ភ្នំពេញ៖ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ យោតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួបការបរទេសខ្មែរ នៅថ្ងៃទី២៧ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សា លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេល ដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រ ប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង ក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សប្តាហ៍នេះ ជាសប្តាហ៍នយោបាយ ដែល សម្ដេច ព្យាយាមបំបាត់ការនឿយហត់ ដោយការមើលរូបថតចាស់ៗវិញម្តង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បានទទួលរូបថតមួយសន្លឹកពីអភិបាលខេត្តកែប ដែលរូបថតនេះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការ ដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃមុននៃ ការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។ កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពី សំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មជាថ្មីឡើងវិញ...
បរទេស៖ អ្នកស្រាវជ្រាវពីមុនបានព្រមានថា វីរុសបំលែងថ្មីប្រភេទ B.1.1.529 មានចំនួន “ខ្ពស់ខ្លាំង” នៃការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន spike ហើយអាចមានភាពធន់ទ្រាំ ទៅនឹងអង្គបដិប្រាណដែលអាចប្រឆាំង នឹងប្រភេទផ្សេងទៀតនៃមេរោគ។ អ្នកនាំពាក្យរបស់អង្គការ សុខភាពពិភពលោក លោក Christian Lindmeier បានប្រាប់សារព័ត៌មាន Sputnik ថា អ្នកជំនាញរបស់អង្គការ សុខភាពពិភពលោក នឹងបើកកិច្ចប្រជុំបច្ចេកទេស...
ប៉េកាំង៖ ចិន ជំរុញឲ្យជប៉ុន ពិចារណាលើការធ្វើពហិការ ការទូតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈខាងមុខ ដោយលើកឡើងថា គ្មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមព្រឹត្តិការណ៍ កីឡាពិភពលោកនោះទេ។ ការធ្វើពហិការ ដែលនឹងមិនប៉ះពាល់ដល់ការ ចូលរួមរបស់អត្តពលិកអាមេរិក ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការ ចោទប្រកាន់ប្រទេសចិន ទៅលើការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិមូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ ស៊ីនជាំង...
អាឌីសអាបាបា៖ រដ្ឋាភិបាលអេត្យូពី បានជំរុញឲ្យរដ្ឋាភិបាលអាមេរិក និងអង្គការនានាបញ្ឈប់ ការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន របស់ប្រទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋាភិបាលអេត្យូពី បានព្រមានស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងអាឌីស អាបាបា និងអង្គការនានាប្រឆាំងនឹង ការអនុវត្តបន្តរបស់ពួកគេ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ទូរទស្សន៍រដ្ឋអេត្យូពី បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសេវា ទំនាក់ទំនងរដ្ឋាភិបាលអេត្យូពី លោក Kebede Desisa។...
ញូវយ៉ក៖ Business Insider បានឲ្យដឹងថា យុទ្ធសាស្ត្រគោលនយោបាយ ការបរទេសដោយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលផ្តល់អាទិភាពដល់ ការប្រកួតប្រជែងជាមួយប្រទេសចិន កំពុងដំណើរការទៅជា “ការខឹងសម្បារ” ទាំងក្នុងប្រទេស និងក្រៅប្រទេស។ នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកសុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ជនដៃដល់ ដែលបាន សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីត គណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត កាលពី ថ្ងៃទី២១...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគម្រាមបង្កើនការ ប្រឈមមុខជាមួយអ៊ីរ៉ង់ នៅក្នុងទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ នាខែក្រោយ ប្រសិនបើអ៊ីរ៉ង់មិនសហការបន្ថែម ជាមួយទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិនេះទេ ហើយនេះជាការបង្កើនការប្រឈមមុខ អាចធ្វើឲ្យប៉ះពាល់ដល់ កិច្ចពិភាក្សាស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់ នាពេលបច្ចុប្បន្ននេះ កំពុងតែជាប់គាំង នៅក្នុងជម្លោះជាច្រើន ជាមួយទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិននិយាយថា គ្មានទីទំនេរសម្រាប់ការ សម្របសម្រួលជាមួយសហរដ្ឋអាមេរិក នៅពេលនិយាយដល់រឿងតៃវ៉ាន់ ហើយនេះគឺជារឿងដ៏ថ្មីបំផុត ក្នុងសង្គ្រាមពាក្យសម្តី និងគោលជំហរជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីមួយផ្នែករបស់ខ្លួន។ នៅពេលត្រូវគេចោទសួរអំពី ចំណងមិត្តភាពសហរដ្ឋអាមេរិកនិងចិន នៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បានមានប្រសាសន៍ថា ភាគីទាំងពីរទទួលបានផលប្រយោជន៍...