វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វែងរកការរំងាប់ការភ័យខ្លាច នៃការវិលត្រឡប់ទៅរក ការបិទសេដ្ឋកិច្ច ដែលបណ្តាលមកពីមេរោគឆ្លង ចំពេលមានការកើនឡើងនៃ ការឆ្លងមេរោគនៅសហរដ្ឋអាមេរិក ជាមួយនឹងទម្រង់ឆ្លងថ្មីអូមីក្រុង ដោយប្រកាសពីផែនការ ដើម្បីចែកចាយការធ្វើតេស្ត នៅផ្ទះដោយឥតគិតថ្លៃចំនួនកន្លះពាន់លាន ដែលចាប់ផ្តើមក្នុងខែមករា ក៏ដូចជាជំហានផ្សេងទៀតដើម្បី រៀបចំសម្រាប់ការរីករាលដាលបន្ថែមទៀត។ លោក បៃដិន បានឲ្យដឹងនៅឯសេតវិមានថា “អ្វីដែលបានកើតឡើងគឺ មេរោគអូមីក្រុង...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានចេញផ្សាយការប៉ាន់ប្រមាណ ការខូចខាតថ្មីក្រោមសេណារីយ៉ូ នៃការរញ្ជួយដីកម្រិត ៩រ៉ិចទ័រដែលបានវាយប្រហារ នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគឦសាន និងភាគខាងជើង ប្រទេសជប៉ុនដោយ ព្រមានមនុស្សរហូតដល់ ១៩៩០០០នាក់នៅក្នុងខេត្តចំនួន ៧ រួមទាំង ហុកកៃដូ និង អាអូម៉ូរិ អាចស្លាប់បាត់បង់ជីវីត។ ក្រុមប្រឹក្សាគ្រប់គ្រងគ្រោះ មហន្តរាយកណ្តាលបានព្យាករណ៍ថា អ្នកស្លាប់ភាគច្រើននឹងបណ្តាល មកពីរលកយក្សស៊ូណាមិ ហើយអគារអតិបរមា...
រ៉ង់ហ្គូន៖ មនុស្សរាប់សិបនាក់ត្រូវបាន គេភ័យខ្លាចថាបាត់ខ្លួនបន្ទាប់ពី ការបាក់ដីកាលពីព្រឹកថ្ងៃពុធ នៅឯអណ្តូងរ៉ែ Jade ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ។ យ៉ាងហោច ៧០នាក់បាត់ខ្លួន ស្លាប់១នាក់ ក្រោយការបាក់ដីនៅអណ្តូងរ៉ែ នៅភាគខាងត្បូងមីយ៉ាន់ម៉ា។ សមាជិកម្នាក់នៃ ក្រុមជួយសង្គ្រោះបានប្រាប់ AFP ថា មនុស្សយ៉ាងហោចណាស់ ៧០នាក់បានបាត់ខ្លួន និងមនុស្សម្នាក់បានស្លាប់នៅថ្ងៃពុធនេះ បន្ទាប់ពីការរអិលបាក់ដីនៅឯអណ្តូងរ៉ែ...
ភ្នំពេញ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-វៀតណាម តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen...
កណ្ដាល៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើម ប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀន...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា លោក Khairy Jamaludin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រំពឹងថានឹងមានការ កើនឡើងនៃករណីកូវីដ-១៩ នៅមជ្ឈមណ្ឌលសង្គ្រោះផ្សេងៗ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានកើតឡើង ។...
បរទេស៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសជប៉ុន ឲ្យផ្អាកកម្មវិធីសិក្សាយោធាបរទេសមួយ ដែលកម្មាភិបាលមកពីប្រទេសមីយ៉ានម៉ា បានទទួលការបណ្ដុះបណ្ដាកម្មវិធីប្រយុទ្ធ។ ចាប់តាំងពីមានរដ្ឋប្រហារ ក្នុងប្រទេសមីយ៉ានម៉ា នៅក្នុងខែកុម្ភៈមក ប្រទេសជប៉ុនបានកាត់ផ្តាច់ជំនួយថ្មី និងបានអំពាវនាវឲ្យយោធា នៃប្រទេសមីយ៉ានម៉ា ឈប់ធ្វើអំពើហិង្សា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បាននិងកំពុងតែស្នើឲ្យមាន ចំណាត់ការកាន់តែខ្លាំងក្លាឡើង ដូចជាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុង ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាមនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ជំនួប សម្តេចតេជោ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យមន្ត្រី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបង្កើន ការផ្សព្វផ្សាយពាក់ព័ន្ធនឹង ជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ចំណេះដឹងដល់ ប្រជាពលរដ្ឋកាន់តែច្រើន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន ។ ក្នុងកិច្ចប្រជុំបូកសរុបសលទ្ធផល ការងាររបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណតាត់មហាវិថីព្រះនរោត្តម (ចាប់ពីផ្លូវលេខ១១០ កែងមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែវមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨ (ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវលេខ១៩) និងផ្លូវ១២៦ (ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី ។...