ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ការចុះបញ្ជីផ្លាកលេខពិសេស ផ្ទាល់ខ្លួនបានចំនួន ៥ ២៩១ ផ្លាក ដោយទទួលចំណូល ៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេស សម្រាប់ថ្នាក់រាជធានី-ខេត្ត បានចំនួន២៧ ៤៣៧ ផ្លាក និងទទួលចំណូលជាង ៣០ប៊ីលានរៀល ។ នេះបើយោងតាមរបាយការណ៍ ក្រសួងសាធារណការ បង្ហាញក្នុងសន្និបាតបូកសរុប សមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១...
ភ្នំពេញ៖ តាមរបាយការណ៍ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងលើកកម្រិតគុណភាព និងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ២១B ចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩៥%ហើយ។ កាលពីថ្ងៃទី២៦ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ សហភាពអារ៉ប់រួមមួយរូប បាននិយាយប្រាប់ថា សហភាពអារ៉ាប់រួម អាចនឹងធ្វើទំនើបកម្ម សមត្ថភាពការពាររបស់ខ្លួន ក្រោយមានការវាយប្រហារមីស៊ីល ដោយក្រុមឧទ្ទាមហូធី មានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ ក្នុងខណៈបន្តធ្វើកិច្ចចរចាការទូត ជាមួយទីក្រុងតេអេរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ ប្រេសិតសហភាពអារ៉ាប់រួម ប្រចាំនៅអង្គការសហប្រជាជាតិ លោក Lana Nusseibeh បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន CNN ថា...
https://youtu.be/dWINKElKE_E មេរៀន យូហ្គោស្លាវីនិង អុីរ៉ាក់ ជាបទពិសោធន៏ប្រវត្តិសាស្រ្តមួយ ដ៏ ជូចត់បំផុតសំរាប់គ្រប់អ្នកដឹកនាំរួមតាំងពួកអ្នកដឹកនាំយោធាថ្មី របស់ភូមា ផង! កត្តាភូមិសាស្រ្តនយោបាយ និង បញ្ហាជនជាតិ គឺជាបច្ទយ័មួយដ៏លំបាក និង ស្មុគ្រស្មាញបំផុតក្នុងការធ្វេីអោយប្រទេស ភូមាពុំមាន សន្តិភាព និង ស្ថេរភាព រហូតមកដល់ ថ្ងៃនេះ !...
កាប៊ុល៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ពលរដ្ឋជាស្ត្រីជនជាតិអាហ្គានីស្ថានជាច្រើនរយនាក់បានចូលរួម នៅក្នុងបាតុកម្មមួយនៅរដ្ឋធានីក្រុងកាប៊ុលដើម្បីប្រឆាំងទៅនឹង ការបង្កកទ្រព្យសម្បត្តិ របស់អាហ្គានីស្ថានដោយសហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលបាន ធ្លាក់ចូលទៅក្នុងការដឹកនាំ របស់ក្រុមតាលីបង់មកសេដ្ឋកិច្ចរបស់អាហ្គានីស្ថាន ត្រូវបានជាប់គាំងយ៉ាងខ្លាំង ជាពិសេសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ខ្លួន ប្រមាណជា៩ពាន់លានដុល្លារ ត្រូវបានរារាំងដោយសហរដ្ឋអាមេរិកព្រមទាំងការលប់ចោល នូវជំនួយដែលមានតម្លៃ រាប់រយលានដុល្លារផ្សេងទៀតផង។ បាតុករជាស្ត្រីទាំងនោះ បាននាំគ្នាកាន់បដាដោយសរសេរថា ការបង្កកទ្រព្យសម្បត្តិរបស់អាហ្គានីស្ថាន គឺជាសកម្មភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សៀវភៅ គូព្រេងមិនព្រាត់ បោះពុម្ព ជាភាសាចិន លក់បាន១៥០០ច្បាប់ ហើយទទួលចំណូល ៧.៥០០ដុល្លារ ខណៈថវិកាទាំងនោះ សម្ដេច នឹងយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ឆ្កែ Russell ធ្លាប់ត្រូវបានគេកំណត់ថា ជាអាហារ ខណៈដែលវាត្រូវបានគេដាក់ នៅក្នុងទ្រុងខ្សែលួសដ៏កខ្វក់មួយ នៅក្នុងកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែជោគវាសនារបស់វា បានផ្លាស់ប្តូរបន្ទាប់ពីវាត្រូវបាន ជួយសង្គ្រោះកាលពីខែតុលាឆ្នាំមុន ហើយវាត្រូវបានគេដឹក តាមយន្តហោះឆ្ពោះទៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម ៤,៤ ភាគរយនៅឆ្នាំ២០២២ ធ្លាក់ចុះ ០,៥ ភាគរយពីការព្យាករណ៍កាលពីខែតុលា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី នៃរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួន។ កំណើននឹងថយចុះ នៅពេលដែលសេដ្ឋកិច្ច ជួបនឹងការរំខានការផ្គត់ផ្គង់ អត្រាអតិផរណាខ្ពស់ បំណុលកត់ត្រា និងភាពមិនច្បាស់លាស់ជាប់រហូត នេះបើតាមការលើកឡើង របស់នាយករងគ្រប់គ្រងទីមួយលោកស្រី Gita...
ថ្ងៃទី២៥ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការហាត់សមលើកទី៣ ។ កម្មវិធីនានាដែលរចនាឡើង យ៉ាងផ្ចិតផ្ចង់បានធ្វើឱ្យទស្សនិកជន កោតសរសើរ យ៉ាងខ្លាំងនិងមានសំណើចសើច សប្បាយប្រកបដោយបរិយាកាសល្អប្រសើរ។ ក្នុងការរចនាខ្លឹមសារសម្តែង កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មិនត្រឹមតែផ្តោតសំខាន់លើ កម្មវិធីអំពីការបន្តវេននៃមរតកវប្បធម៌ប្រពៃណីចិនប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីល្អៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនៃជនបទ អរិយធម៌អេកូឡូស៊ី កីឡាព្រិលទឹកកក និងព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាជាដើម ។ អ្នកសម្តែងមិនត្រឹមតែមានសិល្បករ ដែលមកពីក្រុមសិល្បៈជាតិប៉ុណ្ណោះទេ ថែមទាំងមានសិល្បករដែលមកពីមូលដ្ឋានផងដែរ។...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិត ខ្ពស់បំផុតដោយសារតែការរីករាលដាល នៃមេរោគប្រភេទថ្មីអូមីក្រុង។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ១៣០១២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៧៦២,៩៨៣ករណី ។ ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី...