បរទេស៖ រដ្ឋសភារបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយអ្នកគាំទ្រសេចក្តីព្រាងច្បាប់នេះ ស្វះស្វែងលុបចោល ឬក៏ផ្លាស់ប្តូរស្ថាប័នសំខាន់ៗ ដែលពួកគេនិយាយថាត្រូវបានប្លន់យក ដោយឥស្សរជនយោធា។ កិច្ចប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភារបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៤៧៣សម្លេងទល់នឹង២០៦សម្លេងច្រានចោលសេចក្តីព្រាងច្បាប់នោះ និងមានការធ្វើអនុប្បវាទ ចំនួន៦សម្លេង ដែលស្នើឲ្យរដ្ឋធម្មនុញ្ញអនុម័តក្រោម របបយោធាក្នុងឆ្នាំ២០១៧ ត្រូវបានផ្លាស់ប្តូរ ដើម្បីធានាឲ្យមានការ បែងចែកអំណាចច្បាស់លាស់។ សេចក្តីព្រាងច្បាប់នោះ គឺត្រូវបានគាំទ្រដោយអ្នកដាក់ញត្តិចំនួន១៣០.០០០នាក់ និងស្វះស្វែងឲ្យរំលាយចោលព្រឹទ្ធសភាតែងតាំងដោយរបប យោធាមានចំនួន២៥០អាសនៈ និងរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធតុលាការរដ្ឋធម្មនុញ្ញ និងទីភ្នាក់ងារសំខាន់ៗរបស់រដ្ឋ។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃ គឺនៅតែត្រូវបានដឹកនាំដោយស្ថាបនិករដ្ឋប្រហារឆ្នាំ២០១៤ ដែលនៅតែស្ថិតនៅក្នុងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៩ ជាការបោះឆ្នោត មួយត្រូវក្រុមប្រឆាំងនិយាយថា ត្រូវបានលើកកម្ពស់ទៅតាមការពេញចិត្តរបស់យោធា៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។ ក្នុងនោះលោករដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រង នៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖ ១- សម្រាប់អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាលស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាស ពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ដែលពុំមានកូនចៅរស់នៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ដំណាក់កាល នៃរដូវរងារនេះ។ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែនសុំស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើ ការការពារសុខភាពក្នុងពេលមាន ភាពត្រជាក់កើតឡើង។
ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យ គម្រោងអាហារូបករណ៍ អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២ ដោយចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៧ វិច្ឆិកា នេះ បានបញ្ជាក់ថា «តាមរយ:គម្រោងនេះ ប្អូនៗនឹងសិក្សានៅវិទ្យាល័យរបស់ជប៉ុន នៅប្រទេសជប៉ុន សម្រាប់រយៈពេល៦...
ភ្នំពេញ៖ ប៉ុន្មានម៉ោងមុន នៃការមកដល់នៃវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន ចំនួន២លានដូសបន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសកម្ពុជា ។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើជាប្រធាន និងលោក គៀត...
ភ្នំពេញ៖ ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗ ដើម្បីលេងកម្សាន្តឲ្យ បានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក ។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែម នូវហ្គេមជាច្រើនថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ ។ យោងតាមការឲ្យដឹង ពីក្រុមហ៊ុនមិត្តហ្វូន ហ្គេមដែលលេងដោយសេរី និងឥតគិតថ្លៃជាង ៥០ហ្គេម ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយចាប់ពីថ្ងៃទី១៦-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសាំងធម្មតាក្នុងមួយលីត៤ ៤៥០រៀល ចុះ១០០រៀល ខណៈម៉ាស៊ូត៤ ០៥០រៀល ចុះ៥០រៀល បើធៀបនឹងពាក់កណ្តាលខែមុន ៕
តូក្យូ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីចិន លោក ស៊ី ជីនពីង ថា ប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក ចាំបាច់ត្រូវធានាថា ការប្រកួតប្រជែង កាន់តែខ្លាំងរបស់ពួកគេ នឹងមិននាំឱ្យមានជម្លោះ ខណៈដែលលោក ស៊ី បានអំពាវនាវឱ្យមានការ គោរពគ្នាទៅវិញទៅមក និងការរួមរស់ដោយសន្តិភាព។...