ភ្នំពេញ ៖ គណបក្សចំនួន៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា បានចេញញត្តិរួមគ្នាមួយច្បាប់ ស្នើឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)រក្សា ទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ក្នុងទម្រង់១១០២ឲ្យនៅដដែល ដោយរក្សាខ្ទង់ព័ត៌មាន អំពីតួលេខសំខាន់ៗ នៃចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ និងសន្លឹកឆ្នោតខូច ។ គ.ជ.ប នាពេលថ្មីៗនេះ បានចេញសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានឲ្យដឹង នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកល ចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅលើផ្លូវ ក្នុងកំណើនដោយថយចុះក្រោម ៤,១ ភាគរយនៅឆ្នាំនេះ ចំពេលមានរលកថ្មីនៃជំងឺរាតត្បាត ការកើនឡើងអតិផរណា និងការបន្តការរាំងស្ទះ នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទស្សនវិស័យសកលគឺ “ត្រូវបានបិទបាំងដោយ ហានិភ័យធ្លាក់ចុះផ្សេងៗ” រួមទាំងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដោយសារទម្រង់នៃមេរោគថ្មី លទ្ធភាពនៃការរំពឹងទុកអតិផរណា ដែលមិនស្ថិតស្ថេរ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុ...
វ៉ាស៊ីនតោន៖ ព្រឹត្តិការណ៍អាកាសធាតុសរុបចំនួន ២០លើក ដែលកើតឡើងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ដែលត្រូវបានកត់ត្រា ដោយមជ្ឈមណ្ឌលជាតិសម្រាប់ ព័ត៌មានបរិស្ថានរបស់សហរដ្ឋអាមេរិក (NCEI) បានធ្វើឱ្យប្រទេសនេះខាតបង់ យ៉ាងហោចណាស់ជាង ១៤៥ ពាន់លានដុល្លារ។ រាល់ព្រឹត្តិការណ៍អាកាសធាតុ ឬអាកាសធាតុទាំងនោះជាលក្ខណៈបុគ្គល បាននាំឱ្យមានការខាតបង់យ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ហើយពួកវាទាំងអស់បានរួមចំណែក ដល់ការស្លាប់របស់មនុស្ស ៦៨៨នាក់ នៅទូទាំងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបន្តគាំទ្រកម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ ខណៈចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារមកកម្ពុជា។ នេះយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀង យ៉ាណារ៉ា...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ បានប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម លើមុខទំនិញដែល ជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។ ប្រកាសនេះ មានគោលបំណងដាក់ ជាបន្ទុករបស់រដ្ឋនូវ អាករលើតម្លៃបន្ថែម លើមុខទំនិញដែល ជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ប្រកាសនេះ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រេចចិត្ត ដ៏សំខាន់បញ្ចប់សង្គ្រាម នៅក្នុងតំបន់ Donbass នៅក្នុងជំនួបកំពូលថ្មីមួយ របស់មេដឹកនាំអ៊ុយក្រែន រុស្ស៊ី បារំាងនិងអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volodymyr Zelenskiy តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “វាជាពេលត្រូវព្រមព្រៀងគ្នាបញ្ចប់ជម្លោះ...
បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបម្រុង ជំនួយមនុស្សធម៌ជាប្រាក់ចំនួន ៣០៨ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយនាំយកជំនួយសរុប របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដល់ប្រទេសនេះដល់កើនឡើងដល់ ៧៨២លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់សេតវិមានថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើការ ផ្ដល់ឥណទានហិរញ្ញប្បទាន អនុវត្តគម្រោងគាំទ្របន្ត ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដំណាក់កាលទី២ ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ៕
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមើលមិនឃើញហេតុផល ដែលត្រូវមានសុទិដ្ឋិនិយម ក្រោយកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ស្តីពីវិបត្តិអ៊ុយក្រែននិងការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ ពីសំណាក់លោកខាងលិច។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ថា ប៉ុន្តែវាមានភាពវិជ្ជមាន ដែលកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងភាពបើកចំហរ មានសារៈសំខាន់និងដោយត្រង់ៗ។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។ ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ...