បរទេស៖ មន្ត្រីមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រារព្ធធ្វើកិច្ចពិភាក្សាសន្តិសុខ នៅក្នុងទីក្រុងហ្សឺណែវ ដែលជាការចាប់ផ្តើមដំណើរការ សកម្មភាពការទូតរយៈពេល មួយសប្ដាហ៍នៅតំបន់អឺរ៉ុប ក្នុងគោលបំណងរំសាយភាពតានតឹង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងគណៈប្រតិភូរបស់លោក បានធ្វើដំណើរទៅដល់ ដោយមានប៉ូលិសអមដំណើរ នៅទីកន្លែងបេសកកម្មការទូតអាមេរិក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស...
វ៉ាស៊ីនតោន៖ ការកើនឡើងចុងក្រោយ បំផុតនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង កំពុងនាំទៅរកការខ្វះខាត បុគ្គលិកសំខាន់ៗនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រហែល ២៤ភាគរយ នៃមន្ទីរពេទ្យសហរដ្ឋអាមេរិកចំនួន ៥០០០កន្លែង ដែលរាយការណ៍ពីស្ថានភាពបុគ្គលិក របស់ពួកគេទៅកាន់នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់ សហរដ្ឋអាមេរិក (HHS) មាន “កង្វះបុគ្គលិកសំខាន់” នេះបើយោងតាមទិន្នន័យរបស់ HHS...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់ អត្តសញ្ញាណមួយគ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើត។ ប្រភពពី JCS បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា គ្រាប់មីស៊ីលនេះត្រូវបានបាញ់ចូល ទៅក្នុងសមុទ្រខាងកើត ដោយមិនមានការនិយាយ លម្អិតបន្ថែមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពបានកត់សម្គាល់ ការសាកល្បងមីស៊ីលលើកទីពីរ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៩៖៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Amanda Milling អនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួង ។ សូមរំលឹកថា លោកស្រី Amanda...
ភ្នំពេញ៖ សម្ដេច ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានផ្ដាំផ្ញើបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើសកម្មភាពល្អៗ ជាមួយប្រជាពលរដ្ឋ ពិសេសចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេច...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងអញ្ជើញជួបសន្ទនា តាមប្រព័ន្ធវីដេអូអនឡាញ ជាមួយលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ៕
បរទេស៖ កងទ័ពរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបន្តបញ្ជូនចូលទៅក្នុង ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយមានការតវ៉ាដ៏ខ្លាំងក្លា ប្រឆាំងនឹងថ្នាក់ដឹកនាំ របស់ប្រទេសនោះ បន្ទាំប់ពីមានការឡើងថ្លៃ នៃតម្លៃប្រេងសាំងនៅក្នុងប្រទេស។ ក្រុមមន្ត្រីរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា យ៉ាងតិចបំផុតមានមនុស្សចំនួន ១៦០នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ថែមទៀត ត្រូវបានគេចាប់ខ្លួន នៅក្នុងអំឡុងពេលមាន ភាពចលាចលនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ថ្លែងក្នុងកិច្ចប្រជុំរបស់ ប្រធានអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) បាននិយាយថា គោលដៅចម្បងរបស់ពួកភេរវករ គឺបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ការដណ្តើមអំណាច និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូចដែលគាត់បាននិយាយ អំពីរលកនៃការតវ៉ាដែលបាន វាយលុកពាសពេញប្រទេសកាហ្សាក់ស្ថាន កាលពីដើមខែមករា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនវ បានព្រមព្រៀងរក្សាឲ្យកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងមូលដ្ឋានយោធា ក្នុងប្រទេសជប៉ុន និងដាក់កំហិតលើសកម្មភាព ចេញក្រៅបន្ទាយនៅក្នុង ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមាន ករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា កម្ពុជាបន្តទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលនឹងរំកិលចុះមកក្រោម គ្របដណ្តប់ផ្ទៃប្រទេស ជាមួយនឹងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនបង្គួរ ធ្វើឲ្យសីតុណ្ហភាពអាចចុះត្រជាក់ដល់ ១៥អង្សាសេ ៕