បរទេស៖ អតីតកីឡាករប្រដាល់ ទំងន់ធ្ងន់លោក Vitali Klischko និងបច្ចុប្បន្នជាអភិបាលក្រុង កៀវប្រទេសអ៊ុយក្រែន នៅថ្ងៃនេះបានធ្វើការលើកឡើងថា អាល្លឺម៉ង់គឺជាមិត្តក្បត់ម្នាក់ ពីព្រោះថាមិនត្រឹមតែបដិសេធ មិនព្រមលក់អាវុធឲ្យអ៊ុយក្រែននោះទេ គឺថែមទាំងរារាំងបណ្តាប្រទេសផ្សេងទៀត ក្នុងការនាំចូលអាវុធ ឲ្យអ៊ុយក្រែនទៀតផង។ លោក Vitali បានសរសេរបែបនេះថា វាគឺជារឿងដ៏លំបាកមួយ សម្រាប់អ៊ុយក្រែន ដើម្បីប្រឈមមុខទៅនឹងការពិតថា រដ្ឋាភិបាលសហព័ន្ធរបស់អាល្លឺម៉ង់ គឺនៅតែបន្តស្ថិតនៅក្រោយ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញរដ្ឋាភិបាលម៉ារ៉ុកឲ្យចូលរួមកាន់តែសកម្ម ក្នុងការធ្វើការជាមួយអាស៊ាន ដែលនឹងអាចពន្លឿនការស្នើសុំក្លាយជា ដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ ។ កាលពីរសៀលថ្ងៃទី២៥ មករា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក ណាស៊ឺ ប៊ូរីតា...
បរទេស៖ ក្រុមនាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ២គ្រឿង នាពេលថ្មីៗនេះ បានចូលទៅក្នុងដែន សមុទ្រចិនខាងត្បូង ដសម្រាប់ការហ្វឹកហាត់ នេះបើយោងតាមសម្តី ក្រសួងការពារជាតិនៅថ្ងៃចន្ទនេះ ស្របពេលដែលតៃវ៉ាន់រាយការណ៍ ពីការលុកលុយថ្មីពី កងកម្លាំងទ័ពអាកាសចិន ដោយរួមមានទាំងយន្តហោះ សង្គ្រាមអេឡិកត្រូនិកថ្មីផង។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ក្រុមវាយប្រហាររបស់នាវា ផ្ទុកយន្តហោះទ័ពជើងទឹក សហរដ្ឋអាមេរិក២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះ...
ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ ជិតនឹងបើកធ្វើ ហើយក្រុងប៉េកាំងក៏បានឈានចូល រយៈពេលការប្រកួតកីឡា អូឡាំពិករដូវរងាផងដែរ ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល នៅទូទាំងពិភពលោក ជាពិសេស ការរាតត្បាតនៃវីរុសបម្លែងថ្មី ដូចជាវីរុសប្រភេទ Omicron ជាដើម បាននាំមកនូវភាពមិនប្រាកដប្រជាយ៉ាងខ្លាំងដល់ស្ថានភាពជំងឺកូវីដ១៩ ទូទាំងពិភពលោក ។ដូច្នេះ ការធានាបាននូវការបង្ការជំងឺកូវីដ១៩ ក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឱ្យបានល្អដោយពេញទំហឹងគឺ មានសារសំខាន់ណាស់ ។ ប្រឈមនឹងកម្លាំងសម្ពាធពីរគឺ “ការបង្ការករណីឆ្លងពីបរទេស និងបង្ការកុំឱ្យមានការ រីករាលដាលម្តងទៀតក្នុងស្រុក” ក្រុងប៉េកាំងកំពុងបង្កើន វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដោយប្រើប្រាស់មធ្យោបាយ វិទ្យាសាស្ត្រនិងបច្ចេកទេសច្រើនបែបយ៉ាង ដើម្បីជំរុញការបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាដោយគ្រប់ជ្រុងជ្រោយនិងជំរុញដល់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឱ្យប្រព្រឹត្តទៅដោយរលូន ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា គណបក្សប្រឆាំងកូរ៉េខាងត្បូង មួយកំពុងតស៊ូនៅថ្ងៃចន្ទនេះ ដើម្បីទប់ទល់នឹងការដួលរលំ បន្ទាប់ពីភរិយារបស់បេក្ខជន ប្រធានាធិបតីរបស់ខ្លួនបានគំរាម “ដាក់ចាប់អ្នកសារព័ត៌មាន ទាំងអស់ដាក់គុក” ដែលនិយាយរិះគន់ប្តីរបស់គាត់ ។ នេះជារឿងអាស្រូវលើកទី២ហើយ ដែលបានវាយលុកបេក្ខភាព គណបក្សអំណាចប្រជាជន លោក Yoon...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានត្រៀមរៀបចំផែនការ ទៅហើយក្នុងការធ្វើការដឹកជញ្ជូន ជាបន្ទាន់មួយសម្រាប់ ពលរដ្ឋជនជាតិជ្វីហ្វ និងពលរដ្ឋអ៊ីស្រាអ៊ែលទាំងឡាយណា ដែលចង់ចាកចេញពីអ៊ុយក្រែន ក្នុងករណីប្រសិនបើរុស្សី នឹងបើកការវាយប្រហារ។ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអ៊ែល បាននិយាយថា ផែនការគឺបានត្រៀមរួចទៅហើយ ក្នុងលក្ខខណ្ឌណាមួយដែល សមស្របដើម្បីអាចធ្វើការហោះហើរ ដឹកជញ្ជូនជនជាតិជ្វីហ្វ និងអ៊ីស្រាអ៊ែល ដែលមានចំនួនដល់ទៅរាប់ពាន់នាក់ ចេញពីអ៊ុយក្រែនក្នុងពេលដែលអង់គ្លេស...
គៀវ៖ ប្រធានាធិបតីអុយក្រែន បានលើកឡើងថា ការសម្រេចចិត្ដដកបុគ្គលិក ស្ថានទូតរបសលអាមេរិក ចេះពីប្រទេសរបស់លោកនាពេលនេះ ជាការសម្រេចចិត្ដមុនកាលកំណត់ និងបង្ហាញពីការប្រុងប្រយ័ត្នហួសហេតុ។ ប្រធានគោលនយោបាយការបរទេស គឺលោក Josep Borrell បានលើកឡើងថា សហភាពអឺរ៉ុប នឹងស្វែងយល់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តជម្លៀសអ្នកការទូត របស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន។...
ឡុងដ៌៖ ការិយាល័យបរទេស Commonwealth & Development Office (FCDO) របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេសបានចាប់ផ្តើម ដកបុគ្គលិកចេញពីស្ថានទូត របស់ខ្លួននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលនេះហាក់បីដូចជាការរត់ចោល ប្រទេសអ៊ុយក្រែនអញ្ចឹងដែរ។ បុគ្គលិកស្ថានទូត និងអ្នកនៅក្នុងបន្ទុកមួយចំនួន កំពុងត្រូវបានដកចេញពីអ៊ុយក្រែន ប៉ុន្តែស្ថានទូតនៅតែបើកចំហ ហើយនឹងបន្តអនុវត្តការងារសំខាន់ៗដដែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ កងទ័ព បានឃាត់ខ្លួនប្រធានាធិបតីបួគីណាហ្វាសូ លោក Roch Marc Christian Kabore និងមិនមានអ្នកដឹងពីទី ដែលលោកនៅនោះទេ នៅថ្ងៃចន្ទនេះ ក្រោយមានស្នូរកាំភ្លើងលាន់់ឮ នៅក្នុងជំរុំយោធា ស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងលិចនេះ កាលពីមួយថ្ងៃមុន ហើយរដ្ឋាភិបាលបានធ្វើការបដិសេធថា គ្មានការប៉ុនប៉ងរដ្ឋប្រហារនោះទេ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសដឹងថា ចាប់ពីថ្ងៃ២៦-៣១មករា កម្ពុជាទទួលឥទ្ធិពល សម្ពាធទាបពីឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ខណៈនៅដល់ថ្ងៃ១កុម្ភៈ ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន ក្នុងកម្រិតខ្សោយដូចគ្នា ។ បើតាមក្រសួង គឺស្ថានភាពទទួលឥទ្ធិសម្ពាធ មកពីប្រទេសទាំង ២ខាងលើនេះ អាចធ្វើឲ្យកម្ពុជាមានភ្លៀង ក្នុងកម្រិតខ្សោយជាអន្លើរៗ...