១៣ដុល្លារអាមេរិកឬ ៤,៥ ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៥,៧២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងការ ធ្វើនយោបាយលើជំនួយមនុស្សធម៌ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលសង្គ្រាមកំពុងតែផ្ទុះឡើង ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកជនចិនបានលើកឡើងថា អ្វីដែលកំពុងលាតត្រដាង នៅក្នុងប្រទេសអ៊ុយក្រែន គឺពិតជាគួរឲ្យសោកស្ដាយ។ ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ កាត់បន្ថយស្ថានការណ៍ និងជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។ លោក Zhang Jun...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិក ជាប់កិច្ចសន្យាចំនួន ៣០រូប នៃកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” ដើម្បីចូលបម្រើការងារនៅក្រសួង តាមរយៈការរៀនបណ្តើរ ធ្វើបណ្តើរ ។ ការទទួលពាក្យនឹងចាប់ផ្តើម នៅថ្ងៃ១៥ មីនាខាងមុខនេះ ៕
ម៉ូស្គូ៖ រាល់កង្វល់ផ្នែកសន្តិសុខ របស់ទីក្រុងមូស្គូ ត្រូវតែយកមកពិចារណា សម្រាប់ដំណោះស្រាយ ក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ លោក ពូទីន បានរំលឹកឡើងវិញថា ដំណោះស្រាយមួយនឹងអាចធ្វើទៅបាន លុះត្រាតែការព្រួយបារម្ភផ្នែក...
យូអិន៖ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths បានអំពាវនាវឱ្យមានការការពារ បុគ្គលិកមនុស្សធម៌នៅអ៊ុយក្រែន និងសម្រាប់ធនធានបន្ថែមទៀត។ លោកបានប្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែនថា “ឥឡូវនេះ យើងត្រូវការជាបន្ទាន់ នូវវឌ្ឍនភាពលើមុខពីរ ប្រសិនបើយើងចង់ទៅដល់មនុស្ស កាន់តែច្រើនជាមួយនឹងជំនួយ ដែលពួកគេត្រូវការ ដែលពួកគេសមនឹងទទួលបាន” ។ លោកបានលើកឡើងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា ទីក្រុង Kharkiv ដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន ត្រូវបានទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ ដោយកាំភ្លើងធំរបស់រុស្ស៊ី ខណៈដែលកិច្ចចចារគ្នាដើម្បី ដោះស្រាយជម្លោះមិនបានសម្រេច ។ ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារនៅទីក្រុង Kharkiv បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកសិផល ទៅក្រៅប្រទេស ចំនួន១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅចំនួន៥២ប្រទេស កើន ៩,៥១% បើធៀបរយៈពេលដូចគ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១...
បរទេស៖ ក្នុងពេលដែលភាពតានតឹង នៃជម្លោះរវាងរុស្សី និងអ៊ុយក្រែន នៅតែក្តៅខ្លាំងនៅឡើយនោះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញមកធ្វើការថ្លែងការណ៍ អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន គួរកុំមានការព្រួយបារម្ភអ្វីថា សង្គ្រាមនុយក្លេអ៊ែរ នឹងអាចកើតឡើងនោះ។ លោក Biden បានព្យាយាមក្នុងការលប់បំបាត់ នូវការព្រួយបារម្ភនៃពលរដ្ឋអាមេរិក ដែលកំពុងតាមដានមើលឃើញថា កំដៅរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងមូស្គូ កំពុងកើនឡើងខ្លាំងជុំវិញ បញ្ហានៅអ៊ុយក្រែនអាចនឹងឈាន...
បរទេស៖ ស្ថានភាពមិនទាន់បានធូរស្រាល រវាងរុស្សី អ៊ុយក្រែន និងអឺរ៉ុបផង នៅយប់ថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើសេចក្តីថ្លែងការណ៍ថ្មីមួយ និងដោយបានធ្វើរិះគន់ខ្លាំងៗ ទៅលើបណ្តាប្រទេសលោកខាងលិចផងដែរ។ ខណៈដែលទណ្ឌកម្មជា បន្តបន្ទាប់កំពុងដាក់ទៅឲ្យ រុស្សីលោកប្រធានាធិបតី Putin បានធ្វើការហៅប្រទេសលោកខាងលិចថា ជា ‘អាណាចក្រនៃការភូតភរ’ គឺជាការឆ្លើយតប។ ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះលោក...