ភ្នំពេញ៖ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បង និងជាបេក្ខភាពនាយករដ្ឋមន្រ្តី នាថ្ងៃអនាគតនៅក្នុងគណបក្សប្រជាជនកម្ពុជា បានលើកការវាយប្រហារធ្ងន់ៗ ទៅកាន់ដៃគូប្រកួតប្រជែងចាស់វស្សា គឺ លោក សម រង្ស៊ីនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកសារ របស់លោក ហ៊ុន ម៉ាណែត ជាសារក្មេងប្រដៅចាស់ពាល។...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យត្រួតពិនិត្យឡើងវិញ មិនឲ្យមានការប្រើប្រាស់ទូរសព្ទ ក្នុងពន្ធនាគារឡើយ ខណៈកន្លងមកអ្នកជាប់ទោស ក៏អាចបញ្ជាទៅខាងក្រៅបានដែរ តាមរយៈការប្រើទូរសព្ទ ក្នុងការប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្ដឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមករា-កញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិតីភាព សម្ដេច ស...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការឆ្លើយតបនៃប្រទេសរបស់លោក អាចនឹងមានការប្រែប្រួល ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការសម្ពន្ធមិត្តយោធាណា បដិសេធមិនបង្កើតការធានាសន្តិសុខ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រុស្ស៊ី ឈ្មោះ TASS បានឲ្យដឹងថា នៅក្នុងអំឡុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋនៃប្រទេស វេណេស៊ុយអេឡា PDVSA បានអះអាងថា ខ្លួនអាចផលិតប្រេងឆៅ បានរហូតទៅដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ នៅត្រឹមចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងដល់ទៅទ្វេដង ពីទំហំដែលធ្វើបានកាលពីឆ្នាំទៅ។ តួលេខនេះត្រូវបានគេមើលឃើញថា បានកើនឡើងទោះបីជា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលបានទណ្ឌកម្មជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកក្តី ហើយកាលពីឆ្នាំ២០២០កន្លងទៅ វេណេស៊ុយអេឡាបានបញ្ជាក់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
វ៉ាស៊ីនតោន៖ ការប្រកួតរវាងសហរដ្ឋអាមេរិក និងចិន មិនមែនជា “ការប្រកួតប្រដាល់បែបទំនើបនោះទេ” ហើយគួរតែជា “ការប្រកួតបែបប្រណាំង” ហើយមិនគួរត្រូវបានយល់ឃើញ ឬសន្មតថាជាការវាយអ្នកណា ម្ខាងទៀតឲ្យដួលដល់ដីឡើយ នេះបើតាមការលើកឡើង ដោយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោនលោក ឈីន ហ្គាង។ លោក ឈីន បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលបទសម្ភាសន៍ រួមគ្នានាពេលថ្មីៗនេះជាមួយ នាយកនិពន្ធ និងអ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់...
ប៉េកាំង៖ សភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ បានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម និងការគាបសង្កត់ទាំងអស់ របស់ខ្លួនលើវាយនភណ្ឌ ដែលផលិតនៅតំបន់ស៊ីនជាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាពេលថ្មីៗនេះ ភាគីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយ បង្ខំជនជាតិអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលផលិតផល ដែលទាក់ទងនឹងវាយនភ័ណ្ឌពី តំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័ររបស់ចិន។ សភាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា...
ប៉េកាំង៖ អ្នកវិភាគបានប្រាប់ស៊ីនហួថា ការចុះហត្ថលេខារបស់ សហរដ្ឋអាមេរិកលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន គឺជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការប៉ុនប៉ងមួយទៀត ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន។ លោក Muhammad Asif Noor នាយកវិទ្យាស្ថានសិក្សាសន្តិភាព និងការទូត ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាម៉ាបាដ បានលើកឡើងថា ច្បាប់នេះផ្អែកលើព័ត៌មានមិនច្បាស់លាស់ និងការរើសអើងចំពោះប្រទេសចិន...
“តាំងពីដើមមក នៅតំបន់ស៊ីនជាំងគ្មាន អង្គការណាមួយនិងបុគ្គលណាមួយ បង្ខិតបង្ខំឱ្យប្រជាជនគ្រប់ជនជាតិ ធ្វើពលកម្មនោះទេ ប្រជាជនគ្រប់ជនជាតិ អាចប្រកបអាជីវកម្មតាមម្ចាស់ការនិងសេរីភាព ។” ចំពោះអ្វីដែលហៅថា “សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្ការការបង្ខំឱ្យធ្វើពេលកម្ម នៅភូមិភាគស្វយ័ត វៃអូអឺស៊ីនជាំង ប្រទេសចិន“ដែលអាមេរិកបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ ភូមិភាគស្វយ័តជនជាតិវៃវូអឺ ស៊ីនជាំងបានរៀបចំធ្វើសន្និសីទ សារព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ក្នុងន័យប្រើប្រាស់ការពិតជាក់ស្តែងលាតត្រដាងនូវពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ដែលប្រឌិតឡើងដោយអាមេរិក និងឧបាយកលនយោបាយ...