វ៉ាស៊ីនតោន៖ ដោយសារព្រិលធ្លាក់ខ្លាំង ភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមនៅមុនថ្ងៃចូលឆ្នាំ និងបានឆេះផ្ទះជិត ១០០០ខ្នងនៅក្នុងទីក្រុង Boulder នៃរដ្ឋ Colorado ទីបំផុតបានរលត់ទៅវិញ ដោយធ្វើឱ្យមនុស្សជាង ៣ម៉ឺននាក់គ្មានផ្ទះសម្បែង និង ៣ នាក់បាត់ខ្លួន។ បន្ទាប់ពីមួយឆ្នាំនៃ គ្រោះមហន្តរាយធម្មជាតិ ជាញឹកញាប់រួមទាំងគ្រោះរាំងស្ងួត រលកកំដៅ ភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះដ៏សាហាវ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង បានប្ដេជ្ញានៅថ្ងៃចន្ទ ទី០៣ ខែមករា ថានឹងប្រើប្រាស់រយៈពេលប៉ុន្មាន ខែចុងក្រោយរបស់គាត់ក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណោះស្រាយ ការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់គាត់...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញ ដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូត នៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ បើទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។ សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់ នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយ ឲ្យបរទេសស្គាល់កម្ពុជាបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ...
បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញឲ្យថ្នាក់ដឹកនាំ នៃប្រទេសស៊ូដង់ ធានាឲ្យមានការគ្រប់គ្រងដោយស៊ីវិល និងបញ្ចប់អំពើហិង្សាលើក្រុមអ្នកតៃវ៉ា ក្រោយលោក Abdalla Hamdok បានលាឈប់ពីតំណែង ជានាយករដ្ឋមន្ត្រី ធ្វើឲ្យការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោត ធ្លាក់ចូលកាន់តែជ្រៅ ក្នុងភាពមិនច្បាស់លាស់។ នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រ ការិយាល័យកិច្ចការអាហ្វ្រិក របស់ក្រសួងការបរទេសអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ក្រោយការលាឈប់ពីតំណែង របស់លោកនាយករដ្ឋមន្ត្រី...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ប្រភពមួយចេញសន្តិសុខបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ដែលជាយន្តហោះវាយប្រហារ នៅថ្ងៃចន្ទនេះ នៅឯមូលដ្ឋានយោធានៅជិត អាកាសយានដ្ឋានអន្តរជាតិបាដាដ ហើយត្រូវបានគេបាញ់ទម្លាក់ ។ ប្រភពបានប្រាប់ស៊ិនហួ ក្នុងលក្ខខណ្ឌអនាមិកថា ការវាយប្រហារនេះបានកើតឡើង នៅពេលព្រឹកព្រលឹម នៅគ្រាដែលយន្តហោះគ្មានមនុស្សបើក បានវាយប្រហារមូលដ្ឋានអ៊ីរ៉ាក់ ដែលគេស្គាល់ថា Camp...
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងធ្វើជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៤ ខណៈឆ្នាំ២០២២ កម្ពុជានឹងធ្វើជាប្រធានអាយឆាផងដែរ។ យោងតាមសេចក្តីសម្រេច របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental...
បរទេស៖ នៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលជាឆ្នាំចុងក្រោយនៃអាណត្តិ ជាប្រធានាធិបតីរយៈពេល ៥ឆ្នាំរបស់លោក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា លោកនឹងបន្តជំរុញឆ្ពោះទៅរក ការបង្កើតសន្តិភាពឥតកែប្រែងមួយ ជាមួយប្រទេសកូរ៉េខាងជើង រហូតលោកចាកចេញពីតំណែង នៅក្នុងខែឧសភា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២...
បរទេស៖ កងទ័ពមិនបានរកឃើញ ហេតុផលណាមួយចំពោះ ការអះអាងរបស់គណបក្ស ប្រជាធិបតេយ្យដែលថា ទាហានកំពុងព្យាយាមជ្រៀតជ្រែក ចូលទៅក្នុងការរៀបចំខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសនៅខេត្ត Chumphon នោះទេ។ នេះបើយោងតាម មេបញ្ជាការភូមិភាគទី៤ ឧត្តមសេនីយ៍ Kriangkrai Srilak។ លោកបានដឹកនាំការស៊ើបអង្កេត លើបណ្តឹងរបស់គណបក្សចម្រុះ ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅឆ្នេរសមុទ្រ ភាគខាងកើតនៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃចន្ទនេះ ដោយមានការរញ្ជួយនៅក្នុងរដ្ឋធានីតៃប៉ិ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនោះទេ ។ ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ និងមានជម្រៅ១៩គីឡូម៉ែត្រ ។...
បរទេស៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លោក Majid Takht Ravanchi នៅក្នុងលិខិតមួយដែល បានចេញផ្សាយនៅថ្ងៃច័ន្ទ គឺនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មកកាត់ទោសចំពោះ ឃាតកម្មលើឧត្តមសេនីយ៍ Qasem Soleimani ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា...