ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងសម័យប្រឡងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅរសៀលម៉ោង៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ដើម្បីការពារកូវីដ១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២២ ។ សម្តេចតេជោបន្តថា គ្មានជម្រើសអ្វីឲ្យល្អជាង ការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការ សុខាភិបាល៣ការពារ...
អ្នកសារព័ត៌មានជើងចាស់មួយរូប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានចេញផ្សាយជាផ្លូវការនូវ សៀវភៅថ្មីដែលមានចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា (ភាគ២) – ជោគជ័យក្នុងសង្រ្គាមដណ្តើម ជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ (១ សីហា – ៣១ ធ្នូ ២០២១)” ដែលមានកម្រាស់ជាង ៨០០ទំព័រ។ លោក...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី អាចនឹងត្រូវការរយៈពេល ១ឆ្នាំទៀត ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះ Sriwijaya Air កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង៦២នាក់ ។ នេះបើយោងតាមរបាយការណ៍ បណ្តោះអាសន្នមួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតិ កូរ៉េខាងជើងចំនួន ៥នាក់ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិន ជុំវិញការចោទប្រកាន់របស់ពួកគេ ចំពោះកម្មវិធីអភិវឌ្ឍន៍អាវុធ របស់ទីក្រុងព្យុងយ៉ាងបន្ទាប់ពី ការសាកល្បងមីស៊ីលផ្លោងនាពេលថ្មីៗនេះ។ លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ សម្រាប់ភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្តរបស់សហរដ្ឋអាមេរិក...
បរទេស៖ បុរសម្នាក់នៅទីក្រុង Da Nang ប្រទេសវៀតណាម ត្រូវបានឃុំខ្លួន បន្ទាប់ពីលួចលុយប្រហែល ១,១ ពាន់លានដុង ស្មើនឹងប្រហែល ៤៨ ៤៥៨ ដុល្លារ ពីគូស្នេហ៍របស់គាត់ ហើយប្រគល់ឱ្យប្រពន្ធរបស់ខ្លួនឯង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ នៅថ្ងៃពុធមេបញ្ជាការយោធា នៃប្រទេសឥណ្ឌា និងប្រទេសចិន បានជួបពិភាក្សាគ្នាដើម្បីពិនិត្យ ទៅលើលទ្ធភាពនៃ ការដកទ័ពចេញពីតំបន់ព្រំដែន និង តំបន់ប្រឈមមុខគ្នាសំខាន់ៗ ដែលបានអូសបន្លាយអស់រយៈពេលជាង ២០ខែមកហើយនោះ។ កិច្ចប្រជុំគ្នាជាលើកទី១៤នេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន ហើយតាមផែនការការសម្រេចចិត្តរួម នឹងអាចធ្វើការប្រកាសនៅយប់ថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍នេះបើយោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីយោធា របស់ប្រទេសឥណ្ឌា។ គួរឲ្យដឹងដែរថា កន្លងមកនេះប្រទេសទាំងសងខាង បានបញ្ឈរជើងយោធារបស់ខ្លួន រាប់សិបពាន់នាក់ដោយមានការគាំទ្រ...
បាងកក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងដាក់ចេញការ ណែនាំថ្លៃចូលប្រទេសថៃ ក្នុងតម្លៃ ៩ដុល្លារ សម្រាប់ភ្ញៀវបរទេសចាប់ពីខែមេសា បើទោះបីជាព្រះរាជាណាចក្រមួយនេះ កំពុងស្វែងរកការទាក់ទាញ អ្នកធ្វើដំណើរត្រឡប់មកវិញ និងជួសជុលវិស័យទេសចរណ៍ ដែលរងការខូចខាតដោយកូវីដ-19 ក៏ដោយ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់ចូលយ៉ាងតឹងរ៉ឹងដែល...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ មករា នៅទីស្តីការក្រសួង បានបើកកិច្ចប្រជុំពិភាក្សាអំពី គម្រោងរៀបចំអភិវឌ្ឍន៍កម្មវិធី (App) សម្រាប់តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារបច្ចេកវិទ្យា ព័ត៌មានរបស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឲ្យបានជិតស្និទ្ធ...
ភ្នំពេញ៖ សម្រាប់វេទិកាជួបជុំជាមួយ អ្នកកាសែតលើកទី៦ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកសារព័ត៌មាន នាឆ្នាំ២០២២នេះ មិនបានប្រារព្ធនោះទេដោយសារបញ្ហាកូវីដ ប៉ុន្តែទោះមិនជួបជុំ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាច្រើនចំណុច ទៅកាន់អ្នកព័ត៌មានផងដែរ ។ ដោយសម្តេចបានណែនាំ អ្នកសារព័ត៌មានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងពេលរាជរដ្ឋាភិបាលកំពុង កំណែទម្រង់រដ្ឋដែលទាមទារឲ្យ អ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព...