បរទេស៖ យោងតាមការប្រកាស ដោយចិននៅថ្ងៃចន្ទ បានឲ្យដឹងថា បណ្តារដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានប្រភពមក ពីប្រទេសមហាសេដ្ឋីប្រេងកាត ដូចជាអារ៉ាប៊ីសាអូឌីត និងជុំវិញឈូងសមុទ្រ Gulf ជាច្រើនទៀតគ្រោង នឹងធ្វើទស្សនកិច្ចទៅកាន់ រដ្ឋធានីក្រុងប៉េកាំង។ ទោះបីជាយ៉ាងណាក្តី ក្រសួងការបរទេសចិន នៅថ្ងៃចន្ទដដែលនេះមិនបានធ្វើការ បញ្ជាក់លំអិតពីព័ត៌មាន លំអិតនៃរបៀវារៈនៃ ជំនួបគ្នាលើកនេះទេ ប៉ុន្តែបានត្រឹមអះអាងថា តាមការរំពឹងទុកនឹងដើម្បីបង្កើន ទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ...
បរទេស៖ លោក Stephanie Williams ទីប្រឹក្សារបស់អគ្គលេខាធិកា អង្គការសហប្រជាជាតិ សម្រាប់កិច្ចការងារនៅលីប៊ី នៅកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងមួយ ដែលបង្ហាញអំពីសារៈសំខាន់ នៃបណ្តាប្រទេសអ្នកជិតខាង របស់លីប៊ីនៅក្នុងកិច្ចការងារគាំទ្រទៅដល់ការពិភាក្សាសន្តិភាព នៃប្រទេសលីប៊ី ។ លោក Williams បានធ្វើការកត់សំគាល់នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំ នៅប្រទេសលីប៊ីគឺលោក Slimane Chenine។...
ថ្ងៃទី៦ ខែមករា ជាខួបមួយឆ្នាំនៃព្រឹត្តិការណ៍ ចលាចលនៅវិមានរដ្ឋសភា សហរដ្ឋអាមេរិក ។ គិតរហូតដល់បច្ចុប្បន្ននេះ តើព្រឹត្តិការណ៍កើតឡើង នៅវិមានរដ្ឋសភាអាមេរិកជាបាតុកម្មហិង្សាឬមួយក៏ជា ការធ្វើតវ៉ាស្វែងរកយុត្តិធម៌ ដើម្បីការបោះឆ្នោតសកល? បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ សហរដ្ឋអាមេរិក នៅតែមានការខ្វែងគំនិតគ្នា ហើយមានទំនាស់យ៉ាងស្រួចស្រាវ។ កាស៊ើបអង្កេតរបស់ ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានបង្ហាញថា សមាជិកបក្សសាធាណរដ្ឋចំនួន ៣០ភាគរយសម្គាល់ឃើញថា ព្រឹតិ្តការណ៍នៅវិមានរដ្ឋសភាអាមរិក...
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិកបានផ្សាយ ដំណឹងឱ្យដឹងថា មជ្ឈមណ្ឌល Tesla ក្រុង Wulumuqi ដែលជាមជ្ឈមណ្ឌល Tesla ទីមួយនៅភូមិភាគស៊ីនជាំង បានបើកទ្វារជាផ្លូវការ ។ ប៉ុន្តែ ទង្វើនេះបានរងការវាយប្រហារ ពីអ្នកនយោបាយអាមេរិកមួយចំនួន ។ លោក Marco Antonio Rubio សមាជិកព្រឹទ្ធសភាអាមេរិក បានសម្តែងការខឹងក្រហោងរបស់ខ្លួន តាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter ។ លោកស្រី Jen Psaki អ្នកនាំពាក្យវិមានស ក៏បានព្រមានក្រុមហ៊ុន Tesla ថា វានឹង “ប្រឈមមុខនឹងហានិភ័យ ដ៏ធ្ងន់ធ្ងរផ្នែកច្បាប់ កិត្តិនាមនិងអតិថិជន” ។ ពាក្យសម្តីរបស់ពួកគេសុទ្ធតែពាក់ព័ន្ធ នឹងអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពី ការបង្ការការបង្ខំឱ្យធ្វើ ពលកម្មរបស់ជនជាតិវៃវូអឺ” ដែលបានចុះហត្ថលេខាទៅជាច្បាប់នៅសហរដ្ឋអាមេរិក នៅពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួន ប៉ុនប៉ងឆ្លងតាមរយៈសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងសេវាកម្មរវាងសហគ្រាសអាមេរិក និងភូមិភាគស៊ីនជាំងរបស់ចិន ។ ចំណែកទង្វើរបស់ក្រុមហ៊ុន Tesla នេះវិញ វាហាក់ដូចជាវាយមុខ របស់អ្នកនយោបាយអាមេរិកទាំងនោះ ។ តាមការពិត ក្នុងនាមជាសហគ្រាសអាមេរិកមួយ កិច្ចការរបស់ក្រុមហ៊ុន Tesla បានគ្របដណ្តប់ទីក្រុងចំនួន៦០ របស់ចិន និងបើកហាងលក់រថយន្តជាង ២០០កន្លែងនៅទូទាំងប្រទេសចិន ហើយបរិមាណរថយន្តដែលដាក់...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩ ។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង...
ភ្នំពេញ៖ ឆ្នាំសិក្សាថ្មី ២០២១-២០២២ ត្រូវបានរំពឹងទុកជាមុនថា នឹងទទួលបានលទ្ធផលល្អប្រសើរ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តជំរុញ ការអប់រំឌីជីថល និងការអប់រំពី ចម្ងាយ ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក...
ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់មកពី អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការធានាឱ្យព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយប្រព្រឹត្តទៅដោយ សុវត្ថិភាពក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ មើលទៅមានភាពរឹងមាំ។ យោងតាមកាសែតសិង្ហបុរី ជាភាសាចិន Lianhe Zaobao នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានធ្វើការកត់សម្គាល់នេះ...
ហ្សឺណែវ៖ កិច្ចពិភាក្សាសន្តិសុខ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងហ្សឺណែវ ដែលគ្រោងធ្វើនៅថ្ងៃចន្ទនេះ បានទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ខណៈស្ថានភាពកំពុងតានតឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថា នឹងផ្តោតលើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការកើនឡើងនៃ ភាពតានតឹងនៅអ៊ុយក្រែន។ បញ្ហាដូចជាការគ្រប់គ្រងអាវុធ សន្តិសុខតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ ក៏អាចត្រូវបានលើកឡើងផងដែរ។ ខណៈពេលដែលការ...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៦០លានករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងទិន្ន័យពីសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ចំនួនករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០,០៦២,០៧៧ករណី ដោយមានអ្នកស្លាប់សរុបចំនួន ៨៣៧,៥០៤នាក់ គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ។ សហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចនឹងស្នើសុំ លោក សាសាកាវា (Sasakawa) ប្រធានមូលនិធិជប៉ុន ធ្វើជាទីប្រឹក្សាប្រធានអាស៊ាន ឆ្នាំ២០២២ សម្រាប់បញ្ហាមីយ៉ាន់ម៉ា ។ ក្នុងងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នាថ្ងៃទី១០ មករានេះ សម្ដេចតេជោ ហ៊ុន...