ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ លោកស្រីបណ្ឌិតNoeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា សម្តែងនូវបំណងសហការ ជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមាន ដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះដែរ លោកស្រី Noeleen Heyzer បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា “ក្នុងជំនួបនេះដែរលោកស្រីបណ្ឌិតNoeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួន សហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្ត ស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារ ក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេស របស់ប្រធានអាស៊ានមុន ។ លោក ប្រាក់ សុខុន និងលោកស្រី Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយ ក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ លើភាពចាំបាច់បន្ទាន់នៃ កិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវ ជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ៕
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឲ្យរថយន្ត គ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មាន ច្បាប់អនុញ្ញាតឡើយ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា «ក្រសួងសាធារណការមិនអនុញ្ញាតឲ្យ រថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះឡើយ»។ ក្រសួងបន្ដថា ដោយសារសកម្មភាព...
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត នៅទូទាំងប្រទេស រៀបចំលេខកូដរួមចំនួន៥ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់សេវា ទូរសព្ទចល័តទាំងអស់ អាចកាត់ផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ និងសេវាផ្សេងៗទៀត ។ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN#...
ភ្នំពេញ៖ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែតថា លោក សម រង្ស៊ី មិនហ៊ានចេញមកភ្នាល់ជាមួយនេះ ដោយលោកអះអាងថា ការនិយាយរបស់លោក សម រង្ស៊ីពីសញ្ញាបត្រយោធា របស់លោករៀននៅអាមេរិកថា ជាសញ្ញាបត្រកិត្តិយសនោះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ។ សាររបស់លោក ហ៊ុន ម៉ាណែតដែលជា កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានអនុម័តក្បួនវិធានការមួយ ដែលមានគោលដៅធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយពួកប៉ាឡេស្ទីន ក្រោយការជួបគ្នាដ៏កម្រមានមួយ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងប្រទេសអ៊ីស្រាអែល។ លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានជួបគ្នាជាមួយលោក Abbas នៅទីស្នាក់នៅឯកជនរបស់លោក ក្នុងទីក្រុងតេលអាវីវ កាលពីយប់ថ្ងៃអង្គារ...
បរទេស៖ មន្ត្រីចិនមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្រមានថា ប្រទេសចិននឹងចាត់ វិធានការដ៏ខ្លាំងក្លានានា ប្រសិនបើកោះតៃវ៉ាន់ ធ្វើចលនាទាមទារឯករាជ្យ និងបានបន្ថែមថា ការបង្កហេតុរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងមានការកើនឡើងនៅឆ្នាំក្រោយ។ ប្រទេសចិនអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ បានបង្កើនការដាក់សម្ពាធ យោធានិងការទូត ដើម្បីសម្រេចការអះអាង អធិបតេយ្យភាពរបស់ខ្លួន...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញការព្រមានប្រឆាំងនឹង ការថ្លែងដែលមិនអាចទទួលយក បានធ្វើឡើងដោយអ៊ីរ៉ង់ និងរុស្ស៊ី ស្តីពីកិច្ចពិភាក្សានៅទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយនិយាយថា វានៅតែជាការលឿនហួសពេក ដើម្បីនិយាយថា តើទីក្រុងតេអេរ៉ង់វិលត្រឡប់ចូលចរចា ជាមួយនឹងវិធីសាស្ត្រ ដ៏មានអំណោយផលនោះ។ ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី បានបង្ហាញទស្សនៈកាលពីថ្ងៃអង្គារស្តីពី កិច្ចពិភាក្សាដែលចាប់ផ្តើម នៅក្នុងសប្ដាហ៍នេះ ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥...
គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានគុយវ៉ែត ហៅកាត់ (KUNA) បានរាយការណ៍ថា រដ្ឋាភិបាលទើបបង្កើតថ្មី របស់ប្រទេសគុយវ៉ែត នៅថ្ងៃទី២៩ ខែធ្នូនេះ ព្រះអង្គម្ចាស់គុយវ៉ែត Sheikh Mishal Al-Ahmad Al-Jaber Al-Sabah បានស្បថចូលកាន់ តំណែងនៅឯវិមាន...
បរទេស៖ ប្រទេសចិន កំពុងតែធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការពារស្ថានីយអវកាសចិនមួយ និងបុគ្គលិកមានគ្នា ៣នាក់របស់ខ្លួន ក្រោយទីក្រុងប៉េកាំង បានធ្វើការតវ៉ាថា ផ្កាយរណបដែលបាញ់ បង្ហោះដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ស្ទើរតែហោះបុកស្ថានីយ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប កាលពីថ្ងៃអង្គារ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទមិនអើពើនឹងកាតព្វកិច្ច លើសន្ធិសញ្ញារបស់ខ្លួន ក្នុងកិច្ចការពារសុវត្ថិភាព...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូស ដល់ប្រទេសបង់ក្លាដេស ពីក្រុមហ៊ុនផលិតជាច្រើន ដែលត្រូវបានអនុម័តដោយ អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ។ កម្រិតនេះត្រូវបានអនុម័ត បន្ទាប់ពីបង់ក្លាដេស បានទទួលការនាំចេញវ៉ាក់សាំងចំនួន...