វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាថ្មីថា គម្រោងបំពង់បង្ហូរឧស្ម័ន រួមគ្នារវាងអាល្លឺម៉ង់ និងរុស្ស៊ី នឹងមិនរីកចម្រើនទេ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយឈប់ពន្យល់ពីរបៀប ដែលវានឹងសម្រេចបាន ប្រសិនបើអាល្លឺម៉ង់ មានការកក់ទុក សម្រាប់ការសម្រេចចិត្តនោះ ជាការរារាំងប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ជាមួយនឹងការមកសួរសុខទុក្ខ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz លោក បៃដិនបានប្រាប់សន្និសីទ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នា អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក ម៉ាក្រុង បន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោង របស់ពួកគេនៅក្នុងវិមានក្រឹមឡាំងថា កិច្ចប្រជុំនេះ គឺមានលក្ខណៈអាជីវកម្ម...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក មើលការអភិវឌ្ឍន៍របស់ប្រទេសចិន និងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក តាមគោលបំណង និងសមហេតុផល។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តអ្វីដែលគេហៅថា “ច្បាប់ប្រកួតប្រជែងអាមេរិក ឆ្នាំ២០២២” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ទីក្រុង Baise ព្រំដែនភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យប្រជាជនប្រមាណ ៣,៥ លាននាក់ ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរ ដែលមិនសំខាន់ចាប់ពីថ្ងៃចន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ចន្លោះពី៧០ ទៅ៩៩ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អធិកាបតីថ្មីអាល្លឺម៉ង់លោក Olaf Scholz បានធ្វើការលើកឡើងថា លោកបានត្រៀមរួចទៅហើយ ដើម្បីអាចធ្វើការដាក់ពង្រាយ កងកម្លាំងរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសលីទុយនេស៊ី។ លោកអធិកាបតីរូបនេះ ក៏បានបញ្ជាក់ដែរថា ការដាក់ពង្រាយទ័ពនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចធ្វើការពង្រឹងភាពរឹងម៉ាំ របស់អឺរ៉ុបជាពិសេស សម្ព័ន្ធមិត្តរបស់ណាតូ និងជាការឆ្លើយទៅនឹងសកម្មភាពបង្កើន ចំនួនយោធារបស់រុស្សី នៅក្បែរព្រំដែនអ៊ុយក្រែន។...
ញ៉ូដេលី៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងថ្មីតែ១ដូសទេ ដោយពង្រីកកម្មវិធីរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីកូវីដ-១៩ថ្មី ។ លោក Mansukh Mandaviya រដ្ឋមន្ត្រីសុខាភិបាល បានសរសេរថា វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ ។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ក្នុងប្រកួតប្រជែងដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ កុម្ភៈ សម្ដេច...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមការងារពាក់ព័ន្ធ ពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារ ឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តា ក្រុងផ្សេងៗ ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ អគាររដ្ឋសាលាក្រុងបូកគោ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩ដល់១៥ កុម្ភៈខាងមុខនេះ តំបន់មួយចំនួនអាចនឹង មានភ្លៀងផ្គរពីតិចទៅច្រើន។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ កុម្ភៈស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា សម្ដេចនឹងជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេសA ចំនួន១ ៧៥៣នាក់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ...