បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធម្សិលមិញ ត្រូវបានគេដឹងថា បានធ្វើការហោះហើរទៅកាន់ ទីក្រុងមូស្គូហើយដើម្បី អាចធ្វើការជម្រុញឲ្យមាន ការពន្លឿននៃការសាងសង់ គម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃ ដល់ទៅរាប់ពាន់លានដុល្លារ ជាមួយនឹងប្រទេសរុស្សី។ លោកនាយករដ្ឋមន្ត្រី Imran Khan ក៏ត្រូវបានគេដឹងដែរថា នឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីរុស្សីលោក Vladimir Putin ដើម្បីពិភាក្សាទៅលើប្រធានបទ ផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិង...
បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយបារម្ភថាសង្គ្រាម នឹងអាចផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងទៀតថា សេចក្តីប្រកាសបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់ មនុស្សប្រមាណជា ៣លាននាក់ ដែលកំពុងរស់នៅក្រៅប្រទេស ខណៈដែលយោធាអ៊ុយក្រែន កំពុងធ្វើការចល័តទ័ពយ៉ាងខ្លាំង ព្រមទាំងប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នទៀតផង។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរ ត្រូវខិតខំដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ចៀសអំពើហិង្សា ជាដាច់ខាត។ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង...
បរទេស៖ សហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារ បានប្រកាសលប់ចោលផែនការ ក្នុងការជួបគ្នារវាង រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov ហើយដែលគ្រោងធ្វើឡើង នៅក្នុងទីក្រុងហ្សេណែវ ប្រទេសស្វីស ដោយលើកឡើងថា ដោយសារតែការសម្រេចចិត្ត ចុងក្រោយរបស់រុស្សី ក្នុងការចល័តទ័ពទៅកាន់តំបន់២ របស់អ៊ុយក្រែន។ លោក Blinken ដែលបានថ្លែងនៅក្នុង សន្និសិទសារព័ត៌មានមួយ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ទិសដៅ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ . សូមបញ្ជាក់ថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ NBC កាលពីយប់ថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ដោយសារតែក្តីបារម្ភពីសំណាក់ប្រទេសរុស្សី រដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងចាប់ផ្តើមរៀបចំផែនការ ក្នុងការជន្លៀសប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ចេញពីរដ្ឋធានីគៀវ ទៅកាន់ទីក្រុងល្វីវ ដែលស្ថិតនៅភាគខាងលិចប្រទេស បណ្តោះអាសន្នសិន។ ប្រភពជិតស្និទ្ធចំនួន២ ដែលមានព័ត៌មានច្បាស់ទៅ នឹងកិច្ចពិភាក្សាបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Biden...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានឈានទៅ ដល់ការសម្រេចចិត្តក្នុងការញ្ឈប់ដំណើរការជាមួយនឹង បំពង់បង្ហូរប្រេងរបស់រុស្សី ហើយបន្ទាប់ពីប្រធានាធិបតីរុស្សី Vladimir Putin បានប្រកាសបញ្ជូនយោធាទៅកាន់ ប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃចន្ទកន្លងមក ប្រធានាធិបតីរុស្សី បានប្រកាសទទួលស្គាល់រដ្ឋចំនួន២ ទៅជារដ្ឋឯករាជ្យដែលជាតំបន់ ត្រូវបានបំបែកចេញពីប្រទេសអ៊ុយក្រែន តាមរយៈការចេញ បញ្ជាចល័តទ័ពទៅកាន់តំបន់ ទាំងពីរនោះភ្លាមៗផងដែរ។ បណ្តាប្រទេសលោកខាងលិច...
បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង Covid-19 ក្នុងស្រុកថ្មីរហូតដល់ ៥៥ ៨៧១ ករណី កាលពីថ្ងៃអង្គារ ដែលចំនួននេះ បានកើនឡើង ៩ ០១០ករណី ធៀបនឹងថ្ងៃច័ន្ទ និងជាតួលេខប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាមានការទទួលស្គាល់ របស់រុស្ស៊ីកាលពីថ្ងៃចន្ទអំពី តំបន់ដាច់ចេញពីសាធារណរដ្ឋ Donbass ថាជារដ្ឋអធិបតេយ្យ និងបញ្ជាឱ្យដាក់ពង្រាយ កងទ័ពនៅទីនោះក៏ដោយ ក៏អ៊ុយក្រែនមិនជឿថា នឹងមានសង្គ្រាមកើតឡើងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ...
បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងដើរតួ ជាអ្នកធានាសន្តិសុខ និងសុចរិតភាពនៃសាធារណរដ្ឋចំនួន២ ដែលបែកបាក់ពី Donbass គឺ Donetsk និង Lugansk បន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាក់ពីឋានៈ របស់តំបន់ទាំងពីរ ថាជារដ្ឋអធិបតេយ្យ ចំពេលមានការប្រឈមមុខដាក់គ្នា កាន់តែអាក្រក់ជាមួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ...