រ៉ូម៖ សមាជិកសភា និងតំណាងប្រចាំតំបន់ របស់ប្រទេសអ៊ីតាលី ដែលត្រូវបានគេស្គាល់ថាជា Grand Electors បានប្រារព្ធធ្វើឡើង និងបរាជ័យក្នុងការប៉ុនប៉ងលើកទី៤ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជ្រើសរើសប្រធានាធិបតីទី១៣ របស់ប្រទេសនេះ។ សមាជិកសភាទាំងពីររូប បូកនឹងតំណាងចំនួន ៥៨រូប នៃរដ្ឋាភិបាលក្នុងតំបន់ បាននឹងកំពុងបោះឆ្នោតរយៈពេល ៤ ថ្ងៃឥឡូវនេះ ដើម្បីជ្រើសរើសអ្នកស្នងតំណែង ពីលោក Sergio...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក “ស្វែងរកលេសបន្ថែមទៀត ហើយកែតម្រូវកំហុសភ្លាមៗ” នៅក្នុងការអនុវត្តពាណិជ្ជកម្មរបស់ខ្លួន បន្ទាប់ពីសេចក្តីសម្រេច របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់សិទ្ធិឱ្យប្រទេសចិន ក្នុងការយកពន្ធលើទំនិញ របស់សហរដ្ឋអាមេរិក។ លោក Gao Feng អ្នកនាំពាក្យរបស់ក្រសួងបាន ប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសកម្មភាពអនុវត្តបន្ត ដែលសហរដ្ឋអាមេរិក នឹងចាត់វិធានការ...
បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា វិបត្តិមីស៊ីលនុយក្លេអ៊ែ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន គឺមិនអាចជៀសវាងរួចនោះទេ ដោយគ្មានវិធានការធានាដល់ ការអត់ធ្មត់និងភាព អាចព្យាករទុកមុនបាននោះ។ លោក Vladimir Ermakov ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីមួយរូប បាននិយាយប្រាប់ថា ទីក្រុងមូស្គូបានគិតថា សហរដ្ឋអាមេរិក កំពុងតែត្រៀមធ្វើការដាក់ពង្រាយ មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លី និងមធ្យម ទៅកាន់តំបន់អឺរ៉ុប...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញនូវការស្វាគមន៍ ចំពោះកិច្ចពិភាក្សា ៤ភាគី ជាមួយប្រទេសរុស្ស៊ី បារាំងនិងអាល្លឺម៉ង់ ថាជាវិធានការដ៏មានអត្ថន័យ ឆ្ពោះទៅរកសន្តិភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។ តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ថា កម្ពុជាមានគោលបំណងតែមួយគត់ គឺជួយប្រទេសមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព ការបង្រួបបង្រួមជាតិយូរអង្វែង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករា...
បរទេស៖ សេតវិមានបាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក បានចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួនជាង ៤០០លានដូស នៅជុំវិញពិភពលោក នេះបើយោងងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នាថ្ងៃពុធសប្ដាហ៍នេះ លោក Jeff Zients ជាមន្ត្រីសម្របសម្រួលការ ឆ្លើយតបជម្ងឺកូវីដ១៩ សេតវិមានរបស់លោកប្រធានាធិបតីអាមេរិក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបានផ្តល់លិខិតមួយ ឲ្យទៅទីក្រុងមូស្គូនៅថ្ងៃពុធសប្ដាហ៍នេះ ដោយបង្ហាញផ្លូវការទូតមួយ ដើម្បីបញ្ចៀសសង្គ្រាម ស្របពេលដែលរុស្ស៊ីប្រមូលផ្តុំ កងទ័ពនៅតាមព្រំដែនប្រទេសអ៊ុយក្រែន។ នៅក្នុងសន្និសីទកាសែតមួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកប្តេជ្ញារក្សា និងការពារអធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងរឿងកីឡាអូឡាំពិករដូវរងារខាងមុខ របស់ទីក្រុងប៉េកាំង និងបានព្រមានមិនឲ្យប្រឡែង លេងជាមួយភ្លើង ស្តីពីបញ្ហាកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ។ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានធ្វើការថ្លែងយ៉ាងដូច្នើ នៅក្នុងអំឡុងធ្វើកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក លោក Antony...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានឈានជើងចូលក្នុងជម្លោះរបស់ចិន ជាមួយប្រទេសលីទុយអានី ដោយប្រកាសថា ខ្លួនបានប្តឹងមហាយក្សអាស៊ី ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការអនុវត្តពាណិជ្ជកម្មរើសអើង ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់។ កាលពីខែសីហាឆ្នាំមិញ ប្រទេសចិនបានកោះហៅ ប្រេសិតការទូតជាន់ខ្ពស់ប្រចាំ នៅប្រទេសលីទុយអានី របស់ខ្លួនវិលត្រឡប់វិញ និងបានទាមទារឲ្យទីក្រុង Vilnius កោះហៅត្រឡប់វិញ នូវឯកអគ្គរដ្ឋទូតលីទុយអានី ប្រចាំនៅទីក្រុងប៉េកាំង ក្នុងដំណើរឆ្លើយតបចំពោះការ...
បរទេស៖ ប្រទេសអ៊ីស្រាអ៊ែល និងប្រទេសតួកគី មកដល់ពេលនេះកំពុងបន្តធ្វើការ ពិភាក្សានៅឡើយអំពី លក្ខខណ្ឌទាំងឡាយ មុនទស្សនកិច្ចរបស់ លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog ទៅកាន់រដ្ឋធានីក្រុងអង់ការ៉ា ដែលអាចធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ។ គួរឲ្យដឹងដែរថាជំនួបគ្នា ព្រមទាំងដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយទៅជាការបំបែកភាព ទាល់ច្រកនៃបញ្ហាដ៏រកាំរកូស នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរផង និងរំពឹងកិច្ចសហប្រតិបត្តិការ ល្អប្រសើរឡើងវិញផង។ អស់រយៈពេលជាយូរមកហើយ...