ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានទទួលជួបសន្ទនាការងារ តាមប្រព័ន្ធវីដេអូអនឡាញ ជាមួយលោកស្រីបណ្ឌិត ណូលីន ហេយហ្សី (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ(UN) ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ៕
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨០.៤៣០នាក់ គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយវិទ្យាស្ថាន Robert Koch (RKI) ។ យោងតាមតួលេខផ្លូវការរបស់ RKI និងក្រសួងសុខាភិបាល (BMG) បានឱ្យដឹងថា ៧២ភាគរយ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានជោគជ័យក្នុងការតេស្ត សាកល្បងចុងក្រោយនៃ ប្រព័ន្ធមីស៊ីលលឿនជាងសម្លេង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងង៊ុន អំពាវនាវឲ្យបន្តពង្រឹង សមត្ថភាពយោធារបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការតេស្តសាកល្បង អាវុធកាលពីថ្ងៃអង្គារនោះ គឺត្រូវបានត្រួតពិនិត្យមើលដោយលោក គីម ជុងអ៊ុន...
បរទេស៖ ស្របពេលធ្វើកិច្ចពិភាក្សាគ្នា ជាមួយណាតូ នៅក្នុងទីក្រុងព្រួចសែលនោះ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី មិនដាក់ឱសានវាទនៅក្នុងកិច្ចចរចាគ្នា ជាមួយលោកខាងលិចនោះទេ ប៉ុន្តែត្រូវការចម្លើយច្បាស់លាស់ ចំពោះក្តីព្រួយបារម្ភសន្តិសុខរបស់ខ្លួន។ ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ចេញការទាមទារ របស់ខ្លួនដល់សម្ពន្ធមិត្តទាំង ៣០ប្រទេសរបស់ណាតូ ឲ្យមានការធានាសន្តិសុខ នៅក្នុងតំបន់អឺរ៉ុប ក្រោយមានកិច្ចពិភាក្សាគ្នា ដ៏តានតឹងជាមួយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សឺណែវ ជាទីដែលភាគីទាំងពីរនៅតែបង្ហាញ គោលជំហររៀងខ្លួនផ្សេងគ្នា។...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ រួមទាំងទាហាន ៥នាក់ បានបាត់ជីវិត និង ៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ (Mogadishu) ប្រទេសសូម៉ាលី នៅថ្ងៃពុធនេះ ។ លោក Ali Abdi...
បរទេស៖ ទីបំផុតក្រោយការបិទទ្វា ព្រំដែនអស់រយៈពេល ៣សប្តាហ៍កន្លងមកនេះ ដោយសារបញ្ហាកូវីដប្រទេសចិន បានសម្រេចចិត្តក្នុងការបើកដំណើរការឡើងវិញ នូវច្រកព្រំដែនចេញចូល ជាមួយនឹងវៀតណាមឡើងវិញ។ ព្រំដែនដែលត្រូវបានបើកឡើងវិញ គឺជាច្រកដែលមានសភាពដឹកជញ្ជូន និងធ្វើដំណើរដ៏មមាញឹកបំផុត រវាងប្រទេសទាំងពីរ និងវាបានបណ្តាលឲ្យមាន ការកកស្ទះនូវរថយន្តធន់ធំដឹកទំនិញ និងអ្នកធ្វើដំណើរជាច្រើនពាន់គ្រឿង ព្រមទាំងកំពុងទទួលបានរកការរិះគន់ខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលក្រុងហាណូយ ផងដែរនាពេលកន្លងមក។ ច្រកព្រំដែននៃខេត្តឆ្នេរសមុទ្រ Dongxing ជាប់ព្រំដែនទៅនឹងខេត្ត Mong...
បរទេស៖ ក្រសួងកាបរទេសអាមេរិក នៅថ្ងៃពុធ បានធ្វើការប្រកាសថា រុស្សីគួរតែបញ្ចប់សមយុទ្ធយោធា របស់ខ្លួនក្បែរទៅនឹងព្រំដែន អ៊ុយក្រែននៅពេលនេះ ឬក៏ត្រូវតែផ្តល់ការបញ្ជាក់លំអិត អំពីបញ្ហាចល័តទ័ពប្រសិនបើ ចង់បាននូវការធានាឲ្យ បាននូវសន្តិសុខរវាងគ្នា។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិក Ned Price បានធ្វើសេចក្តីថ្លែងការណ៍នេះ កាលពីថ្ងៃអង្គារម្សិលមិញ នៅក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរុស្សី បានអះអាងថា បានចាប់ផ្តើមធ្វើសមយុទ្ធយោធា សាជាថ្មីនៅក្នុងតំបន់ Voronezh,...
ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ី ម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោម វិស័យផ្សេងទៀត។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងស្រុកឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង ដែលត្រូវបានបាញ់សាកល្បង កាលពីម្សិលមិញនេះ។ របាយការណ៍បានឲ្យដឹងថា ការបាញ់សាកល្បងត្រូវបាន ធ្វើឡើងដោយបណ្ឌិត្យសភា វិទ្យាសាស្ត្រការពារជាតិកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពបានបន្ថែមថា “ការបាញ់សាកល្បងនេះ គឺសំដៅលើការផ្ទៀងផ្ទាត់ ចុងក្រោយនៃលក្ខណៈបច្ចេកទេសទូទៅ នៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងខ្លួនថ្មី ប្រភេទអូរីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបង្កើត និងរក្សាបានភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ ទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩ ដើម្បីបញ្ចៀសការសម្រេច ដាក់ចេញវិធានការរដ្ឋបាលណាមួយ ជាយថាហេតុ ។ យោងតាមសេចក្តីណែនាំ...