បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអង្គារថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីអាគ្នេយ៍ បានដាក់ឱ្យខ្លួននៅលើផ្លូវមួយ សម្រាប់ការប្រឈមមុខ ជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយសំដៅទៅលើ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទើបធ្វើបច្ចុប្បន្នភាព របស់ក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩ បារាំង មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ មេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ក្នុងជំនួបជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ពើឡេត៍...
ភ្នំពេញ៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារ នៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃ កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយ អង្គការយូណេស្កូ និងសម្របសម្រួលដោយ អាជ្ញាធរជាតិអប្សរា។ យោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ កុម្ភៈបានឲ្យដឹងថា កម្មវិធីចិញ្ចឹមឃ្មុំនេះមាន គោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្ម របស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយ តំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោក ថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្តិភាព ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មានអ្នកវិភាគខ្លះនិយាយថា កម្ពុជានឹងជាប់អន្ទាក់បំណុលចិន លើការកសាងកំពង់ផែព្រះសីហនុ ដូចទៅនឹងបំណុលប្រទេសសរី លង្កាដែលជំពាក់លុយចិន តែសម្តេចថា ការពិត អ្នកផ្តល់កម្ចី និងកសាងគឺជប៉ុនវិញទេ។ ដូច្នេះសម្តេចបានផ្តាំ ផ្ញើសារត្រឡប់ទៅវិញថា “ចឹងទេ សូមអ្នកវិភាគមិនដឹងការពិត ឈប់និយាយបំភាន់ការពិតទៅ ព្រោះការរួមចំណែកកសាង និងផ្តល់ប្រាក់កម្ចីពីជប៉ុនវិញទេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននិងកំពុងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលដើររកអាចម៌ប្រចៀវ បានប្រទះឃើញឃើញគ្រោងឆ្អឹង ចងស្លាបសេកមួយ ក្នុងល្អាងឈូងស្វាយ ស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើល និង បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ដែលចុះមក ពិនិត្យស្រាវជ្រាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា គ្រោងឆ្អឹងមនុស្ស ស្លាប់នេះ មានសភាពពុកផុយ ប្រហែលស្លាប់ក្នុងអំឡុងសម័យប៉ុលពត។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយ...
បរទេស៖ ចំពេលមានការប្រឈមមុខ ដាក់គ្នាកាន់តែខ្លាំងឡើង នៅភាគខាងកើតប្រទេសអ៊ុយក្រែន, អង្គការណាតូបានបញ្ជូនបុគ្គលិក ដែលឈរជើងនៅបេសកកម្មក្នុងទីក្រុងគៀវ ទៅកាន់ទីក្រុងមួយនៅចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីភាគខាងលិច ក៏ដូចជាទៅរដ្ឋធានី Belgian ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៃការបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលព័ត៌មាន...
បរទេស៖ ជាមួយនឹងការភ័យខ្លាច នៃជម្លោះយោធាទាំងស្រុងនៅក្នុងតំបន់ Donbass ដែលហែកហួរដោយសង្រ្គាម ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន, ទាហានមកពីក្រុមយោធាដែល ដឹកនាំដោយរដ្ឋាភិបាលទីក្រុងមូស្គូ អាចត្រូវបានបញ្ជូនទៅកាន់ បេសកកម្មនៅទីនោះដើម្បីធ្វើឱ្យ ស្ថានការណ៍តានតឹង ប្រសិនបើក្រុងកៀវ និងសហគមន៍អន្តរជាតិ យល់ព្រមលើផែនការនោះ ។ នេះបើតាមអគ្គលេខាធិការរបស់ ប្លុកយោធាដឹកនាំរុស្ស៊ី បាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមហ៊ុន មិត្តហ្វូន បានប្រារព្ធខួបទី១៣ឆ្នាំ នៃការឈានជើងចូលទីផ្សារកម្ពុជារបស់ខ្លួន ជាមួយនឹងការដាក់ ចេញនូវបេសកកម្មថ្មីមួយទៀត ដើម្បី «បង្កើតទំនាក់ទំនងសង្គមឌីជីថល» នៅក្នុងប្រទេសកម្ពុជា ។ កាលពី១៣ឆ្នាំមុន នៅថ្ងៃនេះ មិត្តហ្វូន បានចាប់ផ្ដើមការផ្ដល់សេវាកម្មរបស់ខ្លួន ជាផ្លូវការនៅកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញទូរគមនាគមន៍ធំជាងគេបំផុត...